កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង ចុះ​បង្ក្រាប​អ្នកប្រើប្រាស់ ​និង​ចែកចាយ​គ្រឿងញៀន​បាន​ចំនួន​០២​នាក់​

កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង ចុះ​បង្ក្រាប​អ្នកប្រើប្រាស់ ​និង​ចែកចាយ​គ្រឿងញៀន​បាន​ចំនួន​០២​នាក់​

ព្រៃវែង ​៖ ​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៦ ​លោក​វរសេនីយ៍ឯក​ ឈួន គឹម​សាន​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្តីទី ខេត្ត​ព្រៃវែង បាន​ដឹកនាំ​កម្លាំង មន្ទីរ​យុត្តិធម៌១០​នាក់​ រថយន្ត​០២​គ្រឿង ម៉ូតូ​០៣​គ្រឿង ចុះ​បង្ក្រាប​ ករណី​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ទទួល​វាល​ព្រះ​ប្រាំ ស្ថិតនៅ​ក្នុង​ភូមិ ខ្ន​យ ឃុំ​តា​កោ ស្រុក ពោធិ​រៀង ខេត្ត​ព្រៃវែង។

ក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់​ ១-.​ឈ្មោះ ផុន​សុភ័ស ហៅ​អ៊ីង ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ សន្តិសុខ​ក្រុមហ៊ុន ប្រូ​ធិ​ច ​មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ខ្ចោក​ត្បូង ឃុំ​ព​ពិស ​ស្រុក​ស្វាយ​អន្ទរ ខេត្តព្រៃវែង​។ ទី២.​ឈ្មោះ លី មី​ឡា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ​មុខរបរ កសិករ រស់នៅ​ភូមិ​ស្គរ​ដាច ឃុំ​តា​កោ ស្រុក​ពោធិ​រៀង ខេត្ត​ព្រៃវែង។ ក្នុង​ការ​ឃាត់​ខ្លួន​នោះ ​សមត្ថកិច្ច​ចាប់​យក​វត្ថុ​តាង​រួម​មាន ​៖​ -​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​០២​កញ្ចប់​តូច -​ឧបករណ៍​សម្រាប់​ជក់​ថ្នាំ​ចំនួន ០១​សម្រាប់ -​ទូរស័ព្ទ​ដៃ​ចំនួន​០៣​គ្រឿង -​ប្រាក់​ចំនួន​១៥​ម៉ឺន​រៀល។ បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុតាង កំពុង​ស្ថិត​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត៕