iOS 10 ធ្វើ​ឲ្យ​ផលិតផល​ Apple ទាំង​នេះ​ហួសសម័យ​

ក្រុមហ៊ុន​ Apple ទើប​បង្ហាញ​ពី​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS ជំនាន់​ចុង​ក្រោយ​បង្អស់​ដែល​មាន​កែ​សម្រួល​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​លើ​ចំណុច​ជា​ច្រើន ធ្វើ​ឲ្យ​ផលិតផល​ Apple ​កាន់​តែ​មាន​សមត្ថភាព​ពិសេស។

 

iOS 10 ធ្វើ​ឲ្យ​ផលិតផល​ Apple ទាំង​នេះ​ហួសសម័យ​

 

យ៉ាង​ណា​ក្ដី​វត្តមាន​របស់​ iOS 10 ​ក៏​បាន​ធ្វើ​ឲ្យ​ផលិត​ផល​ Apple មួយ​ចំនួន​តូច​ ក្លាយ​ជា​ឧបករណ៍​ដែល​ហួស​សម័យ​ ដូច​ជា​ iPhone 4, iPhone 4s, iPad 2, iPad 3, iPad Mini និង​ iPod គ្រប់​ជំនាន់​ (លើក​ឡើង​តែ​ជំនាន់​​ចុង​ក្រោយ​គេ​បង្អស់)។ នេះ​ក៏​ដោយ​​សារ​សមត្ថភាព​ឧបករណ៍​ទាំង​នេះ​​មិន​អាច​ទ្រទ្រង់​នឹង​ការ​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 10 បាន​ឡើយ​ ពោល​អាច​ប្រើ​បាន​តែ​ប្រព័ន្ធ​ប្រតិបត្តិការ​​ចាស់​តែ​ប៉ុណ្ណោះ។

 

iOS 10 ធ្វើ​ឲ្យ​ផលិតផល​ Apple ទាំង​នេះ​ហួសសម័យ​

ផលិតផល​ដែល​អាច​ដំឡើង​ iOS 10 បាន

 

​​​​​កាល​ពី​វត្តមាន​ iOS 9 iPhone 4s នៅ​ជា​ឧបករណ៍​ដែល​ទាន់​សម័យ​នៅ​ឡើយ​ ដោយ​សារ​តែ​វា​អាច​ទ្រទ្រង់​ការ​ដំឡើង​បាន​ ប៉ុន្តែ​ Apple បាន​ធ្វើ​ឲ្យ​ទូរសព្ទ​នេះ​ហួសសម័យ​ក្រោយ​បញ្ចេញ​ iOS 10។ នៅ​ឆ្នាំ​ក្រោយ​គេ​ជឿ​ថា​ iPhone 5 នឹង​ជា​ទូរសព្ទ​មួយ​ម៉ូដែល​ទៀត​ដែល​ហួស​សម័យ​ ក្រោយ​ iOS ថ្មី​បង្ហាញ​វត្តមាន​ឡើង៕​ ​​

 

ចុច​អាន៖ ប្រយោជន៍​ ​រន្ធ​ខ្មៅ​ ​ជិត​កាមេរ៉ា​ ​iPhone​ ​ដែល​មិន​សូវ​មាន​អ្នក​ដឹង​

 

ប្រែ​សម្រួល៖ ហៃ​ សុខហេង
ប្រភព៖ Gizmodo