​ចំនុច​ទាំង​៦​ដែល​អ្នក​គួរតែ​ប្រយ័ត្ន​មុនពេល​មាន​ផ្ទៃពោះ​

​ចំនុច​ទាំង​៦​ដែល​អ្នក​គួរតែ​ប្រយ័ត្ន​មុនពេល​មាន​ផ្ទៃពោះ​


​ចំនុច​ទាំង​៦​ដែល​អ្នក​គួរតែ​ប្រយ័ត្ន​មុនពេល​មាន​ផ្ទៃពោះ​

​នៅ​មុនពេល​ដែល​អ្នក​សម្រេច​ចិត្ត​ចង់​បាន​កូន អ្នក​គួរតែ​ប្រយ័ត្ន​ពី​រឿង​មួយ​ចំនួន​ជាមុនសិន ព្រោះ​ដើម្បី​ងាយ​ធ្វើឲ្យ​អ្នក​មាន​ផ្ទៃពោះ ហើយ​កូន​កើត​មក​ក៏​មាន​សុខភាព​ល្អ​ដូច​គ្នា​។ ដូចនេះ​តើ​មានរឿង​អ្វី​ខ្លះ​ដែល​អ្នក​គួរតែ​ប្រយ័ត្ន​នោះ​?

  1. ​នៅ​មុនពេល​ដែល​អ្នក​សម្រេច​ចិត្ត​មាន​ផ្ទៃពោះ អ្នក​គួរតែ​ប្រយ័ត្ន​ពី​ការប្រើប្រាស់​ថ្នាំ​ពន្យារកំណើត បើ​យក​ល្អ​អ្នក​គួរតែបញ្ឈប់​ប្រើ​ចំនួន​៣​ខែ​សិន​ទើប​ធ្វើការ​មាន​ផ្ទៃពោះ​។​
  2. ​អ្នក​គួរតែ​ញ៉ាំ​ស៊ុត ត្រី បង្គា​រ ថ្លើម​សត្វ ផលិតផល​ដែល​ធ្វើ​ពី​សណ្តែក និង​បន្លែស្រស់​ជាដើម ព្រោះ​អាហារ​ទាំងនេះ​អាច​ជួយ​បង្កើន​ចំនួន និង​កម្លាំង​របស់​ស្ពែម៉ាតូសូអ៊ីត និង​អូវែ​ច្រើន​ដើម្បី​ឲ្យ​អ្នក​ងាយស្រួល​មាន​ផ្ទៃពោះ​បានសម្រេច​។​
  3. ​អ្នក​ត្រូវ​តែ​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន ដើម្បី​ឲ្យ​វា​ជួយ​ជម្រះ​សារធាតុពុល​ដែល​មាន​ក្នុង​រាងកាយ​អ្នក នោះ​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នកនឹង​រឹងមាំ​ដែល​អាច​ជួយ​ទប់ទល់​នឹង​ជំងឺ​ផ្សេងៗ​បាន នោះ​កូន​អ្នក​នឹង​អាច​រស់នៅ​ក្នុង​បរិយាកាស​ល្អ​ក្នុង​ពោះ​របស់​អ្នក​បាន ដោយ​ទឹក​នោះ​អ្នក​ត្រូវតែ​ពិសារ​ទឹក​ដែល​ដាំ​ពុះ ហើយ​ទុក​វាឲ្យ​ត្រជាក់ទើ​បញ៉ាំ​។ ម្យ៉ាងទៀត​អ្នក​មិនគួរ​ញ៉ាំ​កាហ្វេ ភេសជ្ជៈ​ដែល​មាន​ហ្គែស​ច្រើន​នោះ​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សម្ថ​ភាព​បង្កើត​កូន​របស់​អ្នក​បាន​។​
  4. ​អ្នក​មិន​ត្រូវ​ពិសារ​អាហារ​ដែល​មាន​គីមី​ច្រើន​ដូចជា​អាហារ​កំប៉ុង​នោះទេ ដោយ​អ្នក​ត្រូវតែ​ទិញ​សាច់​ស្រស់ និង​បន្លែស្រស់​បរិភោគ​ទើប​ល្អ​។​
  5. ​អ្នក​គួរតែ​ពិសារ​គ្រប់មុខ ព្រោះ​នៅក្នុង​អាហារ​ផ្សេងៗ​គ្នា​មាន​សារធាតុចិញ្ចឹម​ខុសៗ​គ្នា ដូចនេះ​មាន​តែ​ញ៉ាំ​ច្រើន​ប្រភេទ ហើយ​មិន​រើស​អាហារ​ទេ​ទើប​អាច​ជំនួយ​ឲ្យ​អ្នក​មាន​ផ្ទៃពោះ​បាន ហើយ​កូន​ក៏​មាន​សុខភាព​ល្អ​ដូចគ្នា​ដែរ​។​
  6. ​អ្នក​គួរតែ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ដែក និង​កាលស្យូម​ច្រើន ព្រោះ​មាន​នារី​មួយចំនួន​ក្រោយពេល​ដែល​មាន​ផ្ទៃពោះ តែងតែ​មាន​អា​ការៈខ្វះ​ឈាម និង​កាលស្យូម​។ ដូចនេះ​អ្នក​អាច​ពិសារ​ពពួក​ត្រី ទឹកដោះគោ សាច់គោ សាច់ជ្រូក ពង​មាន់ ពពួក​សណ្តែក និង​បន្លែ​បៃតង និង​លឿង​ជាដើម នោះ​វា​នឹង​អាចជួយ​ប៉ូវ​ឲ្យ​រាងកាយ​អ្នកមាន​ជាតិ​ដែក និង​កាលស្យូម​បាន​គ្រប់គ្រាន់ ជា​ហេតុ​ដែល​មិន​ងាយ​ធ្វើឲ្យ​អ្នកខ្វះ​ពេល​មាន​ផ្ទៃពោះ​ឡើយ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។