ទារិកាចម្លែកគួរឱ្យអាណិត កើតមកគ្មានស្បែក គ្មានត្រចៀក គ្មានត្របកភ្នែក

Videos


កាសែតមីរ័របានផ្សាយថា ទារិកាម្នាក់ដ៏គួរឱ្យអាណិត បានចាប់កំណើតមកជាមួយនឹងដងខ្លួនចម្លែក គ្មានស្បែកគ្របដណ្តប់កាយ ។ តាមជំនាញវេជ្ជសាស្ត្រ អាការបែបនេះគេហៅថា Harlequin Ichthyosis ដែលពាក់ព័ន្ធនឹងហ្សែន វាអាចកើតមានក្នុងអត្រា ១ ក្នុងទារក ៣០០.០០០ នាក់ ។

ទារិកានេះកើតនៅទីក្រុងអាំរ៉ាវ៉ាទី ក្នុងរដ្ឋមហារ៉ាដ ភាគកណ្តាលនៃប្រទេសឥណ្ឌា ដែលម្តាយអាយុ ២៣ ឆ្នាំ ។ លោកគ្រូពេទ្យនៅមន្ទីពេទ្យឡាដា មុ័ងខេតកន ប្រាប់ថា ទារិកានេះចាំបាច់ត្រូវថែរក្សាស្បែកឱ្យមានសំណើមជានិច្ច និង ត្រូវប្រើប្រេង petroleum jelly និង ប្រេងដូង ហើយចាំបាច់ត្រូវបណ្តុះស្បែក (skin graft) ។ សំណាងល្អដែរ ដែលទារិកានោះមិនមានបញ្ហាផ្លូវដង្ហើម តែមានរន្ធច្រមុះតូច ២ ភ្នែកគ្មានត្របក និង គ្មានត្រចៀក មើលទៅហាក់ដូចមនុស្សក្រៅភព ។

ទារិកាចម្លែកគួរឱ្យអាណិត កើតមកគ្មានស្បែក គ្មានត្រចៀក គ្មានត្របកភ្នែក

ទារិកានេះពេលនៅក្នុងគភ៌មានអាការ Ichthyosis ស្ថិតក្នុងគ្រួសារក្រីក្រ គ្មានថវិកាព្យាបាលមុននឹងសម្រាល មានទម្ងន់ ១,៨ គីឡូក្រាម និង ជាកូនដំបូងនៃគ្រួសារនេះ ៕

                                                                            សូរ្យកាន្ត ( MGR Online )

 

 

  • ទារិកាចម្លែកគួរឱ្យអាណិត កើតមកគ្មានស្បែក គ្មានត្រចៀក គ្មានត្របកភ្នែក已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/15  Category:​អន្តរជាតិ
Tags: