អីយ៉ា​! ខែម លី​ហុង បេក្ខភាព The voice ពិតជា​មិនធម្មតា​ទេ ព្រោះ​…(មានវីដេអូ)

Videos


ខែម លីហុង គឺជាអតីតកូនក្រុមដ៏លេចធ្លោរបស់អ្នកនាង ពេជ្រ សោភា ដែលបានដើរចេញកម្មវិធី The Voice Cambodia រដូវកាលទី ២ នេះនៅត្រឹមវគ្គ live Show សប្ដាហ៍ទី ៣ ។ បើទោះបីជាបេក្ខជនដែលរសាត់អណ្ដែត មកពីទឹកដីខេត្តកំពតរូបនេះមិនមានឱកាសឆ្លងដល់កំពូលនៃកម្មវិធីក៏ដោយ ក៏សមត្ថភាពដ៏លេចធ្លោរបស់បុរស ម្នាក់នេះត្រូវបានមហាជនជាច្រើនមានការចាប់អារម្មណ៍ ព្រោះតែលោកមានសំឡេងថ្នមបែបបំពេរអាចបត់បែនបាន គ្រប់បរិយាកាសនៃបទ ។

និយាយពីវិស័យចម្រៀងនេះ ខែម លីហុង បានប្រឡូកមកអស់រយៈកាលយូរគួរសមដែរហើយ ហើយលោកក៏ មានបទចម្រៀងផ្ទាល់ខ្លួនផងដែរ ។ រិតតែគួរឱ្យភ្ញាក់ផ្អើលទៀតនោះគឺ បទចម្រៀងផ្ទាល់ខ្លួនរបស់លោកដែលមានចំណងជើងថា «រកអ្នកណាល្អបានប្រហែលបង?» នោះគឺជាបទដែលមានភ្លេងរួមគ្នាជាមួយបទចម្រៀងរបស់តារាល្បីៗជាច្រើនមានដូចជាបទរបស់លោក ខេមរៈ សេរីមន្ត លោកគូម៉ា និងកញ្ញា ខេលី ជាដើម ។

អីយ៉ា​! ខែម លី​ហុង បេក្ខភាព The voice ពិតជា​មិនធម្មតា​ទេ ព្រោះ​…(មានវីដេអូ)

ក្រោយការខ្ទាតចេញពីកម្មវិធីលំដាប់ថ្នាក់ពិភពលោកខាងលើនេះ ខែម លីហុង មិនបានអស់សង្ឃឹមក្នុងការដើរ លើវិថីនេះបន្ដទៀតនោះឡើយ គឺលោកបានត្រៀមចេញបទចម្រៀងថ្មីផ្ទាល់ខ្លួនយ៉ាងពិសេស ដែលជាចម្រៀង រួមគ្នាជាមួយបេក្ខភាព The Voice ផ្សេងទៀត ។

អីយ៉ា​! ខែម លី​ហុង បេក្ខភាព The voice ពិតជា​មិនធម្មតា​ទេ ព្រោះ​…(មានវីដេអូ)

ចង់ដឹងថាបទចម្រៀងផ្ទាល់ខ្លួនរបស់អតីតបេក្ខភាព The Voice ម្នាក់នេះពីរោះ និង លេចធ្លោកម្រិតណានោះ សូមចូលរួមស្ដាប់ទាំងអស់គ្នា ៕ ភូមិន្ទ

អីយ៉ា​! ខែម លី​ហុង បេក្ខភាព The voice ពិតជា​មិនធម្មតា​ទេ ព្រោះ​…(មានវីដេអូ)