បុរស​ម្នាក់​បែរ​និយាយថា​ឈប់​ហូប នៅពេល​រកឃើញ​លុយ ២០ ដុល្លារ នៅ​ខាងក្នុង​នំ​ប៊ឺ​ហ្គ័​រ

បុរសម្នាក់ឈ្មោះ Dave Cook រស់នៅក្នុងស្រុក Chesterfield, រដ្ឋ Virginia (អាមេរិក) និយាយថា គាត់បានទៅភោជនីយដ្ឋាន McDonald ជាមួយម្តាយរបស់គាត់ ហើយគាត់បានកូម្ម៉ង់នំបុ័ងដាក់ហ្វ្រូម៉ាស់ (cheeseburger) ។

បុរស​ម្នាក់​បែរ​និយាយថា​ឈប់​ហូប នៅពេល​រកឃើញ​លុយ ២០ ដុល្លារ នៅ​ខាងក្នុង​នំ​ប៊ឺ​ហ្គ័​រ

ទោះជាយ៉ាងណា នៅពេលគាត់ចាប់ផ្តើមហូប គាត់ក៏បានប្រទះនឹង “គ្រឿងក្នុង” បន្ថែមចម្លែកមាត់ នៅក្នុងនំប៊ឺហ្គ័ររបស់គាត់ ដែលរបស់នោះគឺលុយ ២០ ដុល្លារ ។ លុយនេះត្រូវបានដាក់នៅកណ្តាលចន្លោះសាច់២ដុំ ។

មនុស្សដែលបានឃើញហេតុការណ៍នេះផ្ទាល់ភ្នែកនៅឯហាងខាងលើនេះ បាននាំគ្នាផ្ទុះសំណើច និងនិយាយថា ពួកគេក៏ត្រូវឆែកនំប៊ឺហ្គ័ររបស់ពួកគេផងដែរ ដើម្បីមើលថាតើពួកគេនឹងប្រទះសាច់ប្រាក់ដូចនេះដែរឬទេ នៅខាងក្នុងអាហាររបស់ពួកគេ, ប៉ុន្តែ ពួកគេពុំរកឃើញអ្វីចម្លែកនោះឡើយ ។

យ៉ាងណាមិញ បុគ្គលិកនៅ McDonald និយាយថា ពួកគេពុំមានយោបល់អ្វីទេ អំពីលក្ខណៈដែលលុយនេះស្ថិតនៅខាងក្នុងនំ ព្រោះថា ពុំមានរណាម្នាក់ក្នុងចំណោមបុគ្គលិករបស់ពួកគេ អាចបាត់បង់លុយប្រភេទនេះទេ ។

ការិយាល័យសាជីវកម្ម McDonald និយាយថា រឿងនេះពួកគេកំពុងបើកការស៊ើបអង្កេត ។

បុរស​ម្នាក់​បែរ​និយាយថា​ឈប់​ហូប នៅពេល​រកឃើញ​លុយ ២០ ដុល្លារ នៅ​ខាងក្នុង​នំ​ប៊ឺ​ហ្គ័​រ

លោក Dave Cook និយាយថា គាត់នឹងលើកបង្ហាញលុយនេះ ហើយគាត់នឹងប្រគល់វា ប្រសិនបើនរណាម្នាក់អះអាងថាលុយនេះជារបស់ខ្លួន ។

នៅពេលសួរថាតើគាត់បញ្ចប់ការហូបនំប៊ឺហ្គ័រ? គាត់ឆ្លើយតបថា គាត់បញ្ចប់! ។ Cook បន្តថាៈ “ខ្ញុំនឹងមិនខ្ជះខ្ជាយលុយម៉ាក់ខ្ញុំទៀតទេ” ៕

បុរស​ម្នាក់​បែរ​និយាយថា​ឈប់​ហូប នៅពេល​រកឃើញ​លុយ ២០ ដុល្លារ នៅ​ខាងក្នុង​នំ​ប៊ឺ​ហ្គ័​រ