រូបមន្ត​ក្នុង​ការព្យាបាល​ផ្តាសាយ​ដោយ​មិនចាំបាច់​ប្រើ​ថ្នាំ​

រូបមន្ត​ក្នុង​ការព្យាបាល​ផ្តាសាយ​ដោយ​មិនចាំបាច់​ប្រើ​ថ្នាំ​


រូបមន្ត​ក្នុង​ការព្យាបាល​ផ្តាសាយ​ដោយ​មិនចាំបាច់​ប្រើ​ថ្នាំ​

​នៅពេល​ដែល​អ្នក​ផ្តាសាយ​គឺ​តែងតែមាន​អា​ការៈខុសៗ​គ្នា ជា​ហេតុ​ដែល​ធ្វើឲ្យ​អ្នក​ត្រូវ​តែ​ទៅ​រក​ថ្នាំ​ដើម្បី​ព្យាបាល​អាការៈ​ទាំងនោះ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​ធម្មជាតិ​ក្នុង​ការព្យាបាល​។ តើ​មាន​រូបមន្ត​ណា​ខ្លះ​ទៅ​?

ផ្តាសាយ​ពេល​ត្រូវ​ខ្យល់​ត្រជាក់​
អ្នក​អាច​យក​ខ្ញី​ចំនួន​ពី​៣​ទៅ​៤​បន្ទះ​ដាំ​ជាមួយ​ទឹក​និង​ស្ករ​ក្រហម​(​រក​ទិញ​បាន​នៅ​ហាង​លក់​ថ្នាំ​ចិន​) ចំនួន​កន្លះ​ស្លាបព្រា ដោយ​អ្នក​អាច​ញ៉ាំ​ចំនួន​ពី​២​ទៅ​៣​ដង​ក្នុង​មួយថ្ងៃ​។​

ផ្តាសាយ​មាន​ក្អក​
អ្នក​អាច​យក​ខ្ញី​ចំនួន​ពី​៣​ទៅ​៤​បន្ទះ ខ្ទឹមស​ចំនួន​៧​ទៅ​៨​គ្រាប់ ស្ករ​ក្រហម​ចំនួន​កន្លះ​ស្លា​ព្រា​ទៅ​ដាំ​ជា​មួយ​ទឹក រួច​យកមក​ញ៉ាំ​ចំនួន​ពី​២​ទៅ​៣​ដង​ក្នុង​មួយថ្ងៃ​។​

ផ្តាសាយ​មាន​គ្រុ​នក្តៅ
អ្នក​អាច​បន្ថែម​ស្លឹក​ខ្ទឹម​ចំនួន​មួយ​ដើម​ចូល​ទៅក្នុង​ទឹក​ខ្ញី​ដែល​អ្នក​ដាំ​ជា​មួយ​ស្ករ​ក្រហម​បាន ដោយ​ញ៉ាំ​ចំនួន​ពី​២​ទៅ​៣​ដង​ក្នុង​មួយថ្ងៃ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។