ភាពយន្ត​ឥណ្ឌា​ល្បីៗ ១៣ រឿង​ត្រៀម​ចាក់​បញ្ចាំង​នៅ​កម្ពុជា

យ៉ាង​ហោច​ណាស់​មាន​ភាពយន្ត​ឥណ្ឌា​ល្បីៗ​ចំនួន ១៣ រឿង នឹង​ត្រូវ​ចាក់​បញ្ចាំង​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទស្សនា​ដោយ​សេរី​ក្នុង​កម្មវិធី​សប្ដាហ៍​ភាពយន្ត​ឥណ្ឌា​លើក​ទី​២ ចាប់​ពី​ថ្ងៃ​ទី២២ ដល់ ២៦ មិថុនា​ខាង​មុខ​នៅ​មហោស្រព​ចតុមុខ។

 

ភាពយន្ត​ឥណ្ឌា​ល្បីៗ ១៣ រឿង​ត្រៀម​ចាក់​បញ្ចាំង​នៅ​កម្ពុជាឯកអគ្គរដ្ឋទូត​ឥណ្ឌា​​ថ្មី​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ព្រឹកមិញ

បើ​តាម​លោក ណាវិន ស្រីវ៉ាស្ដាវ៉ា ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​បាន​ឱ្យ​ដឹង​នៅ​សន្និសីទសារព័ត៌មាន​ព្រឹក​នេះ​ថា ​មហោស្រព​ភាពយន្ត​ឥណ្ឌា​មាន​គោលបំណង​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ស្វែង​យល់​ពី​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ឥណ្ឌា​ក្នុង​ពេល​បច្ចុប្បន្ន។ ភាពយន្ត​ទាំង​នោះ​ឆ្លុះ​បញ្ចាំង​ពី​ប្រទេស​ឥណ្ឌា​ក្នុង​សម័យ​ទំនើប និង​ភាព​ញាប់ញ័រ​ពេល​ទស្សនា ព្រោះ​ប្រើ​បច្ចេកវិទ្យា​ទំនើប​នៅ​ក្នុង​ការ​ផលិត។

 

“ខ្ញុំ​ច្បាស់​ក្នុង​ចិត្ត​ថា ទស្សនិកជន​នឹង​រីករាយ​នៅ​ពេល​ទស្សនា​ភាពយន្ត​ទាំង​នេះ។ ខ្ញុំ​រង់​ចាំ​វត្តមាន និង​ការ​ផ្ដល់​យោបល់​របស់​ទស្សនិកជន​ខ្មែរ​បន្ទាប់​ពី​ការ​ទស្សនា​ភាពយន្ត​ឥណ្ឌា”។ ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ថ្លែង​យ៉ាង​ដូច្នេះ។

 

ភាពយន្ត​ឥណ្ឌា​ល្បីៗ ១៣ រឿង​ត្រៀម​ចាក់​បញ្ចាំង​នៅ​កម្ពុជា

 លោក​បន្ត​ទៀត​ថា ភាពយន្ត​ទាំង​អស់​នោះ សុទ្ធសឹងតែ​ទទួល​បាន​ការ​គាំទ្រ​លើ​ពិភព​លោក និង​មិន​ធ្លាប់​បាន​ចាក់​បញ្ចាំង​នៅ​ប្រទេស​កម្ពុជា​ពី​មុន​មក​ទេ។ អ្នក​រៀបចំ​កម្មវិធី​បាន​ជ្រើសរើស​យក​ភាពយន្ត​បូលីវូដ​ដោយ​សម្រិតសម្រាំង ឆ្លើយ​តប​ទៅ​នឹង​ការ​ចង់​បាន​របស់​ទស្សនិកជន​កម្ពុជា។ ម្យ៉ាង​ទៀត ភាពយន្ត​ឥណ្ឌា​បាន​ចាក់ឫស​នៅ​ក្នុង​ដួងចិត្ត​ប្រជាជន​កម្ពុជា​យូរ​មក​ហើយ។

 

លោក​បន្ត​ថា ជាក់​ស្ដែង​បច្ចុប្បន្ន ក៏​មាន​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន​កំពុង​ចាក់​ផ្សាយ​ភាពយន្ត​ឥណ្ឌា ដោយ​ប្រែ​ជា​ភាសា​ខ្មែរ​ផង​ដែរ៕

 

ភាពយន្ត​ឥណ្ឌា​ល្បីៗ ១៣ រឿង​ត្រៀម​ចាក់​បញ្ចាំង​នៅ​កម្ពុជា

 

ភាពយន្ត​ឥណ្ឌា​ល្បីៗ ១៣ រឿង​ត្រៀម​ចាក់​បញ្ចាំង​នៅ​កម្ពុជា

 

ភាពយន្ត​ឥណ្ឌា​ល្បីៗ ១៣ រឿង​ត្រៀម​ចាក់​បញ្ចាំង​នៅ​កម្ពុជា

 

អត្ថបទ៖ សំ ជំនាញ