ចេះនោះចេះ! យកលេសស្រវឹង

ខេត្តឧត្ត​រមានជ័យ ៖ សេចក្តីរាយការណ៍​បឋមឱ្យ​ដឹងថា ជនសង្ស័យ​ម្នាក់ត្រូវសមត្ថកិច្ចជំនាញ​ចាប់ខ្លួនបាន​ ​បន្ទាប់ពី​​​​ឡើង​លើ​ផ្ទះ​​គេ​យ៉ាងព្រហើន រួច​​ចង់​​​ចាប់​កូនស្រីគេ​​រំលោភ​​ តែ​សកម្មភាព​​មិន​បាន​សម្រេចទេ​ ។ ប្រភពឱ្យ​ដឹងថា ជនសង្ស័យ​​ខាងលើ​ឈ្មោះម៉ាត់ ជា ​​អាយុ​៣៧​ឆ្នាំ ។ ចំណែក​នារីរងគ្រោះ​អាយុ​១៧​ឆ្នាំ ។

ការចាប់ខ្លួន​​ជនសង្ស័យ​ខាង​លើ គឺបន្ទាប់ពី​​​មាន​ពាក្យ​​​​បណ្តឹង​ពីក្រុម​គ្រួសារ​នារីរងគ្រោះ​​​ថា បាន​ប៉ុនប៉ង​​ចាប់​រំលោភ​លើ​កូន​ស្រី​របស់​គាត់ ​កាលពី​យប់​​ថ្ងៃ​១៣ ​មិថុនា ​កន្លងមក ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​​បាន​ឆ្លើយ​សារភាព​​ថា ខ្លួន​ពិតជាបាន​​ប្រព្រឹត្តិ​មែន ​ដោយសារ​​តែ​ខ្លួន​ស្រវឹងពេក​ ​។ បច្ចុប្បន្ន​​ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿងប​ញ្ចូ​ន​​ទៅ​កាន់​សាលាដំបូង​ចាត់ការ​តាម​ច្បាប់​៕