ណាតូ​ កំពុង​ពង្រាយ​កងទ័ព​ក្នុង​ប្រទេស​ទាំង​ ៤​ មាន​ព្រំដែន​ជាប់​ រុស្ស៊ី​

ក្រុមរដ្ឋមន្ត្រីការពារជាតិ ណាតូ ជួបគ្នាក្នុងទីក្រុង ប្រ៊ូសែល ប្រទេស បែលហ្ស៊ិក និងបានយល់ស្របគ្នា ឲ្យមានការដាក់ពង្រាយកងទ័ព ក្នុងបណ្ដាប្រទេសសមុទ្រ បាល់ទិក និង ប៉ូឡូញ ដែលជាវិធានការថ្មីបំផុត ក្នុងការទប់ទល់នឹងប្រទេស រុស្ស៊ី ។
៣ សប្ដាហ៍មុនពេលអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជាង ឬ ណាតូ បើកសន្និសីទក្នុងទីក្រុង វ៉-ស (Warsaw) ប្រទេស ប៉ូឡូញ, សម្ព័ន្ធភាពយោធានេះ បានយល់ព្រមដាក់ពង្រាយកងទ័ពច្រើនពាន់នាក់ គាំទ្រដោយកងកម្លាំងប្រតិកម្មរហ័ស ដើម្បីជួយក្នុងការទប់ទល់នឹងអំណាចយោធារបស់ រុស្ស៊ី នៅតំបន់ដទៃទៀតក្រៅពីតំបន់ គ្រីមៀ ។
អគ្គលេខាធិការ ណាតូ ថ្លែងក្នុងសន្និសីទសារព័ត៌មានក្នុងទីស្នាក់ការកណ្ដាលណាតូថា សមាជិកទាំងអស់បានព្រមព្រៀងបង្កើនវត្តមាននៅអឺរ៉ុបខាងកើត ដោយដាក់ពង្រាយកងកម្លាំងឆ្លាស់វេនគ្នា ក្នុងប្រទេស ៤ គឺ អ៊ីស្តូនៀ, ឡែតវៀ, លីតូនៀ និង ប៉ូឡូញ ។
តំណាលពេលដែលសម្ព័ន្ធមិត្តអឺរ៉ុបខាងកើត ស្វាគមន៍ការដាក់ពង្រាយ ប្រទេសទាំងនោះ ចង់បានការគាំទ្រការការពារប្រឆាំងនឹងឥទ្ធិពលរបស់ រុស្ស៊ី ។ ទាហាន ចក្រភពអង់គ្លេស, អាមេរិក, អាល្លឺម៉ង់ និង កាណាដា នឹងចូលរួមក្នុងការដាក់ពង្រាយកងទ័ពនៅអឺរ៉ុបខាងកើត ៕

ប្រភព៖ kqube

  • ណាតូ​ កំពុង​ពង្រាយ​កងទ័ព​ក្នុង​ប្រទេស​ទាំង​ ៤​ មាន​ព្រំដែន​ជាប់​ រុស្ស៊ី​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/06/15  Category:កំសាន្ត
Tags: