ក្រុមហ៊ុន Boeing កំពុងត្រេកត្រអាលជាមួយយន្តហោះដើរដោយថាមពលព្រះអាទិត្យ

ក្រុមហ៊ុន Boeing បានរៀបចំស្នើសុំកម្មសិទ្ធប៉ាតង់នាប៉ុន្មានសប្តាហ៍មុននេះ ជាមួយចំណងជើងថា “យន្តហោះ ដើរដោយថាមពលព្រះអាទិត្យ” ដែលវាមានរូបរាងដូចដ្រូនបំពាក់ជាមួយស្លាបធំសម្បើម និងគ្របដណ្តបដោយ បន្ទះស្រូបយកថាមពលព្រះអាទិត្យទាំងស្រុង។

គោលបំណងគឺដើម្បីបង្កើតដ្រូនមានសមត្ថភាពហោះហើរកម្ពស់ខ្ពស់ក្នុងរយៈពេលយូរ ពោលវាមានលក្ខណៈស្រដៀងគ្នាទៅនឹងគម្រោងដែលកំពុងដំណើរការដោយក្រុមហ៊ុន Facebook និង Googleអញ្ជឹងដែរ។

Boeing គឺជាក្រុមហ៊ុនអាកាសចរណ៍ ប៉ុន្តែវាក៏ជាក្រុមហ៊ុនផលិតផ្កាយរណបផងដែរ។ ដ្រូនមានសមត្ថភាពហោះរយៈកម្ពស់ខ្ពស់និងដំណើរការដោយថាមពលព្រះអាទិត្យមួយនេះ អាចនឹងដើរតួជំនួសផ្កាយរណបបានមួយផ្នែក ពោលដូចជាសេវាកម្មផ្តល់ការទំនាក់ទំនងរយៈឆ្ងាយជាដើម។

យន្តហោះដើរដោយថាមពលព្រះអាទិត្យត្រូវការប្រើប្រាស់ផ្ទៃខាងក្រៅច្រើនដើម្បីអាចបំឡែងថាមពលអគ្គីសនីគ្រប់គ្រាន់សម្រាប់ឱ្យហោះហើរលើអាកាសបាន ដូច្នេះរូបរាងរបស់វាតែងតែមើលទៅប្លែក។ Solar Impulse 2 ដែលជាយន្តហោះដើរដោយថាមពលព្រះអាទិត្យធ្វើដំណើរជុំវិគពិភពលោកដោយមានមនុស្សបើក ទើបតែចុះចតថ្មីៗក្នុងទីក្រុង New York៕

ប្រភព៖ whatsupkhmer

  • ក្រុមហ៊ុន Boeing កំពុងត្រេកត្រអាលជាមួយយន្តហោះដើរដោយថាមពលព្រះអាទិត្យ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/15  Category:កំសាន្ត
Tags: