ភរិយា​ឃាតករ​នៅ ORLANDO អាច​ជាប់​ការ​ចោទប្រកាន់

ប្រភព​ព័ត៌មាន​ប៉ូលិស​រាយការណ៍​នា​ថ្ងៃ​ទី​១៤ មិថុនា ថា ភរិយា​របស់ OMAR MATEEN បុរស​ឃាតករ​ដែល​សម្លាប់​មនុស្ស​៤៩​នាក់ និង​ធ្វើ​ឱ្យ​របួស​៥៣​នាក់ កាលពី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១២ មិថុនា ក្នុង​ក្លិប​រាត្រី​មួយ​នៃ​ទីក្រុង ORLANDO រដ្ឋ​ផ្ល​រី​ដា បានដឹង​គម្រោង​របស់​ប្តី រួច​អាច​ទទួល​ការ​ចោទប្រកាន់​នា​ពេល​ខាង​មុខ​ក្នុង​រឿង​នេះ ។

ប្រភព​នេះ​អះអាង​ប្រាប់​រ៉​យ​ទ័​រថា នាង NOOR SALMAN អាច​ទទួល​ការ​ចោទប្រកាន់​ចាប់ពី​ថ្ងៃ​ទី​១៥ មិថុនា ទៅ ។ ព្រឹទ្ធ​សមាជិក ANGUS KING សមាជិក​គណៈកម្មការ​ស៊ើបការណ៍​របស់​ព្រឹទ្ធសភា​អា​េ​ម​រិ​ក ក្រោយ​ទទួល​បាន​ព័ត៌មាន​ចុង​ក្រោយ​ទាំងឡាយ​នៃ​ការ​ស៊ើបអង្កេត​ថ្លែង​ថា នារី​រូប​នេះ​ហាក់​ដឹង​ខ្លះ​ពី​អ្វី​ដែល​កើត​មាន ។ នាង​ហាក់​ដូច​ជា​រួម​សហការ រួច​អាច​ផ្តល់​ដល់​យើង​នូវ​ព័ត៌មាន​សំខាន់​ៗ ។

យោង​តាម​វ៉េបសាយ FOXNEWS.COM ដែល​ដកស្រង់​ប្រភព​មួយ​របស់ FBI ថា បណ្តា​ចៅក្រម​ស្វែងរក​ការ​ចោទប្រកាន់​នារី​រូប​នេះ​ពី​បទ​រួមគំនិត​សម្លាប់​មនុស្ស​៤៩​នាក់ និង​ធ្វើ​ឱ្យ​របួស​៥៣​នាក់ ព្រមទាំង​ពី​បទ​ពុំ​ផ្តល់​ព័ត៌មាន​ដល់​ភ្នាក់ងារ​ប៉ូលិស និង​តុលាការ​ចំពោះ​ការ​វាយប្រហារ​ដែល​កើត​មាន ហើយ​ភូត​កុហក​ភ្នាក់ងារ​សហព័ន្ធ ។

យោង​តាម NBC NEWS ថា នាង NOOR SALMAN និយាយ​ប្រាប់​បណ្តា​ភ្នាក់ងារ​សហព័ន្ធ​ថា នាង​បាន​សាកល្បង​បញ្ចុះបញ្ចូល​ប្តី​ឱ្យ​វាយប្រហារ​ក្លិប​រាត្រី PULSE ។ ក៏​ប៉ុន្តែ​នាង​ក៏​និយាយ​ប្រាប់ FBI ដែរ​ថា នាង​មាន​មួយ​លើក​ធ្លាប់​បើករថយន្ត​នាំ​ប្តី​ទៅ​កាន់​ក្លិប​រាត្រី THE PULSE ព្រោះតែ​ប្តី​ចង់​មើល​ឱ្យ​ច្បាស់ ។

មាន​អាយុ​២៩​ឆ្នាំ OMAR MATEEN កើត​នៅ​ក្រុង​ញូ​វ​យ៉​ក ជា​ជនជាតិ​អា​េ​ម​រិ​ក ។ គេ​ធ្វើការ​ជា​ភ្នាក់ងារ​សន្តិសុខ ។ ឪពុក​ម្តាយ​របស់​គេ​មាន​ដើម​កំណើត​អា​ហ្វ​ហ្គា​នី​ស្ថាន ។

អតីត​ភរិយា​របស់ OMAR MATEEN នាង SITORA YUSUFIY ហៅ​បុរស​រូប​នេះ​ថា មាន​សតិ​មិនល្អ ហើយ​តែង​វាយ​ធ្វើបាប​នាង ។ នាង​រៀបរាប់​ថា បាន​រត់គេច​ខ្លួន​ចេញពីផ្ទះ​៤​ខែ​ក្រោយ​រៀប​ការ ៕