បើក​ម៉ូតូ​គេច​រថយន្ត​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត​របួស​ដេកពេទ្យ​

បើក​ម៉ូតូ​គេច​រថយន្ត​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត​របួស​ដេកពេទ្យ​

ភ្នំពេញ​ ៖​ យុវជន​ម្នាក់​បាន​រង​របួស​បែក​មុខមាត់​ និង​គ្រេច​ដៃ​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​ភ្លាមៗ​ ដោយសារតែ​ជិះ​ម៉ូតូ​បុក​គ្នា ពេញទំហឹង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៦ នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ ខាងត្បូង​ព្រះអង្គ​ដង្កោ​ ស្ថិត​ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌ​ដូនពេញ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​ម៉ូតូ​ហុងដា​ឌ្រី​ម ១២៥ ឆ្នាំ​២០១១ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ ភ្នំពេញ 1AV-5388 ជិះ​ដោយ​យុវជន​ម្នាក់​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ ​ក្នុង​ទិសដៅ ​ពី​ត្បូង​ទៅ​ជើង ពេល​មកដល់​កន្លែង​កើត​ហេតុ​ បាន​គេច​ពី​​រថយន្ត​មួយ​គ្រឿង​ ដែល​ចត​ទិញ​ផ្កាឈូក​នៅ​ចិញ្ចើម​ផ្លូវ ក៏​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​ហុងដា គុប​សេ​៩០ ពណ៌​ទឹក​ប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ 1K-1705 ធ្វើដំណើរ​បញ្ច្រាស​ទិស​គ្នា បណ្ដាល​ឲ្យ​ម៉ូតូ​ទាំង​២​ដួល​គរ​លើ​គ្នា​កណ្ដាល​ផ្លូវ​តែម្តង។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ក្រោយពេល​កើតហេតុ​សមត្ថកិច្ច ​បាន​ចុះ​ទៅដល់ ​និង​ធ្វើការ​វាស់វែង យក​ម៉ូតូ​ទាំង​២​ទៅ​រក្សាទុក ​នៅ​អធិការដ្ឋាន​ខណ្ឌ​ដូនពេញ ព្រោះ​ភាគី​ទាំងពីរ​ចរចា​មិន​ត្រូវ​គ្នា​។ចំណែក​អ្នក​រង​របួស​ក៏​ទៅ​ព្យាបាល​បាត់​ហើយ​ដែរ៕