ប្រទះ​ឃើញ​សព​នារី​ម្នាក់​ហើម​ស្អុយ ​មើល​លែង​ចង់​ស្គាល់​ សង្ស័យ​ប្លន់​សម្លាប់

ប្រទះ​ឃើញ​សព​នារី​ម្នាក់​ហើម​ស្អុយ ​មើល​លែង​ចង់​ស្គាល់​ សង្ស័យ​ប្លន់​សម្លាប់



ភ្នំពេញ​ ៖ ​សព​ស្ត្រី​ម្នាក់​ មិន​ស្គាល់​អត្តសញ្ញាណ ​ត្រូវ​បាន​ឃាតក​វាយ​សម្លាប់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ហើម​ស្អុយរលួយ​មើល​លែង​ស្គាល់ ​ហើយ​ត្រូវ​គេ​ប្រទះ​នៅ​ក្នុង​ព្រៃ​ត្រែង ក្នុង​ដីឡូត៍ ក្រុមហ៊ុន​លោក​ឧកញ៉ា លី យុង​ផាត់ ក្នុង​ភូមិ​ព្រែក​តារត្ន័ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយ​ចង្វារ កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី​ថ្ងៃ​ទី​១៤ ​ខែ​មិថុនា ​ឆ្នាំ​២០១៦។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៦ កម្លាំង​សមត្ថកិច្ច​​​បាន​ទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​មក​ថា បាន​ប្រទះ​ឃើញ​​​សព​ស្ត្រី​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​ដីឡូត៍​ឧកញ៉ា លី យ៉ុង​ផាត់។ ក្រោយពី​បាន​ទទួល​ដំណឹង​នេះ​ហើយ កម្លាំង​សមត្ថកិច្ច​ខណ្ឌ​បាន​ចុះ​មកដល់​កន្លែង​កើតហេតុ ​តែ​នៅ​ទីនោះ មិន​មាន​ភ្លើង​សម្រាប់​ធ្វើការ ត្រួតពិនិត្យ​​​សព​នោះ​ទេ។

សមត្ថកិច្ច​បាន​បន្ត​ថា នារី​ម្នាក់​ពាក់​អាវ​ពណ៌ ស ដៃខ្លី ស្លៀក​ខោ​ជើងវែង​ពណ៌​ខ្មៅ មាន​វ័យ​ចន្លោះ​ពី ២០ ទៅ​៣០​ឆ្នាំ ត្រូវ​បាន​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​ព្រៃត្រែង ក្នុង​ដីឡូត៍ ក្រុមហ៊ុន​លោក​ឧកញ៉ា លី យុង​ផាត់។ តាម​ការពិនិត្យ​ជាក់​ស្តែង ​​សព​នារី​រងគ្រោះ ​មាន​ស្នាមរបួស​នៅ​លើ​ដងខ្លួន និង​ផុង​ខ្ទេច​លលាដ៍ក្បាល​ខាងក្រោយ បាក់​ថ្គាម​ខាងឆ្វេង នៅ​ក្បែរ​​​ស​ព​មាន​កាបូបស្ពាយ ពណ៌​ក្រហម​មួយ។ តាម​ការ​សន្និដ្ឋាន​បឋម​របស់​សមត្ថកិច្ច​គឺ ជា​អំពើ​ឃាតកម្ម ដោយសារ​រឿង​គំនុំ​អ្វីមួយ​ឬ​ប្លន់​សម្លាប់​យក​ទ្រព្យសម្បត្តិ។ ជនរងគ្រោះ​អាច​ត្រូវ​បាន​ជនល្មើស​ធ្វើការ​លួងលោម អូសទាញ បបួល​នាំមក​កន្លែង​ស្ងាត់ ហើយ​ធ្វើ​សកម្មភាព​ភាព​វាយ​សម្លាប់​​​តែម្តង។

បើ​បងប្អូន​ណា​មាន​ស្គាល់ ឬ បាត់​សាច់ញាតិ ​ដែល​មាន​ភិនភាគ​ខាងលើ សូម​មេត្តា​ទាក់ទង​ផ្ដល់​ព័ត៌មាន​ឲ្យ​យើងខ្ញុំ​ផង។ មាន​កាបូបស្ពាយ​ពណ៌​ផ្កាឈូក​១ និង​ស្បែកជើង​នៅ​ក្បែរ​​​សព​ផង។ បច្ចុប្បន្ន​សព​ស្ត្រី​រងគ្រោះ​ខាងលើ ត្រូវ​បាន​ដឹក​យក​ទៅ​តម្កល់​នៅ​វត្ត​សំបួរមាស នៅ​ក្នុង​ខណ្ឌ​ដង្កោ ​ដើម្បី​រង់ចាំ​សាច់ញាតិ ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕
ប្រទះ​ឃើញ​សព​នារី​ម្នាក់​ហើម​ស្អុយ ​មើល​លែង​ចង់​ស្គាល់​ សង្ស័យ​ប្លន់​សម្លាប់

ប្រទះ​ឃើញ​សព​នារី​ម្នាក់​ហើម​ស្អុយ ​មើល​លែង​ចង់​ស្គាល់​ សង្ស័យ​ប្លន់​សម្លាប់

ប្រទះ​ឃើញ​សព​នារី​ម្នាក់​ហើម​ស្អុយ ​មើល​លែង​ចង់​ស្គាល់​ សង្ស័យ​ប្លន់​សម្លាប់