រដ្ឋាភិបាល​បារាំង​ហាម​លក់​គ្រឿង​ស្រវឹង​នៅ​ក្បែរ​បរិវេណ​ទីលាន​ប្រកួត​យូ​រ៉ូ 2016

លោក Bernard Cuzeneuve រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បារាំង​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​ចេញ​បម្រាម​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​នៅ​បរិវេណ​ជុំវិញ​ទីលាន​ប្រកួត​បាល់ទាត់​យូ​រ៉ូ​២០១៦​ក្រោយ​ពី​កើត​ចលាចល​ក្នុង​ក្រុម​ម៉ាក់​សី រវាង​អ្នកគាំទ្រ​ក្រុម​ជម្រើសជាតិ​អង់គ្លេស និងរុ​ស្ស៊ី​ដែល​ប៉ះទង្គិច​រយៈពេល​៣​ថ្ងៃ​ជាប់​គ្នា ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ សហព័ន្ធ​បាល់ទាត់​អឺរ៉ុប (UEFA) បាន​ព្រមាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស និង​ក្រុង​ជម្រើសជាតិ​រុ​ស្ស៊ី ថា អាច​នឹង​ត្រូវ​ដក​ចេញពី​យូ​រ៉ូ​២០១៦ ប្រសិនបើ​អ្នកគាំទ្រ​ក្រុម​ជម្រើសជាតិ​ទាំង​២​នៅ​តែ​ប្រព្រឹត្ត​បទល្មើស​ប្រើ​ហិង្សា​ដាក់​គ្នា​ជា​ថ្មី​ម្ដងទៀត  ៕