មេដាយ​ព្រឹត្តិការណ៍ Olympic លេច​ចេញ​រូបរាង​ជា​ផ្លូវការ

មេដាយមាស ប្រាក់ និង​សំរឹទ្ធ​ចំនួន ២.៤៨៨​ខ្សែ នឹង​ត្រូវ​ប្រគល់​ជូន​អត្ត​ព​លិ​ក​ជ័យ​លា​ភី​ទាំងអស់​ក្នុង​ព្រឹត្តិការណ៍​កីឡា Olympic ដែល​នឹង​ប្រ​ព្រឹ​ត្រ​ទៅ​នៅ​ថ្ងៃ​ទី​៥ សីហា ដល់​ថ្ងៃ​ទី​២១ សីហា ក្នុង​ទីក្រុង Rio ។

អ្នក​រៀបចំ​ព្រឹត្តិការណ៍​នេះ​បាន​លើក​ឡើង​ថា មេដាយ​នីមួយ​ៗ​មាន​ទម្ងន់​៥០០​ក្រាម ក្នុង​នោះ​មេដាយមាស​៨១២ ប្រាក់​៨១២ និង​សំរឹទ្ធ​៨៦៤ ហើយ​សុទ្ធតែ​ត្រូវ​បាន​ផលិត​ឡើងជា​និមិត្តរូប​យ៉ាង​ត្រចះត្រចង់ ដែល​អត្ត​ព​លិ​ក​គ្រប់​រូប​ប្រាថ្នា​ចង់បាន​រៀង​ៗ​ខ្លួន ។

ចំពោះ​មេដាយមាស​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មិន​មាន​ជាតិ​បា​រ៉​ត​ឡើយ រីឯ​មេដាយ​ប្រាក់ និង​សំរឹទ្ធ​ត្រូវ​បាន​ផលិត​ចេញពី​វត្ថុ​ធាតុ​កែ​ច្នៃ​ប្រមាណ​៣០% និង​មាន​ជាតិ​ប្លា​ស្ទិ​ក​ជាង​ពាក់កណ្តាល​នៅ​ក្នុង​ខ្សែ​នីមួយ​ៗ​ដែល​កែ​ច្នៃ​ពី​ដប​ប្លា​ស្ទិ​ក ។ ម្យ៉ាងទៀត ចំពោះ​ប្រអប់​សម្រាប់​ដាក់​មេដាយ​វិញ ត្រូវ​បាន​ផលិត​ចេញពី​ឈើ Freijo ដែល​ទទួលស្គាល់​ដោយ​ក្រុមប្រឹក្សា​គ្រប់គ្រង​ព្រៃឈើ​ពិភពលោក (FSC) ។ ការ​រចនា​ម៉ូ​ដ​ខាងលើ​នេះ​មាន​លក្ខណៈ​ដ៏​ពិសេស​មួយ ពោល​គឺ​រំលេច​ចេញ​នូវ​ទម្រង់​ស្លឹក Laurel ដោយ​ហ៊ុម​ព័ទ្ធ​ជុំវិញ​ស្លាក​សញ្ញា «Rio 2016» ដែល​នេះ​ជា​និមិត្តរូប​នៃ​ជ័យជម្នះ​ក្នុង​ប្រទេស​ក្រិ​ក​សម័យ​បុរាណ ។ ជាមួយ​គ្នា​នេះ​ដែរ អ្នក​រៀបចំ​ព្រឹត្តិការណ៍ Rio Olympic បន្ថែម​ថា ការ​រចនា​ម៉ូ​ដ​បែប​នេះ​ក៏​ចូលរួម​ចំណែក​រំលឹក​ដល់​ទំនាក់ទំនង​រវាង​អានុភាព​នៃ​វីរបុរស​កីឡា Olympic ទាំងអស់ និង​ធម្មជាតិ ៕