មនុស្ស​ប្រុស​ដែល​ឧស្សាហ៍​នោម​ញឹក ដឹង​ថា​មកពី​ហេតុ​អី​ដែរ​ទេ​?

មនុស្ស​ប្រុស​ដែល​ឧស្សាហ៍​នោម​ញឹក ដឹង​ថា​មកពី​ហេតុ​អី​ដែរ​ទេ​?


មនុស្ស​ប្រុស​ដែល​ឧស្សាហ៍​នោម​ញឹក ដឹង​ថា​មកពី​ហេតុ​អី​ដែរ​ទេ​?

​ការ​ដែល​រត់​ទៅ​ក្នុង​បន្ទប់ទឹក​ជា​ញឹកញាប់ ឬ​មាន​អារម្មណ៍​ថា ខ្លួនឯង​ចេះតែ​ចង់​នោម​ជាប់ នោះ​អាចជា​រឿង​មួយ មិន​មាន​ផា​សុកភាព​ឡើយ​។ ខណៈពេល​ដែល​នោម​ចេញ​មក​តិចៗ​ជា​បញ្ហា ការ​នោម​ញឹក​ពេក ក៏​មិនមែន​ជា​រឿង​ល្អ​ដែរ​។ បើសិន​ជា​អ្នក​សម្គាល់​ឃើញ មាន​ការប្រែប្រួល​ទាំងឡាយ ក្នុង​របៀបរបប​នៃ​ការ​នោម​របស់​អ្នក អ្នក​គួរតែ​តាមដាន​វាឲ្យ​បាន​ដឹត​ដល់​។ ការ​នោម​ញឹក (​ទៅ​បន្ទប់​ទឹកជា​រៀងរាល់​២​ម៉ោង​ម្តង​) គឺជា​សញ្ញា​អាក្រក់​មួយ ហើយក៏​អាច​បញ្ជាក់បាន​ថា មាន​មូលហេតុ​ជំងឺ​ច្រើន​ដែរ ដូចជា​៖

​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូត (UTI)
​បុរស​កម្រ​មាន​ជំងឺ​បែបនេះ​ណាស់ បើ​ប្រៀបធៀប​នឹង​មនុស្ស​ស្រី​។ យ៉ាងណាមិញ សម្រាប់​បុរស​អាយុ​ខ្ទង់ ២០ ទៅ ៣០ ឆ្នាំ ការបង្ក​រោគ​ផ្លូវទឹក​ម៉ូត អាច​ជា​ហេតុផល​មួយ​នាំ​ឲ្យ​នោ​មញឹក​ដែរ​។ ឧទាហរណ៍​បុរស​ដែល​មាន​ជំងឺ​កាមរោគ ដោយសារ​បាក់តេរី គឺ​អាច​នាំ​ឲ្យ​នោ​មញឹក និង​មាន​អា​ការៈបន្ថែម​ដូចជា នោម​ក្រហាយ រមាស់ និង​មិន​អាច​នោម​អស់​។ ចំណែក​បុរស​អាយុ​ចាប់ពី ៥០ ឆ្នាំ​ឡើង​ទៅ ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូត អាច​ដោយសារ​តែ​បញ្ហា​ជាច្រើន​ទៀត ក្នុង​ក្រពេញប្រូ​ស្តាត ឬ​ប្លោកនោម​។

​ក្រពេញប្រូ​ស្តា​តរីក​ធំ​
​នេះ​គឺជា​ហេតុផល​ដ៏​ចំបង​បំផុត​មួយ ដែល​ធ្វើ​ឲ្យ​បុរស​វ័យ​ចំណាស់​នោម​ញឹក​។ ការ​រីក​ធំ​របស់​ក្រពេញប្រូ​ស្តាត ដែល​ធ្វើឲ្យ​សង្កត់ដ​ល់​ប្លោកនោម អាច​បណ្តាល​ឲ្យ​បុរស មិន​អាច​នោម​អស់​ពី​ប្កោកនោម និង​ចេះ​តែ​ចង់​នោម​ម្តង​ហើយ​ម្តងៗ​។ យ៉ាងណាមិញ បើសិនជា​ករណី​នេះ​មិន​ព្យាបាល​ទេ វា​អាច​បង្ក​ជា​ជំងឺ​នៅ​ផ្លូវទឹក​ម៉ូត​បាន​។ នេះ​ដោយសារ​តែ​ទឹកនោម​នៅក្នុង​ប្លោកនោម​យូរពេក ដែល​ជាហេតុ​នាំឲ្យ​មាន​ការប្រែប្រួល​សមាសធាតុ​គីមី​។

​គ្រួស​ក្នុង​តម្រង​នោម​
​ទាំង​បុរស​វ័យក្មេង និង​ចាស់​ដែល​មាន​គ្រួស​ក្នុង​តម្រងនោម សុទ្ធ​តែ​អាច​មាន​បញ្ហា​នោម​ញឹក​បាន​ទាំងអស់​។ គ្រួស​នេះ​ត្រូវបាន​គេ​ស្គាល់​ថា អាច​បណ្តាលឲ្យ​មាន​ការបង្ករោគ ដោយសារតែ​បាក់តេរី​រស់នៅ​ក្នុង​គ្រួស​តែម្តង​។ ហេតុដូច្នេះ​ហើយ ទើប​វា​បណ្តាល​ឲ្យ​នោ​មញឹក​តែម្តងទៅ​។

​មហារីក​ប្លោកនោម​
​បញ្ហា​ជាច្រើន​ក្នុង​ប្លោកនោម ក៏​អាច​បណ្តាលឲ្យ​មាន​ការនោម​ញឹកញាប់​បាន​ដែរ​។ ដុំ​សាច់​មហារីក ឬ​បញ្ហា​ផ្សេងៗ​ទៀត​ក្នុង​ប្លោកនោម អាច​បណ្តាល​ឲ្យ​ឈឺចាប់​ក្នុង​ប្លោកនោម ឬ​អាង​ត្រគាក ជាមួយនឹង​ការ​នោម​ញឹក​។

​មហារីក​ក្រពេញប្រូ​ស្តាត​
​ខណៈពេល​ដែល​មហារីក​មួយ​នេះ មិន​មាន​រោគសញ្ញា​នោះ តែ​ការ​នោម​ញឹក​រយៈពេល​យូរ ក៏​អាច​បណ្តាលមកពី មហារីក​ក្រពេញប្រូ​ស្តាត​ដែរ​។ ករណីបែបនេះ អ្នកជំងឺ​អាច​នឹង​សុំ​ឲ្យ​គ្រូពេទ្យ ដោះស្រាយ​បញ្ហា​នៃ​ការ​នោម ហើយ​ក៏​រកឃើញ​ជំងឺមហារីក​នេះ​តែម្តងទៅ​។

​ថប់​អារម្មណ៍​
​អ្នក​ប្រហែលជា​មិនអាច នឹង​មាន​ការសិក្សា​លើ​រឿង​នេះ​ទេ តែ​ភាព​តានតឹង​ក្នុង​អារម្មណ៍ និង​ថប់​អារម្មណ៍ ក៏​អាច​ជា​ហេតុផល​មួយ​ធ្វើឲ្យ​មនុស្ស ចង់​ទៅ​នោម​ញឹក​ដែរ ព្រោះ​កត្តា​ទាំងពីរ​នេះ ធ្វើឲ្យ​មាន​បម្រែបម្រួល​អ័រម៉ូន​ក្នុង​រាងកាយ ដែល​នាំ​ឲ្យ​ផ្លាស់ប្តូរ សកម្មភាព​ធម្មតា​ក្នុង​ខ្លួន ចិត្តសាស្ត្រ និង​ផ្លូវចិត្ត​តែម្តង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។