​អូ​ខេ​អត់ បើសិន​ជា​ក្មេង ទើប​ចេះ​ដើរ​តេសតាស ញ៉ាំ​ទឹកតែ​?

​អូ​ខេ​អត់ បើសិន​ជា​ក្មេង ទើប​ចេះ​ដើរ​តេសតាស ញ៉ាំ​ទឹកតែ​?


​អូ​ខេ​អត់ បើសិន​ជា​ក្មេង ទើប​ចេះ​ដើរ​តេសតាស ញ៉ាំ​ទឹកតែ​?

​ទឹកតែ​ត្រូវបាន​គេ​ជឿ​ថា ជំនួយ​ដល់​ការរំលាយ​អាហារ ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ប្រឆាំង​ការកើត​ជំងឺ​តាម​រដូវ​កាល​ជាដើម​។ ប៉ុន្តែ បើសិន​ជា​អ្នក​គិតថា ក្មេង​ទើបតែ​ចេះ​ដើរ​តេស​តាស ញ៉ាំ​ទឹក​តៃ​មាន​ប្រយោជន៍​ដូច​មនុស្ស​ធំ​នោះ អ្នក​ប្រហែលជា​គិត​ខុស​ហើយ​។ ទោះបីជា​អ្នក​បន្ថែម​ទឹកដោះគោ ឬ​ដាក់​នំ​បន្ថែម​ជាមួយ ក៏​ប្រហែលជា​អាចមាន​គ្រោះថ្នាក់​បាន​ដែរ​។

​តើ​ទឹកតែ មាន​គ្រោះថ្នាក់​ដល់​ក្មេង​តូចៗ និង​ក្មេង​ទើប​តែ​ចេះ​ដើរ​ដែរ​ទេ​?

​ទឹកតែ គឺជា​ភេសជ្ជៈ​សម្រាប់​មនុស្ស​ធំ​។ ក្មេង​តូចៗ អាច​មាន​ប្រតិកម្ម នឹង​សារធាតុ​ក្នុង​ទឹកតែ ដែល​រំខាន​ដល់​ការ​បឺត​ស្រូប​ជាតិ​កាល់ស្យូម និង​នាំ​ឲ្យ​ខ្វះ​ជាតិ​កាល់ស្យូម ឬ​ការបង្កបង្កើត​ឆ្អឹង​បាន​។ ការបន្ត​ឲ្យ​ក្មេង​ញ៉ាំ​ទឹកតែ​កាន់តែ​យូរ អាច​ប៉ះពាល់​ដល់​ខួរក្បាល សាច់ដុំ ប្រព័ន្ធ​សរសៃប្រសាទ និង​ការលូតលាស់​រចនាសម្ព័ន្ធ​រាងកាយ​របស់​ពួកគេ​បាន​។ ផល​រំខាន​ដែល​កើតមាន ជា​ញឹកញាប់​មួយចំនួន​របស់​ទឹកតែ ចំពោះ​ក្មេង​តូចៗ មានដូចជា ៖
•​    ​ខ្សោយ​កំហាប់​ឆ្អឹង​
•​    ​ឈឺ​រាងកាយ​ជាពិសេស​ជើង​តែម្តង​
•​    ​កង្វះ​ការ​ផ្ចង់​អារម្មណ៍ ដែល​ជាហេតុ​នាំ​ឲ្យ​ឆេវឆាវ និង​មាន​អាកប្បកិរិយា​មិនធម្មតា​ផ្សេងៗ​ទៀត​
•​    ​ខ្សោយ​សាច់ដុំ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។