Messi ​បញ្ចេញ​ក្បាច់​ញាក់​ស៊ី​ប្រឡោះ​ជើង​អ្នកចាំទី​​ ​​ព្រឹក​មិញ!

Lionel Messi ​​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ ​បាន​ញាក់​ស៊ី​ប្រឡោះ​ជើង​អ្នកចាំទី​ជម្រើស​ជាតិ​បូលីវី​ Carlos Lampe ​យ៉ាង​អស្ចារ្យ​កាល​​ពី​ប្រកួត​ Copa America 2016 ព្រឹក​មិញ។

 

Messi ​បញ្ចេញ​ក្បាច់​ញាក់​ស៊ី​ប្រឡោះ​ជើង​អ្នកចាំទី​​ ​​ព្រឹក​មិញ!

Lionel Messi (លេខ១០-កណ្តាល)

 

ក្នុង​ការ​ប្រកួត​ ដែល​អាហ្សង់ទីន​ ឈ្នះ​បូលីវី ៣-០ ឡើង​​ទៅ​វគ្គ​៨​ក្រុម​​ជា​បន្ត​ តារា​ឆ្នើម​ក្រុម​ FC Barcelona បាន​ដូរ​ចូល​លេង​នៅ​ដើម​តង់​ទី​២ ប៉ុន្តែ​ពុំ​បាន​ស៊ុត​ចូល​​ទេ។ ទោះ​​រក​គ្រាប់​​មិន​បាន ប៉ុន្តែ​ Messi ​បាន​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ ជា​ពិសេស​បាន​បញ្ចេញ​ក្បាច់​ញាក់​ស៊ី​ប្រឡោះ​ជើង​អ្នកចាំទី​ Lampe យ៉ាង​ស្អាត​ ​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ស្ងើចសរសើរ​​យ៉ាង​ខ្លាំង​ ​នៅ​នាទី​​៧៧ មុន​​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់​លើក​ទង់​ថា​ជា​បាល់​ Off-side៕

 

Messi ​បញ្ចេញ​ក្បាច់​ញាក់​ស៊ី​ប្រឡោះ​ជើង​អ្នកចាំទី​​ ​​ព្រឹក​មិញ!

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bleacherreports