កែវ វាសនា បញ្ចេញ​កំហឹង​ចំពោះ​ព័ត៌មាន​ប្ដឹង​លែងប្រពន្ធ​

Videos


ក្រោយការរៀបការយ៉ាងអធិកអធមរបស់តារាចម្រៀង កែវ វាសនា ជាមួយកូនក្រមុំអ្នកបន្ទាយមានជ័យដែលបាន ស្រឡាញ់គ្នាយ៉ាងល្អូកល្អិនអស់ជាច្រើនឆ្នាំនោះ ពេលនេះបែរជាមានព័ត៌មានថា លោក កែវ វាសនា ប្ដឹងលែងលះ ភរិយាដែលទើបនឹងរៀបការថ្មោងថ្មីនោះទៅវិញ ។ ចំពោះរឿងនេះ លោក កែវ វាសនា បានខឹងសម្បាយ៉ាងខ្លាំង ព្រោះថារឿងនេះមិនមែនជាការពិតនោះឡើយ ។

លោក កែវ វាសនា បានធ្វើការបង្ហោះពាក្យពេចន៍ខឹងសម្បាអមជាមួយរូបភាពព័ត៌មានក្លែងក្លាយនោះឱ្យដឹងថា «អស់អីនិយាយហ្មង ពួកនេះដើម្បីតែក្រពះវាស្រែកឃ្លាន វាអត់គិតពីអ្នកណាសោះ សូមបងប្អូនទាំងអស់គ្នាដាក់វាម្នាក់មួយម៉ាត់ម្នាក់មក ហើយសូមបងប្អូនកុំចូលមើលវាអី ព្រោះបើយើងចូលមើល វានឹងបានលុយ» ។

កែវ វាសនា បញ្ចេញ​កំហឹង​ចំពោះ​ព័ត៌មាន​ប្ដឹង​លែងប្រពន្ធ​

តាំងពីមុនក្រាបសំពះផ្ទឹមរៀបការរហូតមកទល់ពេលនេះ គូស្នេហ៍មួយគូនេះនៅតែមានភាពផ្អែមល្ហែមនឹងគ្នាយ៉ាង ខ្លាំង ហើយបើតាមប្រភពបានឱ្យដឹងថាអ្នកទាំងពីរក៏កំពុងតែសប្បាយចិត្តយ៉ាងសម្បើម ព្រោះក្រោយពេលដែល រៀបការហើយភ្លាមអ្នកទាំងពីរក៏ទទួលតំណក់ឈាមមួយធ្វើជាចំណងដៃភ្លាម ដែលនេះជាដំណឹងដ៏មាន សុភមង្គលបំផុតសម្រាប់រូបលោក និង ក្រុមគ្រួសារ ៕ ភូមិន្ទ

កែវ វាសនា បញ្ចេញ​កំហឹង​ចំពោះ​ព័ត៌មាន​ប្ដឹង​លែងប្រពន្ធ​
កែវ វាសនា បញ្ចេញ​កំហឹង​ចំពោះ​ព័ត៌មាន​ប្ដឹង​លែងប្រពន្ធ​
កែវ វាសនា បញ្ចេញ​កំហឹង​ចំពោះ​ព័ត៌មាន​ប្ដឹង​លែងប្រពន្ធ​
កែវ វាសនា បញ្ចេញ​កំហឹង​ចំពោះ​ព័ត៌មាន​ប្ដឹង​លែងប្រពន្ធ​
កែវ វាសនា បញ្ចេញ​កំហឹង​ចំពោះ​ព័ត៌មាន​ប្ដឹង​លែងប្រពន្ធ​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត