ក្រសួងកិច្ចការនារី៖ ពាក្យប្រឡងបម្រើការងារ ក្នុងក្របខណ្ឌក្រសួង សម្រាប់ឆ្នាំ២០១៦ នឹងចាប់ផ្តើម ទទួល​ពីថ្ងៃនេះតទៅ

(ភ្នំពេញ)៖ ក្រសួងកិច្ចការនារី បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា សិស្ស និស្សិត ដែលមានបំណងប្រឡងបម្រើការងារក្នុង ក្របខណ្ឌ ក្រសួងសម្រាប់ ឆ្នាំ២០១៦ អាចបំពេញ និងដាក់ពាក្យប្រឡង ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។

ក្រសួងកិច្ចការនារីបានបញ្ជាក់ថា ក្រសួងនឹងរៀបចំការប្រឡងប្រជែង ជ្រើសរើសបេក្ខជន ទាំងពីរភេទឲ្យចូលបម្រើការងារក្នុងក្របខណ្ឌ ក្រសួងកិច្ចការនារី ចំនួន៥០កន្លែង សម្រាប់ឆ្នាំ២០១៦។ ចំណែកកាលបរិច្ឆេទនៃការប្រឡង នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ។

សូមបញ្ជាក់ថា ចំពោះការប្រឡង និងព័ត៌មានផ្សេងៗ អាចទាក់ទងមកនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក តាមរយៈ លេខទូរស័ព្ទ ០១៦ ៦១២ ៤៥៩/ ០១៦ ៨២៧ ២៦៩/ ០១៥ ៨១០ ០១១/ ០១២ ៣៩៧ ៦៣៨/ ០១២ ៩២៧ ៣០៥/ ០៨៨ ៦៧៧ ៨៨៨៨ ឫអញ្ជើញមកមន្ទីរកិច្ចការនារី រាជធានី ខេត្ត នៃក្រសួងកិច្ចការនារី រៀងរាល់ម៉ោងធ្វើការ៕

ព័ត៌មានបន្ថែមសូមអាន សេចក្តីជូនដំណឹងរបស់ក្រសួងកិច្ចការនារី ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត