ម្ចាស់បទ «One More Night» ស្ម័គ្រចិត្តចេញលុយ ធ្វើបុណ្យសព ឲ្យតារាចម្រៀងស្រី The Voice ដែលត្រូវគេបាញ់សម្លាប់

សហរដ្ឋអាមេរិក៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ម្ចាស់បទចម្រៀង «One More Night» លោក Adam Levine បានស្ម័គ្រចិត្តចេញលុយ ធ្វើពិធីបុណ្យសព ឲ្យតារាចម្រៀងស្រី The Voice គឺនាង Christina Grimmie ដែលត្រូវឃាតករបាញ់សម្លាប់ កាលពីយប់ថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ នៅក្នុងកម្មវិធីប្រគំតន្រ្តីមួយ ស្ថិតក្នុងទីក្រុង Orlando រដ្ឋ Florida សហរដ្ឋអាមេរិក។

តារាចម្រៀងប្រុស សញ្ជាតិអាមេរិក វ័យ៣៧ឆ្នាំ មកពីក្រុមចម្រៀង Maroon 5 ដែលជាគ្រូបង្ខឹក របស់កញ្ញា Christina នៅក្នុងកម្មវិធីប្រលងចម្រៀង The Voice រដូវកាលទី៦ (ឆ្នាំ២០១៤) រូបនេះ បានប្រាប់ម្តាយរបស់នាងថា គាត់នឹងចេញលុយ ធ្វើពិធីបុណ្យសពឲ្យនាង Christina។

ជាមួយគ្នានេះដែរ Marcus ប្អូនប្រុសរបស់នាង Christina បានសរសេរសារ នៅលើគណនី បណ្តាញសង្គមហ្វេសប៊ុក របស់ខ្លួនថា «ខ្ញុំទើបតែបានដឹង នៅព្រឹកនេះថា លោក Adam Levine បានទូរស័ព្ទមកម្តាយរបស់ខ្ញុំផ្ទាល់ ហើយបាននិយាយថា គាត់នឹងចេញលុយ ធ្វើពិធីបុណ្យសពឲ្យ Christina ថែមទាំងចេញថ្លៃយន្តហោះ ឲ្យម្តាយខ្ញុំទៀតផង»។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីលឺដំណឹង នៃការស្លាប់របស់កញ្ញា Christina លោក Adam និងភរិយា (នាង Behati Prinsloo តារាម៉ូដែល សញ្ជាតិណាមីប៊ី (Namibia) វ័យ២៧ឆ្នាំ) មានការសោកស្តាយ និងទុក្ខព្រួយយ៉ាងខ្លាំង។

លោក Adam បាននិយាយថា «Behati និងខ្ញុំ ពិតជាសោកសៅ និងក្រៀមក្រំខ្លាំងណាស់ ដោយសារតែ ការស្លាប់របស់ Christina។ នាងមានទេពកោសល្យ ដ៏កម្រពីធម្មជាតិ។ នាងចាកឆ្ងាយពីយើង ឆាប់រហ័សពេកហើយ។ ការសម្លាប់ Christina គឺជាទង្វើផ្តេសផ្តាសបំផុត។ ខ្ញុំពិតជាច្របូកច្របល់ ក្នុងចិត្ត និងងឿងឆ្ងល់ខ្លាំងណាស់ថា ហេតុអ្វីទង្វើទាំងអស់នេះ នៅតែបន្តកើតមាន នៅលើពិភពលោកយើងទៀត»។

ទន្ទឹមគ្នានេះដែរ Marcus ក៏បានប្រាប់ឲ្យដឹងដែរថា អ្នកគ្រប់គ្រងរបស់ Christina លោក Brian Teefey បានបង្កើតមូលនិធិមួយ នៅលើគេហទំព័រ GoFundMe ដើម្បីរៃអង្គាសប្រាក់សម្រាប់ចំណាយលើពិធីបុណ្យសពរបស់ Christina ផងដែរ។

គួររំលឹកថា ឃាតករដែលបានបាញ់សម្លាប់ នាង Christina មានឈ្មោះថា Kevin James Lobil អាយុ ២៧ឆ្នាំ បានធ្វើដំណើរពីផ្ទះរបស់គេ នៅផ្លូវ St Petersburg មកកន្លែងប្រគំតន្ដ្រី របស់ Christina ជាមួយនឹងកាំបិត និងកាំភ្លើងខ្លី២ដើម ហើយបានបាញ់សម្លាប់នាង ក្នុងពេលដែលនាង កំពុងតែចុះហត្ថលេខាឲ្យអ្នកគាំទ្រ។

បើតាមសាក្សីនៅដែលកន្លែងកើតហេតុ នាង Destiny Rivera អាយុ ២០ឆ្នាំ បានប្រាប់ឲ្យដឹងថា នាងកំពុងតែឈរពីក្រោយឃាតករនោះ ឃើញគេដើរសម្ដៅទៅរក Grimmie នៅកន្លែងតុជួបអ្នកគាំទ្រ។ នាងបន្ដឲ្យដឹងថា Grimmie បានឈររង់ចាំ និងបើកដៃរកអោបបុរសជាឃាតករនោះ មុនពេលឃាតករបាញ់សម្លាប់នាង។

យ៉ាងណាមិញ ឃាតករដែលបានបាញ់សម្លាប់ Christina ក៏បានសរសេរ ឪពុកម្តាយរបស់ខ្លួន (ឃាតករ) ថា៖ «នេះជារឿងដ៏ក្រៀមក្រំ ជាទីបំផុត សម្រាប់ការបាត់បង់នាង ចំពោះក្រុមគ្រួសារ មិត្ដភក្ដិ និងអ្នកគាំទ្រ ដែលស្រឡាញ់ Christina Grimmie»៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ម្ចាស់បទ «One More Night» ស្ម័គ្រចិត្តចេញលុយ ធ្វើបុណ្យសព ឲ្យតារាចម្រៀងស្រី The Voice ដែលត្រូវគេបាញ់សម្លាប់
លោក Adam Levine (ឆ្វេង) និង នាង Christina Grimmie (ស្តាំ)

ជនសង្ស័យ Kevin James Lobil

នាង Christina Grimmie