គ្រឿង​ធ្វើ​ម្ហូប​ទាំងនេះ អាច​ព្យាបាល​ផ្តាសាយ និង​ក្អក​បាន​

គ្រឿង​ធ្វើ​ម្ហូប​ទាំងនេះ អាច​ព្យាបាល​ផ្តាសាយ និង​ក្អក​បាន​


គ្រឿង​ធ្វើ​ម្ហូប​ទាំងនេះ អាច​ព្យាបាល​ផ្តាសាយ និង​ក្អក​បាន​

​ការប្រែប្រួល​សីតុណ្ហភាព​តិចតួច​ក្នុង​រាងកាយ អាច​ធ្វើឲ្យ​មនុស្ស​កើត​ជា​បញ្ហា​ក្អក និង​ផ្តាសាយ​បាន​។ ហើយ​បើសិនជា​ការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​ការប្រើ​ថ្នាំ ដើម្បី​ព្យាបាល​ការបង្ក​រោគ​ដោយ​បាក់តេរី ឬ​វីរុស គឺជា​អ្វី​ដែល​អ្នក​មិន​ចង់​ធ្វើ​នោះ អ្នក​ក៏​អាច​ប្រើ​វិធី​ធម្មជាតិ ដោយ​ប្រើ​គ្រឿងផ្សំ​ធ្វើ​ម្ហូប​ខាងក្រោម​នេះ​ក៏​បាន​ដែរ​។

​ខ្ញី​
​ចូរ​ញ៉ាំ​តែ​ខ្ញី​ក្តៅ​ឧ​ណ្ហៗ​ដំបូង​គេ នៅ​ពេល​ចាប់ផ្តើម​ថ្ងៃ​ថ្មី ដើម្បី​ដោះស្រាយ​បញ្ហា​ក្អក និង​ផ្តាសាយ​។ ក្រៅពីនេះ អ្នក​ក៏​អាច​ថា​ម​ទឹកឃ្មុំ​មួយ​ស្លាបព្រា​កាហ្វេ​ទៀត ដើម្បី​សម្រួល​ដល់​បញ្ហា​បំពង់​ក​បាន​។ ខ្ញី​មាន​សមត្ថភាព​ប្រឆាំង​ការ​រលាក និង​មិនឲ្យ​ចេញ​ស្លេស​កាន់តែច្រើន ដូច្នេះ វា​នឹង​បំបាត់​បញ្ហា​ក្អក​បាន​យ៉ាង​ល្អ​។

​ល្មៀត​
​ល្មៀត ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​ការ​រលាក Curcumin និង Volatile Oils ដែល​អាច​ប្រឆាំង​ការ​ក្អក ផ្តាសាយ និង​ឈឺបំពង់ក បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

​ម្រេច​ខ្មៅ​
​ម្រេចខ្មៅ​មិន​ត្រឹមតែ​ផ្តល់​ឱជា​រស ដល់​ម្ហូបអាហារ​ទេ តែ​ក៏​អាច​ជួយ​ពង្រា​វ​ស្លេស និង​បំបាត់​ការ​តឹង​ច្រមុះ​បានដែរ​។ ដូច្នេះ គ្រប់​ពេល​អ្នក​ញ៉ាំ​ស៊ុប ចូរ​កុំ​ភ្លេច​រោយ​ម្រេចខ្មៅ ទៅ​ជាមួយ​ផង​។

​ខ្ទឹម​ស​
​តើ​អ្នក​កំពុងតែ​ក្អក ផ្តាសាយ ឬ​ឈឺបំពង់ក​ធ្ងន់ធ្ងរ​មែន​ទេ​? អ្វី​ដែល​អ្នក​ត្រូវការ​នោះ គឺ​ទំពារ​ខ្ទឹមស​មួយ​កំពឹស​ទៅ​។ ខ្ទឹម​ស មាន​សារធាតុ Allicin ដែល​អាច​ប្រឆាំង​នឹង​បាក់តេរី ហើយ​ជួយ​ព្យាបាល​អា​ការៈក្អក និង​ផ្តាសាយ តាម​បែប​ធម្មជាតិ​ទៀត​។ អ្នក​អាច​ញ៉ាំ​ស៊ុប ដោយ​បន្ថែម​ប៉េងប៉ោះ​មួយ​ផ្លែ ខ្ទឹមស​ពីរ​កំពឹស និង​ទឹក​ក្រូចឆ្មារ​បន្ថែមទៀត ដើម្បី​ទទួលបាន​ប្រយោជន៍​របស់​វា​។

​សម្បក​ឈើអែម​
​សម្បក​ឈើអែម មាន​សមត្ថភាព​ប្រឆាំងនឹង​វីរុស​ផង និង​បាក់តេរី​ផង ដែល​វា​អាច​ជួយ​បង្ការ និង​ព្យាបាល​ការបង្ក​រោគ​ដោយ​វីរុស​។ ចូរ​ដាក់​ម្សៅ​សម្បក​ឈើអែម ចូល​ទៅក្នុង​ទឹក​ដាំ​ពុះ​មួយ​ពែ​ង ហើយ​រោយ​ម្រេច និង​ទឹកឃ្មុំ​ចូល​ផង​។ បន្ទាប់មក ញ៉ាំ​វា​យ៉ាងហោចណាស់ ២ ដង​ក្នុង​មួយថ្ងៃ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។