​បង​ប្អូន​ស្គាល់​គ្រួសារ​កម្សត់​នេះ​ទេ បើ​ដឹង​ជួយ​ប្រាប់​ផង​​ មាន​​​សប្បុរសជន​ប្រកាស​រក​!

រាជធានីភ្នំពេញ៖ គ្រួសារដ៏កម្សត់ទីទ័លក្រមួយនេះ ដែលក្នុងរូបភាពមានស្ត្រីម្នាក់និងក្មេងៗ៣នាក់ កំពុងអង្គុយហូបបាយរកតែសាច់ជាអាហារមួយដុំគ្មាន ដោយហូបបាយជាមួយនឹងទឹកត្រី ត្រូវបានអ្នកបណ្ដាញសង្គម Facebook ម្នាក់ ប្រកាសស្វែងរក ដើម្បីប្រមូលសប្បុរសជនជួយឧបត្ថម្ភ។
យោងតាមអ្នកលេងបណ្ដាញសង្គម Facebook គណនីឈ្មោះ Cavin Yccth ជាអ្នកស្រលាញ់មនុស្សធម៌ខាងលើ បានសរសេរដូចនេះថា៖ “ពងទា២គ្រាប់មួយគ្រួសារមិនឆ្អែតទេ ថែមទឹកត្រីកន្លះចានទៀតទើបឆ្អែត! បើសិនជាមានពុកម៉ែបងប្អូនទាំងឡាយណា មេត្តាបានដឹងនឹងស្គាល់ពីអាស័យដ្ឋានរបស់គ្រួសារដ៏កំសត់មួយនេះ សូមមេត្តាជួយផ្ដល់ដំណឹងជូនខ្ញុំបាទផង”។
អ្នកលេងបណ្ដាញសង្គមរូបនេះ បន្តថា៖ “Facebookសំរាប់សប្បុរសជននានាចង់បរិច្ចាគជាគ្រឿងបរិភោគជូនគ្រួសារដ៏កំសត់មួយនេះ អាចទំនាក់ទំនងមកកាន់ខ្ញុំបាទ បានតាមរយៈលេខ
ទូរស័ព្ទ 096 30 22220″

សូមបញ្ជាក់ថា គេហទំព័រ Kqube News នឹងជួយធ្វើការផ្សព្វផ្សាយបន្តជូន រាល់ព័ត៌មានទាំងឡាយណា ដើម្បីមនុស្សធម៌ សប្បុរសធម៌ និងសកម្មភាពជួយដល់សង្គមផ្សេងៗ ក្នុងគោលការណ៍មិនពាក់ព័ន្ធនឹងនយោបាយ៕

​បង​ប្អូន​ស្គាល់​គ្រួសារ​កម្សត់​នេះ​ទេ បើ​ដឹង​ជួយ​ប្រាប់​ផង​​ មាន​​​សប្បុរសជន​ប្រកាស​រក​! ​បង​ប្អូន​ស្គាល់​គ្រួសារ​កម្សត់​នេះ​ទេ បើ​ដឹង​ជួយ​ប្រាប់​ផង​​ មាន​​​សប្បុរសជន​ប្រកាស​រក​! ​បង​ប្អូន​ស្គាល់​គ្រួសារ​កម្សត់​នេះ​ទេ បើ​ដឹង​ជួយ​ប្រាប់​ផង​​ មាន​​​សប្បុរសជន​ប្រកាស​រក​!

ប្រភព៖ kqube

  • ​បង​ប្អូន​ស្គាល់​គ្រួសារ​កម្សត់​នេះ​ទេ បើ​ដឹង​ជួយ​ប្រាប់​ផង​​ មាន​​​សប្បុរសជន​ប្រកាស​រក​!已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/15  Category:កំសាន្ត
Tags: