Jack Ma ថា​ ផលិតផល​ក្លែង​ក្លាយ​ ល្អ​ជាង​ផលិតផល​ពិត

លោក Jack Ma ម្ចាស់ក្រុមហ៊ុនលក់ទំនិញអនឡាញ Alibaba បានលើកឡើងអំឡុងពេលឡើងសុន្ទរកថានៅទីស្នាក់ការក្រុមហ៊ុន Alibaba កាលពីថ្ងៃអង្គារថា បច្ចុប្បន្នមានទំនិញក្លែងក្លាយជាច្រើនមានគុណភាពល្អជាងផលិតផលពិតទៅទៀត។

Jack Ma ថា​ ផលិតផល​ក្លែង​ក្លាយ​ ល្អ​ជាង​ផលិតផល​ពិត

មហាសេដ្ឋីចិនទីពីរនេះបកស្រាយថា រោងចក្រជាច្រើនក្នុងប្រទេសចិនដែលក្រុមហ៊ុនល្បីៗលើសកលបានជួលឲ្យផលិតផលិតផលដូចជា សំលៀកបំពាក់ ឬកាបូបរាប់សិបឆ្នាំ ដែលធ្វើឲ្យមានភាពស្ទាត់ជំនាញខ្លាំង រហូតអាចផលិតផលិតផលផ្ទាល់ខ្លួនបាន។

លោកបន្ថែមថា៖ “បញ្ហានោះគឺថាផលិតផលក្លែងក្លាយសព្វថ្ងៃ មានគុណភាពល្អជាង និងតម្លៃថោកជាងផលិតពិត។ ពួកវា (ផលិតពិត និងក្លែងក្លាយ) ផលិតចេញពីរោងចក្រដូចគ្នា ផលិតពីវត្ថុធាតុដើមដូចគ្នា ប៉ុន្តែគ្រាន់តែមិនប្រើឈ្មោះដូចគ្នាប៉ុណ្ណោះ”។

ការបញ្ជាក់របស់លោក Jack Ma ធ្វើឡើងក្រោយពីមានការរិះគន់ជាច្រើនថា ក្រុមហ៊ុនលក់ទំនិញ Alibaba ទទួលបានផលចំណេញក៏ព្រោះតែផលិតផលក្លែងក្លាយតែប៉ុណ្ណោះ៕

ប្រភព៖ sabay

  • Jack Ma ថា​ ផលិតផល​ក្លែង​ក្លាយ​ ល្អ​ជាង​ផលិតផល​ពិត已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/15  Category:ជីវិតនិងសង្គម
Tags: