បំបាត់ “មុនអង្កាម” នៅបរិវេណចង្កាដោយ ៨ វិធីងាយ!!

ប្រហែលជាមានប្រិយមិត្តមិនតិចទេដែលតែងមានបញ្ហាទាក់ទងមុននៅបរិវេណចង្កា វាពិតជាផ្តល់ភាពធុញទ្រាន់ក៏ដូចជាធ្វើឲ្យអ្នកដែលកើតនោះ បាត់បង់ភាពជឿជាក់មិនតិចនោះទេ! ដូចនេះហើយ Whatsupkhmer ក៏មាន 9 គន្លឹះងាយៗក្នុងការកម្ចាត់ “មុនអង្កាម” ត្រង់បរិវេណចង្កាឲ្យបាត់ចេញពីជីវិតរបស់លោកអ្នក មកផ្ញើប្រិយមិត្តទាំងអស់គ្នា។ សម្រាប់អ្នកណាដែលមានបញ្ហាមុននៅនឹងចង្កា កុំភ្លេចអានណា…….

បំបាត់ “មុនអង្កាម” នៅបរិវេណចង្កាដោយ ៨ វិធីងាយ!!

១. សំបកក្រូចជួយអ្នកបាន
ដាក់សំបកក្រូចនៅបរិវេណចង្កា រួចទុកចោល 15 នាទី បន្ទាប់មកលាងចេញដោយទឹកក្តៅឧណ្ឌៗ វិធីនេះនឹងជួយឲ្យស្បែករបស់អ្នកកាត់បន្ថយការផលិតខ្លាញ់ចេញមក ដែលជាមូលហេតុនៃជាតិកខ្វក់ធ្វើឲ្យកើតមុន។

បំបាត់ “មុនអង្កាម” នៅបរិវេណចង្កាដោយ ៨ វិធីងាយ!!

២. ទទួលវិតាមីន C ឲ្យបានគ្រប់គ្រាន់
លោកអ្នកយ៉ាងហោចណាស់ត្រូវទទួលវិតាមីនC 1 ក្រាមក្នុងមួយថ្ងៃ ដើម្បីឲ្យស្បែករបស់លោកអ្នកមើលទៅស្រស់ថ្លាមានជីវិតជីវ៉ា លោកអ្នកអាចទទួលទានផ្លែឈើដែលមានវីតាមីន C ខ្ពស់ក៏បានដែរ។

៣. លាបប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើ គឺល្បីឈ្មោះផ្នែកជួយថែ និងបំប៉នស្បែក ដូចនេះវាមិនចម្លែកនោះទេប្រសិនបើប្រទាលអាចយកមកប្រើដើម្បីព្យាបាលមុនបាន ដោយលោកអ្នកគ្រាន់តែបកសំបកប្រទាលកន្ទុយក្រពើចេញរួចយកមកដាក់នៅលើចង្កា ប្រហែល 15 នាទី រួចលាងចេញដោយទឹកក្តៅឧណ្ឌៗ តែសម្រាប់អ្នកណាដែលពិបាករកប្រទាលកន្ទុយក្រពើ លោកអ្នកអាចប្រើក្រូចឆ្មាជំនួសណា។

៤. កុំប្រើ Scrub ដែលគគ្រើមខ្លាំង
ព្រោះវាកាន់តែធ្វើឲ្យស្បែករបស់អ្នកទទួលរងការប៉ះពាល់ អាចដល់ថ្នាក់ធ្វើឲ្យមានដំបៅទៀតផង ហើយវាក៏ជាមូលហេតុដែលជម្រុញឲ្យស្បែកផលិតជាតិខ្លាញ់ច្រើនជាងមុនទៀតផង!

៥. អំបិលសមុទ្រ
អំបិលគឺជារបស់មួយទៀតដែលយើងអាចយកវាមកខាត់ត្រង់បរិវេណចង្កាបាន វាមិនធ្វើឲ្យមានផលប៉ះពាល់ដល់ស្បែកនោះទេ។

បំបាត់ “មុនអង្កាម” នៅបរិវេណចង្កាដោយ ៨ វិធីងាយ!!

៦. ប្រើផលិតផលបកមុន
ប្រើផ្ទាំងបកមុនអង្កាមចេញក៏អាចជួយបានមួយកម្រិតដែរ។

៧. ប្រើឈើញេចមុន
ព្រោះឈើញេចមុនជួយឲ្យមុនមុខខ្មៅចេញមកបាន តែយ៉ាងណាមិញក្នុងការញេចមុនត្រូវពិភ្សាជាមួយអ្នកជំនាញណា។

បំបាត់ “មុនអង្កាម” នៅបរិវេណចង្កាដោយ ៨ វិធីងាយ!!

៨. លាងទឹកឲ្យស្អាត
“មុន” ភាគច្រើនគឺកើតឡើងដោយសារតែការសម្អាតមុខមិនបានស្អាតល្អ ដូចនេះគ្មានអ្វីល្អជាងលាងទឹកស្អាត គ្រាន់តែលាងសម្អាតដោយសាប៊ូលាងមុខ និងខាត់ស្រាលៗ និងជួយឲ្យស្បែកមុខទន់ និងជួយបំបាត់មុនមួយកម្រិត៕

ប្រភព៖ whatsupkhmer

  • បំបាត់ “មុនអង្កាម” នៅបរិវេណចង្កាដោយ ៨ វិធីងាយ!!已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/15  Category:សុខភាព
Tags: