ដុំថ្ម​ទម្ងន់ ១០ គ​.​ក្រ រើស​យកមក​សង្កត់​ស្ពៃជ្រក់ ស្រាប់តែ​១០​ឆ្នាំក្រោយ ក្លាយជា​ត្បូង​ហ្គេ​ចត​ម្លៃ​៤​លាន​ដុល្លារ​

១០ឆ្នាំមុន បុរសម្នាក់ត្រកូល ជុង រស់នៅទីក្រុង Shaoyan ខេត្ត Henan ប្រទេសចិន រើសបានថ្ម១ដុំមានទម្ងន់ប្រមាណ ១០ គ.ក្រ ។ វាមានពណ៌ខ្មៅ និងពុំមានសញ្ញាពិសេសអ្វីទេ ប្រសិនសម្លឹងមើលពីខាងក្រៅ ។

ដុំថ្ម​ទម្ងន់ ១០ គ​.​ក្រ រើស​យកមក​សង្កត់​ស្ពៃជ្រក់ ស្រាប់តែ​១០​ឆ្នាំក្រោយ ក្លាយជា​ត្បូង​ហ្គេ​ចត​ម្លៃ​៤​លាន​ដុល្លារ​

លោក ជុង ពោលថា អាស្រ័យដោយឃើញថ្ម១ដុំនេះធ្ងន់ អាចយកមកសង្កត់ស្ពៃ ចៃថាវ ជ្រក់បានល្អ ក៏សម្រេចរើសយកមកទុកប្រើប្រាស់ ។ ប៉ុន្តែ ប្រើប្រាស់វាយូរៗទៅ ស្រទាប់ខាងក្រៅក៏សឹករិចរិល ដោយទឹកជ្រក់បានទម្លាយចេញឲ្យក្រុមគ្រួសារលោកបានឃើញ នូវអាថ៌កំបាំងអស្ចារ្យមួយ ។ ផ្នែកខាងក្នុងរបស់ដុំថ្មនេះ មានពណ៌បៃតងថ្លា ដែលគ្រាន់តែឃើញភ្លាម លោកបានស្រែកឡើងបែកសម្លេង ព្រោះតែអរពន់ពេក ។

ក្រោយមកលោក ជុង បាននាំយកដុំថ្មនេះដោយផ្ទាល់ទៅត្រួតពិនិត្យនៅទីផ្សារជំនាញលក់ត្បូងក្នុងតំបន់ ។ នៅពេលគេកោសយកស្រទាប់ខាងក្រៅចេញ អ្នកមានវត្តមានទាំងឡាយបានផ្ទុះសម្លេង គ្រាដែលឃើញត្បូងហ្គេចខាងក្នុងបានពន្លេចចេញ ។ ពិសេសទៀតនោះ ដុំត្បូងនេះមានពណ៌ភ្លឺថ្លាធម្មជាតិ ព្រមទាំងពុំមានប្រេះស្រាំអ្វីទាំងអស់ ។

ក្រោយពេលវិភាគ គេបានកំណត់តម្លៃរបស់វា គឺ៤លានដុល្លារ ។

លោក ជុង ជាម្ចាស់ថ្លែងថាៈ គ្មានវេលាណាមួយដែលោកអាចស្រមៃថា ដុំថ្មសង្កត់ស្ពៃជ្រក់នេះ អាចក្លាយជាដុំត្បូងពេជ្រក្នុង១ប៉ប្រិចភ្នែកបែបនេះទេ ៕

ដុំថ្ម​ទម្ងន់ ១០ គ​.​ក្រ រើស​យកមក​សង្កត់​ស្ពៃជ្រក់ ស្រាប់តែ​១០​ឆ្នាំក្រោយ ក្លាយជា​ត្បូង​ហ្គេ​ចត​ម្លៃ​៤​លាន​ដុល្លារ​