ចុម​..! កែវ វាសនា ទើប​រៀបការ​សោះ​ ស្រាប់តែ​មាន​កូន​ភ្លាម

ចុម​..! កែវ វាសនា ទើប​រៀបការ​សោះ​ ស្រាប់តែ​មាន​កូន​ភ្លាម



ភ្នំពេញ ​៖​ មហាជន​ជាច្រើន​បាន​សម្តែង​អារម្មណ៍​ភ្ញាក់ផ្អើល​ស្ទើរ​គ្រប់គ្នា ​ខណៈ​រៀបការ​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ស្រាប់តែ​តារា​ចម្រៀង​​​ផលិតកម្ម​ថោ​ន​លោក កែវ វាសនា បាន​ប្រកាស​ប្រាប់​ឲ្យ​ដឹង​ពី​ដំណឹង​ជិត​ក្លាយ​ជា​ឪពុក​ ព្រោះ​ពេល​នេះ​ភរិយា​វ័យក្មេង​រូប​ស្រស់​កំពុង​មាន​ផ្ទៃពោះ។

ដំណឹង​នៃ​ការ​មាន​កូន​ពី​សំណាក់​ភរិយា​របស់​តារា​ចម្រៀង​លោក​កែវ វាសនា ពេលនេះ​វា​មិនបាន​ក្លាយជា​រឿង​ចម្លែក​ទេ​ សម្រាប់​មហាជន​ ប៉ុន្តែ​អ្វី​ដែល​ជា​ចម្ងល់​នោះ​គឺ​មាន​មហាជន​ជាច្រើន​បាន​ចោទ​ជា​សំណួរ​ថា ហេតុអ្វី​ទើប​រៀប​ការ​សោះ វាសនា និង​ភរិយា សម្រេច​យក​កូន​ឆាប់​ម៉្លេះ ?​។​
​យ៉ាងណាមិញ​ទោះបី​ជាមាន​សំណួរ​បែបនេះ​ក្តី​ក៏​គ្មាន​ប្រភព​ណាមួយ​អាច​បញ្ជាក់​ប្រាប់​ការពិត​ក្រៅពី​សាមីខ្លួន​គូស្នេហ៍​អ្នក​ទាំងពីរ​គឺ​លោក កែវ វាសនា និង​ភរិយា​ បាន​ឡើយ​ ស្រប​ពេល​ដែល​ចម្លើយ​បាន​ត្រឹម​ដឹង​ថា​ភរិយា​លោក កែវ វាសនា អ្នកនាង ឆៃ​ឆៃ ពេលនេះ​កំពុង​តែ​មាន​ផ្ទៃពោះ​ហើយ​នោះ។

ទន្ទឹម​ពេល​ជាមួយគ្នា​នឹង​ចម្ងល់​ខាង​លើ​នេះ​បើ​ក្រឡេក​មើល​នៅ​លើ​បណ្ដាញ​សង្គម​របស់​ភរិយា​លោក កែវ វាសនា កាលពី​ថ្មីៗ​នេះ​ បាន​សរសេរ​ជា​សាធារណៈ​ថា តាំងពី​មាន​baby​មក​ ប្តី​ទៅណា​ចោល​តិច​មិន​បាន​ ដឹង​តែ​នឹក​ម៉​ង​..! អារម្មណ៍​កូន​ឲ្យ​នឹក​ទេ​មិនមែន​អូន​មានចិត្ត​នឹក​បង​ខ្លួនឯង​ទេ​ណា។

សូមបញ្ជាក់ថា បន្ទាប់ពី​សាង​សម្ពន្ធភាព​ស្នេហា​ផ្អែមល្ហែម​អស់​រយៈពេល​ជិត​២​ឆ្នាំ​ស្គាល់ចិត្ត​គ្នា​ច្បាស់​ហើយ​នោះ​ តារាចម្រៀង​សំឡេង​តឹង​លោក កែវ វាសនា បានសម្រេច​ចិត្ត​រៀប​ពិធី​មង្គលការ​កាលពី​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០១៦​គឺ​បាន​រៀបចំ​ធ្វើឡើង នៅ​ខត្ត​បន្ទាយមានជ័យ​ព្រោះ​ភរិយា​ដែល​ត្រូវជា​កូនក្រមុំ​របស់​លោក​មាន​ស្រុកកំណើត​នៅ​ទីនោះ៕

ចុម​..! កែវ វាសនា ទើប​រៀបការ​សោះ​ ស្រាប់តែ​មាន​កូន​ភ្លាម

ចុម​..! កែវ វាសនា ទើប​រៀបការ​សោះ​ ស្រាប់តែ​មាន​កូន​ភ្លាម