គណៈសង្ឃ​នាយក ចេញ​ចំណាត់ការ​ទៅលើ​ព្រះសង្ឃ​ដែល​ធ្លាយ​វីដេអូ​អាសអាភាស​

Videos


ក្រោយពីលេចចេញនូវគណនីហ្វេសប៊ុករបស់ព្រះសង្ឃមួយអង្គ ដែលបានបញ្ចេញរូបភាព និង អក្ខរាមិនគួរ គប្បីក្នុងនាមជាព្រះសង្ឃមួយអង្គ បង្កើតបានជាការជាការក្ដៅក្រហាយពីសំណាក់មហាជន និង អ្នកសិល្បៈមួយចំនួននោះ ពេលនេះគណៈសង្ឃនាយក បានចេញចំណាត់ការទៅលើព្រះសង្ឃអង្គនេះហើយ ។

នៅក្នុងទំព័រទំនាក់ទំនងសង្គមជាផ្លូវការរបស់សាលាគណៈរាជធានីភ្នំពេញ បានចេញចំណាត់ការទៅលើសង្ឃអង្គនោះឱ្យដឹងពិស្ដារថា «លេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សូមទូល និង ប្រគេនដំណឹងមន្ត្រីសង្ឃគ្រប់ឋានានុក្រមទូទាំងរាជធានី ខេត្ត ក្រុង បានជ្រាបថា ប្រសិនបើជាបានទទួលដំណឹងពីបុគ្គល ឈ្មោះ ភិក្ខុអគ្គមុនី វ៉ា ស៊ីណាន រូបនេះ ថានៅភេទជាអ្នកបួសពិតប្រាកដមែន សូមផ្តល់ដំណឹងមកលេខាធិការដ្ឋានគណៈសង្ឃនាយកជាបន្ទាន់ ។ សូមមន្ត្រីសង្ឃ មន្ទីរធម្មការ ការិយាល័យធម្មការ និង អាជ្ញាធរមានសមត្ថកិច្ចជួយផ្តល់ព័ត៌មាននេះផង ។ (២៥៦០)15/06/2016 »។

គណៈសង្ឃ​នាយក ចេញ​ចំណាត់ការ​ទៅលើ​ព្រះសង្ឃ​ដែល​ធ្លាយ​វីដេអូ​អាសអាភាស​

យើងមិនទាន់ដឹងថាការចេញចំណាត់ការនេះ នឹងឈានទៅដល់ការនាំខ្លួនសួរនាំ ឬយ៉ាងណានោះឡើយ នៅពេលដែលព្រះសង្ឃអង្គនេះ ក៏បានចេញវីដេអូបកស្រាយដែរថា នេះមិនមែនជាទង្វើរបស់ព្រះអង្គនោះឡើយ គឺព្រះអង្គបានបញ្ជាក់ថា ទូរស័ព្ទរបស់ព្រះអង្គត្រូវបានបាត់ ហើយមានជនខិលខូចលួចយកគណនីរបស់ព្រះអង្គយកទៅប្រើក្នុងបំណងមិនល្អដើម្បីបង្ខូចព្រះនាមព្រះអង្គ ។ ជុំវិញការលេចចេញវីដេអូអាសអាភាសរបស់ព្រះអង្គនោះ គឺព្រះអង្គមិនបានឆ្លើយបញ្ជាក់ថាយ៉ាងណានោះឡើយ ។ អាស្រ័យហេតុនេះ ខុស ឬ ត្រូវយ៉ាងណានោះ មានតែពឹងលើការយល់ឃើញរបស់មហាជនជាអ្នកសម្រេចទៅចុះ ៕ ភូមិន្ទ

គណៈសង្ឃ​នាយក ចេញ​ចំណាត់ការ​ទៅលើ​ព្រះសង្ឃ​ដែល​ធ្លាយ​វីដេអូ​អាសអាភាស​
គណៈសង្ឃ​នាយក ចេញ​ចំណាត់ការ​ទៅលើ​ព្រះសង្ឃ​ដែល​ធ្លាយ​វីដេអូ​អាសអាភាស​
គណៈសង្ឃ​នាយក ចេញ​ចំណាត់ការ​ទៅលើ​ព្រះសង្ឃ​ដែល​ធ្លាយ​វីដេអូ​អាសអាភាស​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត