អ្នកស្រាវជ្រាវរកឃើញ​ក្រុង​បុរាណ​ខ្មែរ​ក្នុង​តំបន់​ព្រៃភ្នំ​គូ​លេន ប៉ុន​ទីក្រុង​ភ្នំពេញ​

Videos


ក្រមអ្នកស្រាវជ្រាវបែបវិទ្យាសាស្ត្រអូស្ដ្រាលីរកឃើញក្រុងបុរាណខ្មែរក្នុងតំបន់ព្រៃនៅតំបន់ភ្នំគូលេន ដែលមានទំហំយ៉ាងធំសំបើមគឺមានផ្ទៃដីប្រហាក់ប្រហែលនឹងទីក្រុងភ្នំពេញដែរសព្វថ្ងៃ ទីក្រុងដ៏ចំណាស់មួយនេះ កំពង់ គ្រប់ដណ្ដប់ទៅដោយព្រៃ នៅតំបន់ឧទ្យានជាតិភ្នំគូលេន ។

អ្នកស្រាវជ្រាវរកឃើញ​ក្រុង​បុរាណ​ខ្មែរ​ក្នុង​តំបន់​ព្រៃភ្នំ​គូ​លេន ប៉ុន​ទីក្រុង​ភ្នំពេញ​

ក្រុមអ្នកស្រាវជ្រាវបានរកឃើញក្រុងបុរាណមួយនេះតាមបច្ចេកវិទ្យាទំនើប ដោយសារស្កែនតំបន់នោះ និង បានបញ្ជក់ថា ក្រុងនោះប្រហែលជាមានអាយុកាលនៅសតវត្សទី៩ដល់១៤និង មានក្រុងតូចៗជាច្រើនទៀត មិនមែនមានតែមួយនោះទេ។ នេះបើតាមការបញ្ជក់របស់អ្នកស្រាវជ្រាវអូស្ដ្រាលី លោកបណ្ឌិត Damian Evansបង្ហាញពីទីក្រុង ឡុង នៅថ្ងៃចន្ទ័ទី ១៣ ខែមិថុនា ឆ្នាំ ២០១៦ នេះ ។

លោកបណ្ឌិត Damian Evans បានមានប្រសាសន៍ពីសកលវិទ្យាល័យក្នុងទីក្រុងឡុងមកថា ចក្រភពខ្មែរចុះខ្សោយមិនមែន ដោយសារការវាយរបស់ប្រទេសៀមនោះទេ គឺដោយសារអាកាសធាតុប្រែប្រួលជាដើមហេតុមួយ។ លោកថា ទីក្រុងបុរាណនេះមានទំហំជាង ១០០០ គីឡូម៉ែត្រការ៉េ ។

អ្នកស្រាវជ្រាវរកឃើញ​ក្រុង​បុរាណ​ខ្មែរ​ក្នុង​តំបន់​ព្រៃភ្នំ​គូ​លេន ប៉ុន​ទីក្រុង​ភ្នំពេញ​

លោក David Chandler មានប្រសាសន៍ថា ជនជាតិអាស្ដ្រាលីបង្រៀនប្រវត្ដិសាស្ដ្រខ្មែរ និង សរសេរសៀវភៅជាច្រើនពីខ្មែរនោះ បានសរសេរឡើងវិញនូវប្រវត្តិសាស្ដ្រ ហើយវានឹងជួយឱ្យអ្នកផងបានដឹងពីអរិយធម៌ខ្មែរ ។
លោកបណ្ឌិត Peter Sharrock និយាយថា ក្រុងបុរាណនេះមានពលរដ្ឋជាច្រើន ហើយធំជាងគេលើលោកនាសម័យនោះ គឺមានប្រជាពលរដ្ឋប្រហែលជា ៤ លាននាក់ ៕

                                                                                         សុថាត់

 

  • អ្នកស្រាវជ្រាវរកឃើញ​ក្រុង​បុរាណ​ខ្មែរ​ក្នុង​តំបន់​ព្រៃភ្នំ​គូ​លេន ប៉ុន​ទីក្រុង​ភ្នំពេញ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/15  Category:ក្នុងស្រុក