លោក​តា​៦៥​ឆ្នាំ​​រួច​ជីវិត​​​ពី​រន្ទះ​បាញ់​ ដោយ​សារ​ស្បែក​ជើង​ពាក់​ក្នុង​ផ្ទះ

លោក​តា​ជន​ជាតិ​អង់គ្លេស​ វ័យ​៦៥​ឆ្នាំ​ម្នាក់​​បាន​រួច​ជីវិត​​ពី​​រន្ទះ​បាញ់​​ភ្លាម​ៗ​​​​ ដោយ​សារ​​​តែ​ស្បែក​ជើង​ពាក់​ក្នុង​ផ្ទះ​មួយ​គូ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Mirror ។

 

លោក​តា​៦៥​ឆ្នាំ​​រួច​ជីវិត​​​ពី​រន្ទះ​បាញ់​ ដោយ​សារ​ស្បែក​ជើង​ពាក់​ក្នុង​ផ្ទះ

 

ហេតុការណ៍​ខាង​លើ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ នៅ​​​​ផ្ទះ​របស់​លោក​តា Brian Phillips ដែល​ស្ថិត​នៅ​ក្នុង​ទី​ក្រុង Bedford ខណៈ​ពេល​ដែល​លោក​​​កំពុង​ហាន់​សាច់​​មាន់​តួគី​មួយ​ដុំ​​​​ដើម្បី​​​ឲ្យ​ជា​ចំណី​សត្វ​ឆ្មា​ចិញ្ចឹម​របស់​លោក។

 

អំឡុង​ពេល​​កាន់​កាំបិត​ហាន់​សាច់​ស្រាប់​តែ​មេឃ​​កំពុង​ភ្លៀង​​មាន​ផ្លេក​បន្ទោរ​​បាន​បង្ក​ជា​រន្ទះ​បាញ់​មក​លើ​​ផ្ទះ​បាយ​របស់​លោក​​ ធ្វើ​ឲ្យ​​មាន​ចរន្ត​ឆ្លង​ពេញ​បន្ទប់​ ប៉ុន្តែ​​ជា​សំណាង​ល្អ​​ពេល​នោះ​លោក​​កំពុង​ពាក់​ស្បែក​ជើង​​ក្នុង​​ផ្ទះ​ដែល​មាន​បាត​​​​ធ្វើ​ពី​ជ័រ។

 

លោក​តា​៦៥​ឆ្នាំ​​រួច​ជីវិត​​​ពី​រន្ទះ​បាញ់​ ដោយ​សារ​ស្បែក​ជើង​ពាក់​ក្នុង​ផ្ទះ

 

“វា​ជា​ហេតុការណ៍​មួយ​ដែល​​ខ្ញុំ​មិន​ធ្លាប់​ជួប វា​ដូច​ជា​សំឡេង​ផ្ទុះ​ហ្គាស ឬ​​សំឡេង​គ្រាប់​បែក។ ពេល​នោះ​ខ្ញុំ​បាន​​ខ្ទាត​ចេញ​ទៅ​បុក​នឹង​ជញ្ជាំង។ ​ពេល​ខ្ញុំ​ដឹង​ខ្លួន​វិញ​ខ្ញុំ​នៅ​ងងឹត​មុខ​បន្តិច​ ហើយ​ពេល​នោះ​គ្រូ​ពេទ្យ​សង្គ្រោះ​បាន​ប្រាប់​ខ្ញុំ​ថា ស្បែក​ជើង​ដែល​ខ្ញុំ​ពាក់​នោះ​ហើយ​​ដែល​បាន​ជួយ​​ខ្ញុំ​ឲ្យ​ផុត​ពី​គ្រោះ​ថ្នាក់ ហើយ​​ខ្ញុំ​ក៏​គិត​ដូច្នោះ​ដែរ “។ នេះ​បើ​តាម​សម្ដី​របស់​លោក​តា Phillips។

 

លោក​តា​វ័យ​៦០​ឆ្នាំ បាន​បន្ថែម​ទៀត​ថា ស្បែក​ដែល​បាន​ជួយ​ជីវិត​លោក​​នោះ​គឺ​ជា​កាដូ​ថ្ងៃ​គ្រីស្តស្មាស​​ពី​កូន​ស្រី​របស់​លោក។ សព្វ​ថ្ងៃ​លោក​តា​រស់​នៅ​​ជា​បុរស​ពោះម៉ាយ ដែល​​ភរិយា​លោក​តា ឈ្មោះ ​Margaret បាន​ស្លាប់​​ដោយ​សារ​​ជំងឺ​​មហារីក​កាល​ពី​បី​ឆ្នាំ​មុន​៕

 

លោក​តា​៦៥​ឆ្នាំ​​រួច​ជីវិត​​​ពី​រន្ទះ​បាញ់​ ដោយ​សារ​ស្បែក​ជើង​ពាក់​ក្នុង​ផ្ទះ

  លោក​តា​៦៥​ឆ្នាំ​​រួច​ជីវិត​​​ពី​រន្ទះ​បាញ់​ ដោយ​សារ​ស្បែក​ជើង​ពាក់​ក្នុង​ផ្ទះ

 

ចុចអាន៖  វិធី​ការពារ​ខ្លួន​អោយ​រួច​ផុត​ពី​ការ​វាយ​ប្រហារ​ដោយ​រន្ទះ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ mirror​​​

​​​​​​​​​​​​​​