កម្មវិធី #LiveYourMusic នឹង​ទៅ​ដល់​សៀមរាប​ចុង​សប្ដាហ៍​នេះ

បន្ទាប់​ពី​កម្មវិធី​តន្ត្រី​សកល​ថ្មី​ #LiveYourMusicរបស់​ស្រា​បៀ​រ Heineken បញ្ចប់​នៅ​រាជធានី​ភ្នំពេញ និង​ក្រុងព្រះសីហនុ កម្មវិធី​ពិសេស​នេះ​នឹង​បន្ត​ដំណើរ​ទៅ​ដល់​ខេត្ត​សៀមរាប វិញ​ម្ដង។

 

កម្មវិធី​នេះ​ នឹង​ធ្វើ​ឡើង​នៅ​ក្លឹប Cheers ខេត្ត​សៀមរាប​ នៅ​ថ្ងៃ​សៅរ៍​ទី​១៨-មិថុនា​ ខាង​មុខ​នេះ ចាប់ពី​ម៉ោង ៩ យប់​តទៅ ដែល​មាន​ទីតាំង​នៅ​ផ្ទះ​លេខ​៨២ ផ្លូវ​លេខ០៨ ផាប់ស្ទ្រីត (Pub Street)។

 

កម្មវិធី #LiveYourMusic នឹង​ទៅ​ដល់​សៀមរាប​ចុង​សប្ដាហ៍​នេះ

 

កម្មវិធី​តន្ត្រី​ផ្ទាល់ និង​កម្សាន្ត​សប្បាយៗ ដែល​មាន​ឈ្មោះ​ថា ” Takeover ” នៅ​ក្លឹប Cheers នឹង​មាន​ការ​ចូលរួម​សម្តែង​ពី​ឌី​ជេ Lady Anna មក​ពី​ម៉ាឡេស៊ី និង​តារា​ចម្រៀង​ហ៊ីបហប់​ខ្មែរ​លោក Bross La ព្រម​ទាំង​ក្រុម​រាំ​ក្បាច់​ប្លែក​អស្ចារ្យ និង​ក្រុម Universo Robots ដែល​មាន​ឈ្មោះ​ល្បីល្បាញ​ទូទាំង​ពិភព​លោក​ ដើម្បី​បង្ក​បរិយាកាស​ឲ្យ​កាន់​សប្បាយ។

 

Live Your Music ជា​ស៊េរី​នៃ​កម្មវិធី​ជា​ច្រើន​ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅក្នុង​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្ត​សៀមរាប​ចាប់ពី​ខែ​ឧសភា ដល់​ខែ​កក្កដា នៅ​តាម​បណ្តា​ក្លឹប​ល្បីៗ​ក្នុង​ខេត្ត​ក្រុង​ទាំង​នេះ។

 

ចំពោះ​ការ​កក់​កន្លែង​ សូម​ទូរសព្ទ​មក​កាន់​លេខ 089 9999 00។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី #LiveYourMusic បន្ទាប់ សូម​ចូល​ទំព័រ​ហ្វេសប៊ុក www.facebook.com/heineken ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម