ក្រុមអ្នកស្រាវជ្រាវ​អូស្ដ្រាលីរក​ឃើញ​ក្រុង​បុរាណ​ខ្មែរ​ទំហំ​ប៉ុន​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃក្នុង​តំបន់​ព្រៃ​ភ្នំ​គូ​លេ​ន

ក្រុមអ្នកស្រាវជ្រាវ​អូស្ដ្រាលីរក​ឃើញ​ក្រុង​បុរាណ​ខ្មែរ​ទំហំ​ប៉ុន​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃក្នុង​តំបន់​ព្រៃ​ភ្នំ​គូ​លេ​ន



ប្រភព​ពី​សារព័ត៌មាន​ជាតិ AKP ចុះ​ផ្សាយកាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ ​ថា ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ក្រុង​បុរាណ​មួយ​នេះ តាម​បច្ចេកវិទ្យា​ទំនើប​ដោយសារ​ស្កែ​ន​តំបន់​នោះ ហើយ​បាន​បញ្ជាក់​ថា ក្រុង​នោះ​ប្រហែលជា​មាន​អាយុកាល​នៅ​សតវត្សរ៍ ទី​៩​ដល់​១៤ និង​មាន​ក្រុង​តូច​ៗ ជា​ច្រើន​ទៀត​មិនមែន​តែ​មួយ​ទេ នេះ​បើ​តាម​ការ​បញ្ជក់​របស់​អ្នក​ស្រាវជ្រាវ អូស្ដ្រាលី​លោក​បណ្ឌិត Damian Evans បង្ហាញ​ពី​ក្រុង ឡុ​ង​ដ៍ នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៦​នេះ ។

ក្រុម​អ្នក​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​អូស្ដ្រាលី បង្ហាញថា ការ​រក​ឃើញក្រុង​បុរាណ​ខ្មែរ​ក្នុង​តំបន់​ព្រៃ​នៅតំបន់​ភ្នំ​គូ​លេ​ន​ដ៏​ធំ ដែល​មាន​ទំហំ​ប្រហាក់ប្រហែល​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃ ដែល​កំពុង​គ្រប់​ដណ្ដប់​ទៅ​ដោយ​ព្រៃ​នៅ​តំបន់​ឧទ្យាន​ភ្នំ​គូ​លេ​ន​សព្វ​ថ្ងៃនេះ​។

លោក​បណ្ឌិត Dr Peter Sharrock បញ្ជាក់​ថា «​ក្រុង​បុរាណ​នេះ​មាន​ពលរដ្ឋ​ច្រើន ហើយ​ធំ​ជាងគេ​លើក​លោក នា​សម័យ​នោះ​» គឺ​ប្រហែល​៤​លាន​នាក់​ ។

លោក​បណ្ឌិត Damian Evans បានឱ្យ​ដឹង​ពី​សកល​វិទ្យាល័យ​ក្រុង​ឡុ​ង​ដ៍​ថា ចក្រភព​ខ្មែរ​ចុះ​ខ្សោយ មិនមែន​ដោយសារ​ការ​វាយ​របស់​ប្រ​ទេ​សៀម​នេះ​ទេ គឺ​ដោយសារ​អាកាសធាតុ​ប្រែប្រួល​ជាដើម​ហេតុ​មួយ ។ លោក​បន្ត​ថា ទីក្រុង​នេះ​មាន​ទំហំ​ជាង​១,០០០​គីឡូ​ម៉ែត្រការ៉េ ។

ចំណែកឯលោក David Chandler ថ្លែងថា ជនជាតិ​អា​ស្ដ្រា​លី​បង្រៀន​ប្រវត្ដិសាស្ដ្រ​ខ្មែរ និង​សរសេរ​សៀវភៅ​ជា​ច្រើន ពី​ខ្មែរ​នោះ​ បាន​សរសេរ​ឡើង​វិញ នៅ​ប្រវត្តិសាស្ដ្រ ហើយ​វា​នឹង​ជួយ​ឱ្យអ្នកផង ​បានដឹង​ពី​អរិយធម៌​ខ្មែរ​ ៕