ភេសជ្ជៈ​​ពីយួន​ជាង​១០០កេស ប្រុងលោតឆត្រ​

ខេត្តត្បូងឃ្មុំ ៖ កាលពី​​​ព្រឹក​ថ្ងៃ​ទី​១៥ មិថុនា ២០១៦ ​កម្លាំង​​​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​​ សហ​ការ​​ជាមួយ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ ​និង​​​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ដ បាន​ចុះ​អនុវត្ដ​តាម​ពាក្យ​បណ្ដឹង​របស់​​ក្រុមហ៊ុន «តាំង សេង​ហួត» ពាក់ព័ន្ធ​​ការ​លួច​នាំ​ចូល​មក​ស្តុកទុក​ចែកចាយ​ផលិតផល​ខា​រ៉ា​បាវ ដែល​បាន​​​រំលោភ​សិទ្ធ​ និង​ចែកចាយ​​ដោយ​​ខុសច្បាប់ ។

លោក​​ឧត្តមសេនីយ៍ត្រី ឡុ​ង ស្រេង ​ឱ្យ​ដឹង​ថា ភេ​សជ្ជៈ​​ចំនួន​១២៩​​កេស ត្រូវ​បាន​ឈ្មួញ​ទុច្ចរិត​នាំ​​ចូល ​(​លោតឆ​ត្រ​) ​មក​ពី​ស្រុក​យួន ហើយ​ត្រូវ​សមត្ថ​​កិច្ច​របស់​លោក​ស្រាវជ្រាវ​បង្ក្រាប​បាន នៅ​ចំណុច​ភូមិ​សួង ឃុំ​សួង ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។ ​

ឈ្មួញ​​​​នាំ​ចូល​ភេសជ្ជៈ​ខា​រ៉ា​បាវ​​លោតឆត្រ​​ពី​ស្រុក​យួន​នោះឈ្មោះ​វួ​ច ឡេ​ង ភេទ​ស្រី អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ ។ ​​ស្ត្រី​​ឈ្មោះ​​​​វួ​ច ឡេ​ង ​ត្រូវ​បាន​នាំ​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​ខា​រ៉ា​បាវ​ចំនួន​១២៩​កេស ត្រូវ​​​រក្សា​ទុក​នៅ​សាលាដំបូង​ខេត្ត​ត្បូង​ឃ្មុំ​ ដើម្បី​ចាត់ការ​​តាម​ច្បាប់ ។