Euro 2016៖ រុស្ស៊ី​ប៉ះ​ស្លូ​វ៉ា​គី រូ​ម៉ា​នី​ជួប​ស្វ៊ី​ស បារាំង​ស្វាគមន៍​អាល់​បា​នី​ និពន្ធដោយ : រួបរួម       June-15-2016, 4:19 pm         91

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132Euro 2016៖ រុស្ស៊ី​ប៉ះ​ស្លូ​វ៉ា​គី រូ​ម៉ា​នី​ជួប​ស្វ៊ី​ស បារាំង​ស្វាគមន៍​អាល់​បា​នី​ក្រុមអ្នកគាំទ្រ​ជម្រើស​ជាតិអាល់បានី។ រូបថត UEFA​ការប្រកួត​កីឡាបាល់ទាត់​ដណ្តើម​ពានរង្វាន់​ទ្វីបអឺរ៉ុប (Euro 2016) នៅ​ប្រទេស​បារាំង ឈានដល់​សប្តាហ៍​ទី​២ ហើយ នា​រាត្រី​ថ្ងៃ​ពុធ​នេះ ដោយ​រុស្ស៊ី ប៉ះ ស្លូ​វ៉ា​គី​សម្រាប់​ជំនួប​នៅក្នុង​ពូ​ល B មុនពេល រ៉ូ​ម៉ា​នី ប៉ះ​ស្វ៊ី​ស និង​បារាំង​ស្វាគមន៍ អាល់​បា​នី នៅក្នុង​ពូ​ល A​។​

​នៅក្នុង​ពូ​ល A បារាំង និង​ស្វ៊ី​ស មាន​បី​ពិន្ទុ​រៀងៗ​ខ្លួន បន្ទាប់ពី​ពួកគេ​យកឈ្នះ រូ​ម៉ា​នី និង​អាល់​បា​នី ជា​បន្តបន្ទាប់​នា​ការប្រកួត​បើកឆាក​។ បារាំង​បាន​យកឈ្នះ​រូ​ម៉ា​នី ២-១ មុនពេល​អាល់​បា​នី យកឈ្នះ​ស្វ៊ី​ស ១-០ ។​

​សម្រាប់​ពូ​ល B រុស្ស៊ី មាន​១​ពិន្ទុ ក្រោយ​តាម​ស្មើ​អង់គ្លេស ១-១ នា​ការប្រកួត​បើកឆាក បន្ទាប់ពី​ស្លូ​វ៉ា​គី បាន​រងគ្រោះ ២-១ ដោយសា​រវេ​លស៍​។​

​កម្មវិធី​ប្រកួត​នា​រាត្រី​នេះ​៖

-​រុស្ស៊ី ជួប ស្លូ​វ៉ា​គី ម៉ោង​៨​យប់ នៅ​កីឡដ្ឋាន Stade Pierre Mauroy
-​រូ​ម៉ា​នី ជួប ស្វ៊ី​ស ម៉ោង​១១​យប់ នៅ​កីឡដ្ឋាន Parc des Princes
-​បារាំង ជួប អាល់​បា​នី ម៉ោង​២​អា​ធ្រា​ត្រ នៅ​កីឡដ្ឋាន Stade Velodrome៕