មិន​ដឹង​មាន​រឿង​ហេតុ​អី​ ចង.ក​សម្លាប់​ខ្លួន​ឯង​​នៅ​នឹង​របង​ផ្ទះ

មិន​ដឹង​មាន​រឿង​ហេតុ​អី​ ចង.ក​សម្លាប់​ខ្លួន​ឯង​​នៅ​នឹង​របង​ផ្ទះ



កោះកុង ​៖ ​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើញ​ចង.ក​សម្លាប់​ខ្លួន​ឯង ​នៅ​នឹង​របង​ផ្ទះ ដោយ​ពុំ​ដឹង​មូលហេតុ​អី ធ្វើឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក ថ្ងៃ​ទី​១៥ ​ខែ​មិថុនា ​នេះ នៅ​ចំណុច​ភូមិ​ស្មាច់មានជ័យ ​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ។

យោង​តាម​សមត្ថកិច្ច​ថា ក្រោយពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ កម្លាំង​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ដោយមាន​ការចូលរួម​ពី​លោក អ៊ុន សុវណ្ណ​ធានី ព្រះរាជអាជ្ញា​រង អម​សាលា​ដំបូង​ខេត្ត រួម​ទាំង​ក្រុម​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​ និង​ធ្វើ​កោសល្យវិច័យ។

ក្រោយ​ពិនិត្យ​ និង​ធ្វើ​កោសល្យវិច័យ ​ក្រុម​គ្រូពេទ្យ​ និង​សមត្ថកិច្ច​ជំនាញ​បាន​បញ្ជាក់​ថា ជនរងគ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ចងក​សម្លាប់​ខ្លួនឯង​មែន។

ជនរងគ្រោះ​ត្រូវ​បាន​បញ្ជាក់​ថា មាន​ឈ្មោះ ឃៀន ទុំ ភេទ​ប្រុស អាយុ​៥២​​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ ​មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃ​សំណាង ឃុំ​ព្រៃ​សំណាង​ខាងជើង ស្រុក​ដងទង់ ខេត្ត​កំពត៕