ភ្លៀង​ធ្លាក់​ខ្លាំង​រយៈពេល​១​ម៉ោង​ ខណ្ឌ​ទាំង​៤​​ ដែល​ធ្លាប់​លិចលង់​យូរ​ បាន​ស្រក​អស់​​ត្រឹម​១០ទៅ២០​នាទី

ភ្លៀង​ធ្លាក់​ខ្លាំង​រយៈពេល​១​ម៉ោង​ ខណ្ឌ​ទាំង​៤​​ ដែល​ធ្លាប់​លិចលង់​យូរ​ បាន​ស្រក​អស់​​ត្រឹម​១០ទៅ២០​នាទី

ភ្នំពេញ ​៖​ ​នៅ​រសៀល​ថ្ងៃ​ទី​១៥ ​ខែ​មិថុនា​នេះ ​នៅ​រាជធានី​ភ្នំពេញ ពិសេស​នៅ​ក្នុង​ខណ្ឌ​ទាំង​៤​នៅ​កណ្ដាល​ក្រុង​បាន​ទទួលរង​ការ​លិចលង់​យ៉ាង​ខ្លាំង ក្រោយពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​រយៈពេល​មួយ​ម៉ោង ប៉ុន្តែ​អ្វី​ដែល​ជា​ការ​កត់​សម្គាល់​ គឺ​ជំនន់​ទឹកភ្លៀង​ទាំងនោះ​បាន​ស្រក​អស់​ទៅវិញ ត្រឹមតែ​រយៈពេល​១០​ទៅ​២០​នាទី​ប៉ុណ្ណោះ។

ឆ្លង​តាម​ការ​វាយតម្លៃ​ពី​មន្ត្រី​ជំនាញ​របស់​សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា បណ្ដាញ​លូ​ថ្មី​មាន​ប្រសិទ្ធភាព​ខ្ពស់​ហើយ ប៉ុន្តែ​ត្រូវ​កែលម្អ​អណ្តូង​លូ បូម​ស្តារ​លាង​លូ និង​កាយ​សំរាម​មុខ​អណ្ដូង​លូ បន្ថែម​ទៀត។ ជាងនេះទៅទៀត ក្រោយ​សាងសង់​ស្ថានីយ​បូមទឹក​ទាំង​៣​កន្លែង​នៅ​ខែ​សីហា​ខាងមុខ ទឹកនឹង​អាច​កាត់បន្ថយ​ការ​លិចលង់​ប្រមាណ​៧០%។

នេះ​បើ​យោងតាម​ការបង្ហាញឲ្យឃើញ​តាមរយៈ​ប្រព័ន្ធ​សង្គម​ហ្វេ​ស​ប៊ុក​ជា​ផ្លូវការ​របស់​លោក​ប៉ា សុជាតិ​វង្ស ដែល​ក្នុង​នោះ​បាន​សរសេរ​ថា បន្ទាប់ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​សាលា​រាជធានី​ភ្នំពេញ ក្នុង​ពេល​ធ្លាក់ ភ្លៀង​ធ្លាក់​រយៈពេល​១​ម៉ោង នា​រសៀល​ថ្ងៃនេះ មន្ទីរ​សាធារណការ​រាជធានី សង្កេត​ឃើញ​ថា ក្នុង​ខណ្ឌ​ទាំង​៤​ទឹកបាន​ហូរ​ស្រក​យ៉ាង​លឿន ខុសពី​មុន​ច្រើន ជាពិសេស​ទីតាំង​ធ្លាប់​លិច​ទឹក​ធ្ងន់ធ្ងរ ដូចជា តំបន់​មុខ​ព្រះបរមរាជវាំង ស្រក​អស់​ភ្លាម​ តំបន់​វិថី​កម្ពុជា​ក្រោម ស្រក​អស់ ១៥​នាទី​ក្រោយ​ភ្លៀង តំបន់​ស្តុ​ប​ផ្សារ​ដេប៉ូ ស្រក​អស់ ១០​នាទី​ក្រោយ​ភ្លៀង តំបន់​ផ្សារ​កណ្តាល ស្រក​អស់ ១៥​នាទី​ក្រោយ​ភ្លៀង តំបន់​ជុំវិញ​វត្តភ្នំ ផ្លូវ​លេខ​៤៧ ផ្លូវ​លេខ​៩០​មុខ​សាលា​ខណ្ឌ​ដូនពេញ ផ្លូវ​លេខ​៩២​មុខ​សាន់វេ ស្រក​អស់ ២០​នាទី​ក្រោយ​ភ្លៀង។ ផ្លូវ​ម៉ៅ​សេទុង​មុខ​ស្ថានទូត​ចិន ស្រក​អស់ ១០​នាទី​ក្រោយ​ភ្លៀង ផ្លូវ​ហ្សា​ល​ដឺ​ហ្គោល ស្រក​អស់​ភ្លាម​ក្រោយ​ភ្លៀង ផ្លូវ​សុខ ហុក ផ្សារ​អូរឫស្សី ស្រក​អស់​ភ្លាម ផ្លូវ​លេខ​១៦៣​ខាង​​កើត​ស្តា​ត រង្វង់​មូល​សំពៅ​មាស ស្រក​អស់​ភ្លាម​ក្រោយ​ភ្លៀង។

ឆ្លងតាម​ការវាយតម្លៃ​បណ្តាញ​លូ​ថ្មី​មាន​ប្រសិទ្ធភាព​ខ្ពស់ ប៉ុន្តែ​ត្រូវ​កែលម្អ​អណ្តូង​លូ បូម​ស្តារ​លាង​លូ និង​កាយ​សំរាម​មុខ​អណ្តូង​លូ។

សង្ឃឹមថា ក្រោយ​សាងសង់​ស្ថានីយ​បូមទឹក​ទាំង​៣​កន្លែង​នៅ​ខែ​សីហា​ខាងមុខ ទឹកនឹង​អាច​កាត់បន្ថយ​ការ​លិចលង់​ប្រមាណ ៧០%៕