អង្គការ​បណ្ដុះបណ្ដាល​កុមារ​កំព្រា យុវជន​ពិការ និង​ស្ត្រី​ក្រីក្រ ទទួល​អំណោយ​ពី​កងរាជអាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ និង​ខណ្ឌ​សែន​សុខ​

អង្គការ​បណ្ដុះបណ្ដាល​កុមារ​កំព្រា យុវជន​ពិការ និង​ស្ត្រី​ក្រីក្រ ទទួល​អំណោយ​ពី​កងរាជអាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ និង​ខណ្ឌ​សែន​សុខ​

ភ្នំពេញ ៖ ក្រៅពី​ការងារ​ពង្រឹង​សន្តិសុខ និង​ទប់ស្កាត់​បទល្មើស​នានា នៅ​ក្នុង​មូលដ្ឋាន លោក​វរសេនីយ៍ទោ ​ភួង សុ​ភី កងរាជអាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ និង​លោក​វរសេនីយ៍ទោ ​ព្រុំ សក្តា កងរាជ​អាវុធ​ហត្ថ​ខណ្ឌ​សែន​សុខ បាន​ចុះ​ចែក​អំណោយ​ដល់​ក្មេងៗ ជនពិការ​ និង​ចាស់ជរា ក្នុង​អង្គការ​បណ្ដុះបណ្ដាល​កុមារ​កំព្រា យុវជន​ពិការ និង​ស្ត្រី​ក្រីក្រ ក្នុង​ភូមិ​អណ្ដូង សរុប​ចំនួន​១១៥​នាក់ កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៦​នេះ ស្ថិតក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

បន្ទាប់ពី​មើលឃើញ​ថា អង្គការ​បណ្ដុះបណ្ដាល​កុមារ​កំព្រា យុវជន​ពិការ និង​ស្ត្រី​ក្រីក្រ ក្នុង​ភូមិ​អណ្ដូង ជួប​ការ​លំបាក​នៅ​ជីវភាព​ប្រចាំថ្ងៃ​មក​នោះ​លោក ភួង សុ​ភី និង​លោក​ព្រុំ សក្តា ព្រមទាំង​ក្រុមការងារ​ជាច្រើន​ទៀត​បាន​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​មាន​អង្ករ​ចំនួន​៥០​បាវ ទឹកបរិសុទ្ធ​៥០​កេស ទឹកក្រូច​២០​កេស ទឹកត្រី​២៥​យួរ ទឹកស៊ីអ៊ីវ​២៥​យួរ នំ​ប៉ាវ​១២០​នំ ទឹកក្រូច​១២០​ដប មី​យើង​៥០​កេះ​តូច មួក​សុវត្ថិភាព​១៥ និង​ថវិកា​សម្រាប់​ឧបត្ថម្ភ​អាហារ​ពេលព្រឹក​រយៈពេល​១​ឆ្នាំ សរុប​ទឹកប្រាក់​អស់​ចំនួន​៣៩៥​ដុល្លារ។

លោក ភួង សុ​ភី បាន​លើក​ឡើង​ថា ទាំងនេះ​ជា​អំណោយ​បន្តិចបន្តួច​ក៏​ពិតមែន ក៏​ប៉ុន្តែ​វា​បាន​ចូលរួម​ចំណែក​នូវ​ការ​លំបាក​របស់​អង្គការ​បណ្ដុះបណ្ដាល​កុមារកំព្រា យុវជន​ពិការ និង​ស្ត្រី​ក្រីក្រ ដែល​មាន​សមាជិក​១១៥​នាក់​បាន​មួយ​គ្រា​ផង​ដែរ​។ មេបញ្ជាការ​រូប​នេះ​បន្ត​ថា បន្ទាប់ពី​ការងារ​ពង្រឹង​សន្តិសុខ និង​ទប់ស្កាត់​បទល្មើស​នានា នៅ​ក្នុង​មូលដ្ឋាន​នោះ នេះ​ជា​លើក​ទី​៣​ហើយ ​ដែល​​កងរាជអាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ និង​កងរាជអាវុធហត្ថ​ខណ្ឌ​សែន សុខ បាន​យក​អំណោយ​មក​ចែក​ជូន​ដល់​អង្គការ​បណ្ដុះបណ្ដាល​កុមារ​កំព្រា យុវជន​ពិការ និង​ស្ត្រី​ក្រីក្រ នៅ​ក្នុង​ភូមិ​អណ្ដូង សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ដែល​កំពុងតែ​ជួប​ការ​លំបាក​នេះ។

ជា​ចុងក្រោយ​លោក​ភួង សុ​ភី បាន​អំពាវនាវ​សូម​ឱ្យ​យុវជន និង​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​មាន​លទ្ធភាព គួរ​ចូលរួម​ធ្វើ​សកម្មភាព​មនុស្សធម៌ ពោល​គឺ​ខ្មែរ​ត្រូវតែ​ជួយ​ខ្មែរ ដើម្បី​អនាគត​សម្រាប់​កូន​ខ្មែរ​ទាំងអស់​គ្នា ពិសេស​ត្រូវ​ជួយ​កុមារ​កំព្រា យុវជន​ពិការ និង​ស្ត្រី​ក្រីក្រ​នៅ​ក្នុង​មូលដ្ឋាន​នានា​នោះ​។

ក្នុង​ឱកាស​នោះ​ផង​ដែរ អង្គការ​បណ្ដុះបណ្ដាល​កុមារ​កំព្រា យុវជន​ពិការ និង​ស្ត្រី​ក្រីក្រ ក្នុង​ភូមិ​អណ្តូង សរុប​ចំនួន​១១៥​នាក់ បាន​លើកដៃ​សំពះ​ដឹងគុណ ដល់​លោក ភួង សុ​ភី និង​លោក​ព្រុំ សក្តា ព្រមទាំង​ក្រុមការងារ​ជាច្រើន​ទៀត​បាន​នាំ​យក​អំណោយ​ទៅ​ចែក​ជូន សង្គ្រោះ​ពួកគាត់ កំពុង​ជួប​ការ​លំបាក​ទាន់​ពេលវេលា​នេះ​។ ដែល​បាន​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់ ដល់​ប្រជាពលរដ្ឋ ដឹង​ពី​សុខ​ទុក្ខ របស់​ប្រជាពលរដ្ឋ ដែល​ជួបប្រទះ​នូវ​ការ​លំបាក ដូចជា​ពេលនេះ​ជាដើម​។ អង្គការ​បណ្ដុះ​បណ្ដាល​កុមារ​កំព្រា យុវជន​ពិការ និង​ស្ត្រី​ក្រីក្រ ក្នុង​ភូមិ​អណ្ដូង សរុប​ចំនួន​១១៥​នាក់ បាន​លើកដៃ​បួងសួង​ដល់​ទេវតា ដែល​ថែរក្សា​ព្រះរាជា​អាណាចក្រ​កម្ពុជា ជួយ​ថែរក្សា​លោក ភួង សុ​ភី និង​លោក​ព្រុំ សក្តា ព្រមទាំង​ក្រុមការងារ​ជាច្រើន​ទៀត សូម​ជួប​តែ​សេចក្តីសុខ សេខ​ក្តី​ចម្រើន​ និង​រក​ទទួល​ទាន​មានបាន ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​អ្នក​គ្មាន​ទីពឹង​ដទៃទៀត​៕