ហុងគ្រី កត់ត្រាជ័យជម្នះដ៏មិននឹកស្មានដល់លើក្រុមអូទ្រីស (មានវីដេអូ)

កីឡាករ Adam Szalai និង Zoltan Stieber បាន​ស៊ុត​បាល់​បញ្ចូល​ទី​ដូច​គ្នា​​ក្នុង​តង់​​ទី​២ ខណៈ​ដែល​​ក្រុម​បាល់​ទាត់​​ជម្រើស​ជាតិ​ហុង​គ្រី បាន​ផ្តល់​ភាព​ភ្ញាក់ផ្អើល​ដល់​ក្រុម​ជម្រើស​ជាតិ​អូ​ទ្រីស តាម​រយៈ​​ការដ​ណ្តើមបាន​ជ័យ​ជម្នះ ២-០ ក្នុង​ការ​ប្រកួត​បើក​ឆាក​នៃ​ពូល F របស់​ពួកគេ ក្នុងទីក្រុង Bordeaux កាលពី​ថ្ងៃ​អង្គារ​។

14alaba

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អូ​ទ្រីស ដែល​​ត្រូវ​បាន​ចាត់​ទុ​ក​ថា ជាក្រុម​មានក្តី​សង្ឃឹម​ច្រើនក្នុង​ការ​ប្រកួត​នោះ បាន​​គ្រប់​គ្រងក្នុង​​ការប្រកួតនៅ​ដើម ប៉ុន្តែ Szalai បាន​ជួយ​ឲ្យក្រុម​ជម្រើស​ជាតិ​ហុងគ្រី មាន​គ្រាប់​បាល់​នាំមុខ នៅនាទី ទី​៦២ ខណៈ​ដែល​កីឡាករ Stieber បាន​បំពេញ​ការ​ទទួល​ជ័យ​ជម្នះ​ដ៏មិននឹក​ស្មានដល់មួយ​លើគូ​ប្រជែង​​ចាស់​របស់ពួក​គេ​ក្នុង​​ការ​ជួបគ្នា​ជា​លើក​ទី​១៣៨រវាងក្រុម​ទាំងពីរ​។ ខ្សែ​ការ​ពារ Aleksandar Dragovic ត្រូវ​បាន​បណ្តេញ​ចេញ​រយៈ​​ពេល​ដ៏ខ្លី ក្រោយ​ពី​ Szalai បាន​បញ្ចប់​ការ​មិនអាច​រក​គ្រាប់​បាល់​បញ្ចូល​ទី​សោះ​ត្រឹម​រយៈ​ពេល​១៨​ខែ ខណៈ​ដែលក្រុម​ជម្រើស​ជាតិហុង​គ្រី បាន​​វិល​​ទៅធ្វើការ​​បង្ហាញ​ខ្លួន​ក្នុង​យុទ្ធ​នាការ​ដ៏​ធំមួយ​​ជាមួយ​នឹងជ័យជម្នះ ក្រោយ​ពីបាន​​​បង្ហាញខ្លួន​លើក​ចុងក្រោយ​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​១០៨៦​។

លោក Bernd Storck គ្រូ​បង្វឹក​​របស់ក្រុម​ជម្រើស​ជាតិ​ហុង​គ្រី ដែល​បាន​ចាត់​ទុក​ថា ​ការ​ឈ្នះ​កៅ​អី​ទៅលេង​ក្នុង​យុទ្ធ​នា​ការ​នេះ បាន​កើតឡើង​ដោយ​សារ​តែ​អព្ភូតហេតុនោះ បាន​ឲ្យ​ដឹង​ថា​៖ «កីឡាករ​បាន​ខិត​ខំ​ព្យា​យាម​យ៉ាងខ្លាំង​។ ការ​ប្រកួតនៅថ្ងៃ​នេះ​​គឺ​ជា​ការ​ជួប​ជា​មួយ​នឹងក្រុម​ដ៏ខ្លាំងមួយ យើង​ត្រូវ​តែ​លេង​ឲ្យ​បានល្អ​។ យើង​បាន​​ជួប​សំណាង ប៉ុន្តែ អ្នក​ត្រូវ​ការ​សំណាង​តិច​តួច​​ណាស់ក្នុង​​កីឡា​បាល់​ទាត់​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia