សមាជិកថ្មីរបស់ក្រុមទ័ព ដែលជាជម្រើសជាតិកូរ៉េខាងជើង បានមកដល់ស្រុកខ្មែរ

កីឡាករខ្សែប្រយុទ្ធ Ri Hyok Chol និងខ្សែការពារកណ្តាល Jang Song Hyok ដែលលេងឲ្យក្រុមជម្រើសជាតិកូរ៉េខាងជើង បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មុននេះបន្តិច បន្ទាប់ពីពួកគេបានសម្រេចផ្ទេរមកលេងជាមួយក្រុមក្រសួងការពារជាតិ(ទ័ព) កាលពីពេលថ្មីៗនោះ។

mm6

បើតាមរូបភាព ដែលបានបង្ហោះនៅលើ ផេកហ្វេសប៊ុករបស់ក្លិបក្រសួងការពារជាតិ មុននេះបន្តិច គឺកីឡាករវ័យ៣០ឆ្នាំ ដែលធ្លាប់រកបាន៧គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន១៩លើកជាមួយក្រុមជម្រើសជាតិកូរ៉េខាងជើង Ri Hyok Chol និងខ្សែការពារដ៏រឹងមាំវ័យ២៥ឆ្នាំ Jang Song Hyok ដែលធ្លាប់រកបាន៤គ្រាប់ដែរ ក្នុងការបង្ហាញខ្លួនចំនួន២០ប្រកួតនោះ បានទទួលការស្វាគមន៍ដោយថ្នាក់ដឹកនាំក្លិបក្រសួងការពារជាតិ រួមជាមួយខ្សែប្រយុទ្ធជាជនរួមជាតិរបស់ពួកគេ Kim Kyong Hun និង Choe Myong Ho ដែលកំពុងលេងឲ្យក្រុមទ័ព នៅពេលពួកគេមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

mm9

ខ្សែប្រយុទ្ធ Ri Hyok Chol ដែលជាកីឡាករដ៏សំខាន់ក្នុងក្រុមជម្រើសជាតិកូរ៉េ តាំងពីឆ្នាំ២០០៤មកនោះ នឹងពាក់អាវលេខ៣៣ ហើយ Jang Song Hyok នឹងពាក់អាវលេខ៣៤ នៅពេលពួកគេចូលលេងជាមួយក្រុមទ័ព ខណៈខ្សែប្រយុទ្ធ Choe Myong Ho ដែលកំពុងមានគ្រាប់បាល់ច្រើនជាងគេ(១៤គ្រាប់) ជាបណ្តោះអាសន្នក្នុងលីកកំពូលកម្ពុជានោះ ពាក់អាវលេខ៣២ និង Kim Kyong Hun ពាក់អាវលេខ៣១ គឺមានន័យថា កីឡាករទាំង៤នាក់មកពីកូរ៉េខាងជើងនេះ ពាក់អាវលេខរៀងគ្នាតែម្តង។

mm8

ការនាំយកកីឡាករមកពីក្លិប Rimyongsu ដែលលេងនៅលីកកំពូលរបស់កូរ៉េខាងជើងទាំង២នាក់នេះ គឺដោយសារតែក្រុមទ័ព ចង់បំពេញទិសដៅដ៏សំខាន់របស់ខ្លួនឲ្យបាន គឺការលើកពានក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីក ឆ្នាំ២០១៦នេះ ខណៈពេលនេះក្រុមទ័ព កំពុងឈរនៅលើកំពូលតារាង ដោយមាន២៤ពិន្ទុស្មើជាមួយក្រុមកំពុងឈរនៅលេខរៀងទី២ បឹងកេតអង្គរ។

tableb

mm7