Chelsea ចរចានិង Marseille លើការផ្ទេរអ្នកចាំទីសញ្ជាតិបារាំង Mandanda

តោខៀវ Chelsea បានធ្វើការពិភាក្សាលក្ខខណ្ឌជាមួយអ្នកចាំទីសញ្ជាតិបារាំង Steve Mandanda លើការផ្ទេរ ខណៈដែលការផ្ទេរនេះ នឹងជំរុញឲ្យកីឡាករ Asmir Begovic ត្រូវចាកចេញពីកីឡដ្ឋាន Stamford Bridge វិញ។

Mandanda-chealcy-ft16

Mandanda ដែលកំពុងរៀនសូត្រ និងត្រូវជំនួសកន្លែងអ្នកចាំទីដៃទីមួយបារាំង Hugo Lloris នៅព្រឹត្តិការណ៍ Euro 2016 ត្រៀមខ្លួនចាកចេញពីក្លិប Marseille នៅពេលដែលកុងត្រារបស់គេត្រូវអស់នៅក្នុងខែនេះ បន្ទាប់ពីចំណាយពេល ៩ឆ្នាំ នៅកីឡដ្ឋាន Stade Velodrome ហើយក៏បានបង្ហាញការចាប់អារម្មណ៍ក្នុងបន្តអាជីព នៅក្នុងលីក Premier League ផងដែរ។

កីឡាករវ័យ ៣១ ដែលធ្លាប់សាកល្បងមកនៅក្លិប Aston Villa មិនបានជោគជ័យ ត្រូវបានបោះឆ្នោតជាប់ជាអ្នកចាំទីល្អបំផុត នៅក្នុង Ligue 1 ចំនួន ៤ដង និងចូលលេងឲ្យជម្រើសជាតិបាន ២២ ដង រួមទាំងការប្រកួតសំខាន់ ៥ ដងឲ្យជម្រើសជាតិបារាំងនារដូវក្តៅនេះផងដែរ។

Chelsea មានបំណងចង់ឲ្យ អ្នកចាំទី Begovic ដែលទិញពី Stoke City ក្នុងតម្លៃខ្លួន ៨លានផោនកាលពីឆ្នាំមុនជាមួយនឹងកុងត្រា ៤ឆ្នាំនោះ ត្រូវចាកចេញ ប្រសិនបើពួកគេពិតជាចរចាបាន Steve Mandanda មកធ្វើអ្នកចាំទីដៃទីពីរ សម្រាប់ជំនួសអ្នកចាំទី Thibaut Courtois មែននោះ៕