Man City ចាប់អារម្មណ៍ចុះហត្ថលេខាជាមួយអ្នកចាំទីគ្មានតម្លៃខ្លួន Victor Valdes

ការស្វែងរកអ្នកចាំទីរបស់ក្លិប Manchester City បាននាំពួកគេទៅសាកសួរអំពីលទ្ធភាពនៃការផ្ទេរចេញរបស់អតីតកីឡាករបិសាចក្រហម Manchester United និងក្លិប Barcelona គឺអ្នកចាំទី Victor Valdes។

Man-City-ft16

Valdes ត្រូវចាកចេញពីក្លិប Manchester United ដែលបានចូលលេងតែពីរប្រកួត បន្ទាប់ពីរូបគេត្រូវរារាំង ដោយគ្រូបង្វឹក Luis van Gaal ដែលបានចោទប្រកាន់រូបគេថា បដិសេធចូលលេងក្នុងប្រកួតបម្រុង។ អតីតអ្នកចាំទីដៃទីមួយរបស់ Barcelona រូបនេះបានឆ្លើយតបចំពោះការរិះគន់របស់លោក Van Gaal វិញដោយការបង្ហោះរូបភាពជាច្រើន លើបណ្តាញសង្គម Twitter ដែលបង្ហាញពីចំនួនការប្រកួតបម្រុង ដែលរូបគេបានចូលលេង។

Valdes បានចូលមកលេងនៅ United នៅខណៈពេលដែលរូបគេកំពុងប្រឈមនឹងបញ្ហាសរសៃរជង្គង់ និងបច្ចុប្បន្នបានជាសះស្បើយរួចហើយ។
ប្រសិនបើ Valdes ទៅចូលរួមជាមួយនិង City មែន រូបគេនឹងលេងក្រោមលោក Pep Guardiola ជាថ្មីម្តងទៀត ដែលពេលរូបគេជាមួយនឹងគ្រូបង្វឹកថ្មីនេះ បានឈ្នះ La Liga និង Champions League កាលនៅ Barcelona។ កុងត្រាលេងនៅ United នឹងផុតនាថ្ងៃទី ៣០ មិថុនាខាងមុខនេះ៕