សួន​​កម្សាន្ត​ Walt Disney ​​បរិច្ចាគ​​​១លានដុល្លារ​​​ ដល់​​​ជនរងគ្រោះ Orlando

​​​ក្រុម​​ហ៊ុន​​​​​​សួន​​កម្សាន្ត​ Walt Disney ​បាន​ប្រកាស​បរិច្ចាគ​​​​​​ទឹក​ប្រាក់​​ចំនួន​ ១លាន​ដុល្លារ​​អាមេរិក​កាល​​ពី​ថ្ងៃ​​អង្គារ​ម្សិលមិញ​​​​ ជូន​​ដល់​​​គ្រួសារ​ជន​រងគ្រោះ​​​ត្រូវ​​ខ្មាន់​កាំ​ភ្លើង​​​​​​បាញ់​សម្លាប់​ និង​របួស​ក្នុង​ក្លឹប​​​​​រាត្រី​​នៅ​ទីក្រុង​​​ Orlando សហរដ្ឋ​​អាមេរិក​​​​ កាល​ពី​ថ្ងៃ​អាទិត្យ​​កន្លង​ទៅ។

 

សួន​​កម្សាន្ត​ Walt Disney ​​បរិច្ចាគ​​​១លានដុល្លារ​​​ ដល់​​​ជនរងគ្រោះ Orlando

 

ការ​បរិច្ចាគ​​ដ៏​ច្រើន​សម្បើម​នេះ​​​​​​នឹង​ធ្វើ​ឡើង​​តាម​​រយៈ​​មូលនិធិ​អង្គការ​​ OneOrlando ដែល​បង្កើត​​ឡើង​​ដោយ​​អភិបាល​ក្រុង​ Orlando ​គឺ​លោក​ Buddy Dyer។

 

​​​​​​​​​​​​​​​​​​ប្រធាន​​​​សួន​កម្សាន្ត​ និង​​រមណីយដ្ឋាន​​​ Walt Disney Parks លោក​ Bob Chapek ​​​​​​​ក៏​បាន​ផ្ញើ​សារ​​រំលែក​ទុក​នា​ឱកាស​​​​​​បរិច្ចាគ​​​​​ដែរ​ថា “​​យើង​​មាន​ការ​សោក​ស្ដាយ​​​បំផុត​​ចំពោះ​​សោកនាដកម្ម​នេះ​ ហើយ​​​​សង្ឃឹម​ថា​​​​​​​ការ​បរិច្ចាគ​របស់​​​ពួក​យើង​​​នឹង​​ជួយ​សម្រាល​បន្ទុក​​​​​​គ្រួសារ​​​​រងគ្រោះ​​ដោយ​​អំពើ​អមនុស្ស​​ធម៌​​នេះ​​បាន​​ខ្លះ”។

 

​ជន​រងគ្រោះ​​ចំនួន​ ៤៩​នាក់​បាន​សម្លាប់​ និង​​​៥៣​នាក់​​រង​របួស ​​ក្នុង​ការ​បាញ់​ប្រហារ​​កាល​ពី​​​យប់​​ម៉ោង​​ ២​​​​រំលង​អាធ្រាត្រ ​ថ្ងៃ​អាទិត្យ​​​នៅ​ក្លឹប​​​​​​មួយ​​​​ក្នុង​ទីក្រុង Orlando រដ្ឋ​ Florida សហរដ្ឋអាមេរិក។

 

ជន​​ល្មើស​​​ត្រូវ​គេ​ដឹង​ថា​​មាន​ឈ្មោះ​ Omar Mateen អាយុ​ ២៩​ឆ្នាំ​​​ ​បាន​ប្រើ​កាំភ្លើង​វែង​​ម៉ាក​ AR-15 បាញ់​​​​រះ​លើ​អ្នក​ចូល​កម្សាន្ត។​ ​តែ​ជនល្មើស​​​ត្រូវ​បាន​​​​សម្លាប់​វិញ ​​ពេល​​ប្រឈម​​មុខ​​បាញ់​តបត​ជាមួយ​​ប៉ូលិស​​ពិសេស​ SWAT។

 

​​​​​​​​​​​​​​​​​​​​​​​Mateen ​ធ្លាប់​បាន​​ទៅលេង​​សួន​​​ Walt Disney ​នៅ​ទីក្រុង​ Orlando ​ក្នុង​ខែ​មេសា​​ ជាមួយ​ភរិយា​​​ឈ្មោះ Noor Zahi Salman។  ​នាង Salman ត្រូវ​គេ​​​​រាយការណ៍​ថា ក៏​បាន​​ដឹង​​​ពី​គម្រោង​​បាញ់​​សម្លាប់​​​របស់​​ប្តី​ដែរ​​ ​ហើយ​នាង​​​អាច​​​ប្រឈម​នឹង​​ការ​ចោទ​ប្រកាន់ ​​​​​​ដែល​មិន​ប្រាប់​អាជ្ញាធរ៕

 

សួន​​កម្សាន្ត​ Walt Disney ​​បរិច្ចាគ​​​១លានដុល្លារ​​​ ដល់​​​ជនរងគ្រោះ Orlando

 

សួន​​កម្សាន្ត​ Walt Disney ​​បរិច្ចាគ​​​១លានដុល្លារ​​​ ដល់​​​ជនរងគ្រោះ Orlando

 

សួន​​កម្សាន្ត​ Walt Disney ​​បរិច្ចាគ​​​១លានដុល្លារ​​​ ដល់​​​ជនរងគ្រោះ Orlando

សកម្ម​ភាព​​កាន់​ទុក្ខ​ ដល់ជន​រងគ្រោះ​​​រង​បាញ់​ប្រហារ​

សួន​​កម្សាន្ត​ Walt Disney ​​បរិច្ចាគ​​​១លានដុល្លារ​​​ ដល់​​​ជនរងគ្រោះ Orlando

 

ចុចអាន៖ ​សួន​កម្សាន្ត​ Disneyland នៅ​ចិន​ ហាម​មិន​ឲ្យ​ប្រើ​ដង selfie

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Disneyparks