សាលាដំបូង​រាជធានី​ភ្នំពេញ បាន​នាំខ្លួន​លោក នី ចរិយា ទៅ​សួរ​បន្ថែម និពន្ធដោយ : ម៉ៅ សុផា       June-15-2016, 5:15 pm         105

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សាលាដំបូង​រាជធានី​ភ្នំពេញ បាន​នាំខ្លួន​លោក នី ចរិយា ទៅ​សួរ​បន្ថែមលោក នី ចរិយា នៅពេល​នាំទៅសាកសួរកន្លងមក​ភ្នំពេញ​៖ លោក នី ចរិយា អគ្គលេខាធិការរង​នៃ​គជប ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ នាំខ្លួន​ទៅ​សាកសួរ​សាជាថ្មី ពាក់ព័ន្ធ​នឹង​សំណុំរឿង​របស់លោក នៅ​ថ្ងៃទី​១៥ មិថុនា​នេះ​។ ការចូល​ឆ្លើយបំភ្លឺ​នៅថ្ងៃនេះ ពុំមាន​វត្តមាន​របស់​មេធាវី​ការពារ​ក្តី​ឲ្យ​លោក នី ចរិយា នោះទេ​។

​នៅក្នុង​បន្ទាប់​សវនាការ លោក នី ចរិយា មិនបាន​ឆ្លើយបំភ្លឺ​ឲ្យ​គ្រប់​សំណួរ របស់​ចៅក្រម​ស៊ើបសួរ​នោះទេ​។ លោក នី ចរិយា បាន​លើក​ហេតុផល​ថា ការស្នើសុំ​មិន​ឆ្លើយតប​នឹង​ចៅក្រម​ស៊ើបសួរ​បែបនេះ ដោយសារតែ​មេធាវី​របស់លោក មិនមាន​វត្តមាន ក្នុងអំឡុងពេល​នៃ​ការបើក​សវនាការ​។ អគ្គលេខាធិការរងរ​បស់​គជប​រូបនេះ បានស្នើ​ដល់​ចៅក្រម​ស៊ើបសួរ ឲ្យ​លើក​ពេល​នៃ​ការសាកសួរ ទៅ​ថ្ងៃក្រោយ​។ 

​យ៉ាងណាក៏ដោយ ការនាំ​ខ្លួន​លោក នី ចរិយា ទៅ​សាកសួរ​នៅថ្ងៃនេះ គឺ​ទាក់ទង​នឹង​រឿងក្តី​របស់លោក ដែល​ត្រូវបាន​តុលាការ​ចោទ​ពី «​សមគំនិត​ក្នុង​រឿង​សូកប៉ាន់​សាក្សី​» ។​

​សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​លោក សំ សុ​គង់ មេធាវី​របស់លោក នី ចរិយា ដើម្បី​សុំ​ការអត្ថាធិប្បាយ​បានទេ ដោយសារតែ​ហៅ​ទូរ​សព្ទ​មិន​ចូល​។

​កាលពី​ថ្ងៃទី​១៣ មិថុនា សាលាឧទ្ធរណ៍ បាន​បើកសវនាការ​លើ​សំណើសុំ​នៅក្រៅ​ឃុំ​របស់លោក នី ចរិយា និង​មន្ត្រី​អាដហុក​៤​រូប​ទៀត​។ តុលាការ​ជាន់ខ្ពស់​មួយ​នេះ បានសម្រេច មិន​អនុញ្ញាត​ឲ្យ​អ្នក​ទាំង​៥ បាន​នៅក្រៅ​ឃុំ​នោះទេ​។ សាលាឧទ្ធរណ៍ បាន​លើក​ហេតុផល​ថា សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សម្រេច​ឃុំខ្លួន​មន្ត្រី​គជប និង​មន្ត្រី​អាដហុក គឺមាន​ហេតុផល​និង​ត្រឹមត្រូវ​។

​លោក នី​ចរិយា ត្រូវបាន​តុលាការ​បញ្ជូន​ខ្លួន​ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាការ​ភ្នំពេញ ក្រោម​បទ​ចោទ «​សមគំនិត​ក្នុង​រឿង​សូកប៉ាន់​សាក្សី​» កាលពី​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦ ។ ចំណែកឯ មន្ត្រី​អាដហុក​ទាំង​៤​រូប គឺ​លោក នី សុខា​, លោក យី សុខសាន្ត​, លោក ណៃ វង់​ដា និង​លោកស្រី លឹម មុ​នី្ន ត្រូវបាន​នាំខ្លួន​ទៅកាន់​ពន្ធនាគារ​ព្រៃ​ស ក្រោម​បទ​ចោទ «​សូក​បាន់​សាក្សី​» នៅ​ថ្ងៃ​ជាមួយ​លោក នី ចរិយា​។ បើតាម​ការចោទប្រកាន់​របស់​តុលាការ អ្នក​ទាំង​៥​រូប​ខាងលើ សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​រ៉ាង​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ជាមួយនឹង​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​៕