លោក អូ​បា​ម៉ា ព្រលះ ដូ​ណា​ល់ ត្រាំ ជុំវិញ​ការ​លាប​ពណ៌​សាសនា​ឥស្លាម​ និពន្ធដោយ : សៅ ផលនិស្ស័យ       June-15-2016, 4:59 pm         184

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក អូ​បា​ម៉ា ព្រលះ ដូ​ណា​ល់ ត្រាំ ជុំវិញ​ការ​លាប​ពណ៌​សាសនា​ឥស្លាម​​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ថ្លែងថា ការ​លាប​ពណ៌​«​សាសនា​ឥស្លាម​»​ដូចជា​លោក ដូ​ណា​ល់ ត្រាំ បានលើកឡើង​កន្លងមក​មិន​ជួយ​ដោះស្រាយ​បញ្ហា​អ្វី​ទេ ។ លោក​ពន្យល់ថា រដ្ឋបាល​លោក​មិនមែន​ល្ងង់​រហូតដល់​មិនដឹងថា​អ្នកណា​ជាស​ត្រូវ​របស់​អាមេរិក​នោះឡើយ ហើយ​ការដាក់បន្ទុក​និង​រើសអើង​ប្រជាជន​អាមេរិក​ដែលជា​សាសនិក​ឥស្លាម មិន​ធ្វើ​ឲ្យ​អាមេរិក​កាន់​តែមាន​សុវត្ថិភាព​ទេ តែ​វា​នឹងធ្វើ​ឲ្យ​ចលនា​ជ្រុលនិយម​កើនឡើង​កាន់តែខ្លាំង​ទៅវិញ​ទេ​។
លោក​លើកឡើង​បែបនេះ​ឆ្លើយ​បែបនេះ​ដើម្បី​ឆ្លើយតប សេដ្ឋី​ដូ​ណា​ល់ ត្រាំ ដែល​រិះគន់​រដ្ឋបាល​លោក ដែល​មិន​ប្រើប្រាស់​ពាក្យ​«​ចលនា​ជ្រុលនិយម​ឥស្លាម​» ដោយ​ចាត់ទុក​សាសនិក​ឥស្លាម​ទាំងមូល​ជា​បញ្ហា​សម្រាប់​អាមេរិក ក្រោយ​ការវាយប្រហារ​នៅ Orlando​។​

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖

​ដោយសារ​ទ្រាំ​មិនបាន​ចំពោះ​ការរិះគន់​និង​សម្តី​គ្មាន​ហេតុផល​ពាក់ព័ន្ធ​វិធានការ​សន្តិសុខ​និង​ចលនា​ជ្រុលនិយម របស់​សេដ្ឋី​អចលនទ្រព្យ ដូ​ណា​ល់ ត្រាំ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ចេញមុខ​ឆ្លើយតប និង​ព្រលះ​វិញ​យ៉ាង​ចាស់ដៃ​ផងដែរ​ថ្ងៃ​អង្គារ​ទី ១៤ មិថុនា ម្សិលមិញ​។

​ក្រោយ​ការវាយប្រហារ​ដោយ​ខ្មាន់កាំភ្លើង​នៅ​ក្លឹប​កម្សាន្ត​នៅ​ក្រុង Orlando នៅ រដ្ឋ Florida បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ ដូ​ណា​ល់ ត្រាំ បាន​ថ្លែង​សុន្ទរកថា​រិះគន់​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ហើយក៏​លើកឡើង​សារជាថ្មី​ពី​វិធានការ​ដើម្បី​ដោះស្រាយ​បញ្ហា​សន្តិសុខ​។ សេដ្ឋី​រូបនេះ​ស្នើ​ឲ្យ​លោក អូ​បា​ម៉ា ប្រើប្រាស់​ពាក្យ​«​ចលនា​ជ្រុលនិយម​ឥស្លាម​» ដើម្បី​លាប​ពណ៌​ករណី​វាយប្រហារ​នេះ ហើយ​លោក​ក៏​ឆ្លៀត​អះអាង​ជាថ្មី​ថា លោក​នឹងដាក់​ហាមឃាត់​ប្រជាជន​ម៉ូ​ស្លី​ម​និង​ប្រជាជន​ប្រទេស​ផ្សេងទៀត​ដែលមាន​ចលនា​ភេរវកម្ម​មិន​ឲ្យ​ចូល​ទឹកដី​អាមេរិក ពេល​លោក​ជាប់ឆ្នោត​។​

​ពាក់ព័ន្ធ​បញ្ហា លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ការជជែក​ដេញដោល​គ្នា​ជុំវិញ​ការប្រើប្រាស់​ពាក្យ​«​ចលនា​ជ្រុលនិយម​ឥស្លាម​» គឺជា​រឿង​មិន​សម​ហេតុផល​និង​កេងចំណេញ​ស្ថានភាព​របស់​អ្នកនយោបាយ​ប៉ុណ្ណោះ​។ ហើយ​ការ​លាប​ពណ៌​ឬ​ចាត់ទុក​សាសនា​ទាំងមូល​ជា​បញ្ហា​នោះ  មិន​ជួយ​ដោះស្រាយ​បញ្ហា​សន្តិសុខ​ទាល់តែសោះ ហើយ​វា​ក៏​មិន​ជួយ​ឲ្យ​សហរដ្ឋអាមេរិក​កាន់​តែមាន​សុវត្ថិភាព​ជាង​មុន​ដែរ​។​

១. អ្នកនយោបាយ​ព្យាយាម​លាប​ពណ៌​សាសនា​មួយ​ជួយ​អ្វី​ខ្លះទៅ​?
​យោងតាម​សារព័ត៌មាន Al Jazeera លោក អូ​បា​ម៉ា បាន​ចោទ​សួរថា​៖« តើ​ការបិទ​ស្លាក​«​ចលនា​ឥស្លាម​ជ្រុលនិយម​»​នេះ​វា​ជួយ​អ្វីខ្លះ​ឲ្យ​ពិតប្រាកដ​ទៅ​? ហើយ​វា​នឹង​ផ្លាស់ប្តូរ​អ្វីខ្លះ​? ធ្វើ​ឲ្យ​ក្រុម​ដែ​ស្ហ​កាន់​ស្ទាក់ស្ទើរ ក្នុងការ​សម្លាប់​ប្រជាជន​អាមេរិក​ឬ​? វា​នឹងធ្វើ​ឲ្យ​អាមេរិក​មាន​សម្ព័ន្ធមិត្ត​កាន់តែច្រើន​ឬ​?  លោក អូ​បា​ម៉ា ឆ្លើយ​ខ្លួនឯង​ថា វា​មិន​ជួយ​អ្វី​ទាល់តែសោះ ហើយ​វា​ក៏​មិនមែនជា​យុទ្ធសាស្ត្រ​យោធា​ដែល​អាមេរិក​អាច​ប្រើប្រាស់​ប្រឆាំង​ភេរវកម្ម​ដែរ​។​

​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ចង់​ពន្យល់ថា ការ​ចោទ​អ្នកនេះ ចោទ​អ្នកនោះ​ជាស​ត្រូវ​របស់​អាមេរិក ជា​នយោបាយ​គ្រោះថ្នាក់​បំផុត​មួយ ហើយ​ការប្រើប្រាស់​ស្លាក «​ចលនា​ឥស្លាម​ជ្រុលនិយម​»​បិទ​លើ​ករណី​វាយប្រហារ​ដោយ​ជន​ជ្រុលនិយម​ម្នាក់​ដូច ដូ​ណា​ល់ ត្រាំ លើកឡើង​នោះ វា​មិន​ខុសពី «​មើល​ឈើ​មួយ​ដើម​វាយតម្លៃ​ព្រៃ​ទាំងមូល​»​ដែរ​។ ហើយក៏​វា​បង្ហាញ​ទៅកាន់​ពិភពលោក​ថា អាមេរិក​មិនមែន​ធ្វើសង្គ្រាម ជាមួយ​ក្រុម​ជ្រុលនិយម​ទេ តែ​កំពុង​ធ្វើសង្គ្រាម​ជាមួយ​សាសនា​ទាំងមូល​។ អាច​ថា វា​រឿង​សត្យ​នុ​ម័ត​ហើយ​ដែល​គ្រោះថ្នាក់​នឹង​កើតឡើង នៅពេល​អ្នកនយោបាយ យក​សាសនា​មក​ពាក់ព័ន្ធ​ឬ​លាប​ពណ៌​សាសនា​ណាមួយ​ថា​សាសនា​នោះ​ជ្រុលនិយម​ឬ​មិនល្អ​។​

​ជារួម​ការធ្វើ​បែប​លោក ដូ​ណា​ល់ ត្រាំ ស្នើ​មក​នោះ វា​ជាការ​រើសអើង​និង​បំផុសគំនិត​ប្រឆាំង​សាសនិក​ឥស្លាម​អាមេរិក​ក៏ដូចជា​ពិភពលោក​ទាំងមូល ហើយ​វា​នឹង​ជួយ​បម្រើ​ក្រុម​ភេរវជន​ក្នុងការ​អូសទាញ​និង​ពង្វក់​ឲ្យ​មាន​ជន​ជ្រុលនិយម​កាន់តែច្រើន​។ ដូច្នេះហើយ​ទើបបានជា​លោក បា​រ៉ា​ក់ អូ​បា​ម៉ា អំពាវនាវ​ជាថ្មី​ថា បើ​មិន​ជួយ​ដោះស្រាយ​និង​ទប់ស្កាត់​ចលនា​ភេរវកម្ម  ក្រុម​អ្នកនយោបាយ​ស្តាំនិយម​មិនគួរ​បន្ត​បង្កើត​បញ្ហា និង​បំផុស​បំផុស​ចរន្ត​រើសអើង​ប្រឆាំង​ប្រជាជន​ម៉ូ​ស្លី​ម​ទៀត​ដែរ​។  ដំណោះស្រាយ វា​មិន ស្ថិត​លើ​ការ​លាប​ពណ៌​ឬ​ចោទប្រកាន់​ឬ​រើសអើង​ក្រុម​ជនជាតិ​ឬ​ក្រុម​អ្នកមាន​ជំនឿ​ផ្សេងគ្នា​ណាមួយ​ឡើយ តែ​វា​ត្រូវមាន​ការឯកភាព​គ្នា​, សាមគ្គី​គ្នា​, គោរព​និង​ទទួលយក​ភាពខុសគ្នា​រវាង​ប្រជាជន​ទូទៅ​។

២.​អាមេរិក​មិន​ល្ងង់​ដល់​ថ្នាក់​មិនដឹងថា​អ្នកណា​ជាស​ត្រូវ​ឡើយ​
​ទាក់ទង​ការ​រិះគន់ថា រដ្ឋបាល​លោក  កំសោយ​និង​អសមត្ថភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​សន្តិសុខ ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា បង្ហាញ​ការហួសចិត្ត​ហើយ​បាន​ឆ្លើយតប​វិញ ថា អាមេរិក​មិន​ល្ងង់​ដល់​ថ្នាក់​មិនដឹង​អ្នកណា​ជាស​ត្រូវ​ខ្លួន​ពិតប្រាកដ​ឡើយ​។ 

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក អូ​បា​ម៉ា ពន្យល់ថា កងកម្លាំង​យោធា​អាមេរិក និង​ក្រុម​ភ្នាក់ងារ​ចារកម្ម​ដឹង​ច្បាស់​ថា សត្រូវ​អាមេរិក​ជា​អ្នកណា ហើយ​ពួកគេ​ចំណាយ​ពេលវេលា​ច្រើនសន្ធឹក​សន្ធាប់​និង​លះបង់​លើសលុប​ដើម្បី​ការពារ​ប្រជាជន​អាមេរិក​រាល់គ្នា ក្នុងនោះ​មាន​ទាំង​អ្នកនយោបាយ​ដែល​សរសេរ​បង្ហោះ​តាម​ប្រព័ន្ធ​ទំនាក់ទំនង Twitter និង​កំពុង​បង្ហាញខ្លួន​តាម​នាទី​ព័ត៌មាន​ជាដើម​។​

​ក្រៅពី​បកស្រាយ​ឲ្យ​អស់​សង្ស័យ​ពី​កាតព្វកិច្ច​រក្សា​សន្តិសុខ​ជូន​ប្រជាជន​អាមេរិក ប្រមុខរដ្ឋ​អាមេរិក​ខាងលើ​ក៏បាន​លើកឡើង​ពី​ចំនុច​វិជ្ជមាន​នៃ​សង្គ្រាម​ប្រឆាំង​ក្រុម​ដែ​ស្ហ​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់ របស់​ក្រុម​សម្ព័ន្ធ​អន្តរជាតិ​ដែរ​។ លោក​សង្ក់​ត​ធ្ងន់​ថា កងទ័ព​សម្ព័ន្ធមិត្ត​ដណ្តើម​ទឹកដី​ច្រើន​ពី​ក្រុម​ភេរ​ជន ហើយ​កងកម្លាំង​ស្ថិតក្នុង​ប្រតិបត្តិ​ការប្រយុទ្ធ​កម្ចាត់​ក្រុម​ភេរវជន​ទាំងនោះ ខណៈ​ក្រុម​ភេរវជន​ដែ​ស្ហ​ស្ថិតក្នុង​ដំណាក់កាល​ប្រយុទ្ធ​ដើម្បី​ការពារ​ខ្លួន​ប៉ុណ្ណោះ​៕