ហ្លូ​រី​ដា​៖ ក្មេងប្រុស​អាយុ ២ ឆ្នាំ​ត្រូវ​សត្វ​ក្រពើ​លេប​ត្របាក់​នៅ​ពិភព​កម្សាន្ត Disney World និពន្ធដោយ : ធីតា       June-15-2016, 5:37 pm         78

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ហ្លូ​រី​ដា​៖ ក្មេងប្រុស​អាយុ ២ ឆ្នាំ​ត្រូវ​សត្វ​ក្រពើ​លេប​ត្របាក់​នៅ​ពិភព​កម្សាន្ត Disney Worldរូបថត resort Disney World​ក្មេងប្រុស​អាយុ ២ ឆ្នាំ​ម្នាក់​ត្រូវ​សត្វ​ក្រពើ​មួយ​ក្បាល​លេប​ត្របាក់​នៅក្នុង​ពិភព​កម្សាន្ត Disney World នៃ​ទីក្រុង Orlando រដ្ឋ​ហ្លូ​រី​ដា សហរដ្ឋអាមេរិក នេះ​បើតាម​សេចក្តីរាយការណ៍​របស់ CNN ។ មកទល់ពេលនេះ កម្លាំង​ប្រមាណ ៥០ នាក់​កំពុងតែបន្ត​ការស្វែងរក​ក្មេងប្រុស​នេះ ដោយមាន​រួមទាំង​កប៉ាល់ ឧទ្ធម្ភាគចក្រ និង​ក្រុម​ជ្រមុជ​ទឹក​ផងដែរ​។​

​ក្រុមគ្រួសារ​របស់​ក្មេងប្រុស​ដែលមាន​កូន​បីនាក់​មកពី​រដ្ឋ Nebraska បានមក​សម្រាក​វិ​សម្ស​កាល​នៅ​រដ្ឋ​ហ្លូ​រី​ដា​។ កាលពី​ថ្ងៃ​អង្គារ​នេះ ក្រុមគ្រួសារ​នេះ​បានមក​ដើរលេង​នៅ​កន្លែង​ពិភព​កម​ន្សា​ន្ត​ដ៏​ធំ​នេះ ហើយ​នៅវេលា​ម៉ោង​ប្រមាណ ២១ និង ៣០ នាទី ម៉ោង​នៅក្នុង​ស្រុក ពេលដែល​ក្មេងប្រុស​កំពុងតែ​ដើរលេង​នៅក្បែរ​មាត់បឹង​សិប្បនិម្មិត ស្រាប់​តែមាន​សត្វ​ក្រពើ​មួយ​ក្បាល​ចេញមក​ខាំ​អូស​ក្មេង​យកទៅ​បាត់​។ ភ្លាមៗ​នោះ ឪពុក​របស់​ក្មេង​បាន​ចុះទៅ​ក្នុង​ទឹក​ដើម្បី​ព្យាយាម​ទាញ​កូន​មកវិញ តែ​មិនបាន​សម្រេច​សោះ​។ ឪពុក​ក្មេងប្រុស​បានចេញ​ពី​ក្នុង​ទឹក​វិញ ដោយមាន​ស្នាម​រលាត់​ដៃ​។ អាជ្ញាធរ​សន្និដ្ឋានថា សត្វ​ក្រពើ​នោះ​អាច​នឹងមាន​ប្រវែង​ពី ១,២ ទៅ ២,១ ម៉ែត្រ​។​

​អ្វីដែល​គួរ​ព្រួយបារម្ភ​នោះ​គឺ ក្មេងប្រុស​ប្រហែលជា​គ្មាន​ជីវិត​រស់​ទៀត​ទេ ព្រោះថា​ហេតុការណ៍​នេះ​បានកើត​ឡើងជា​ច្រើន​ម៉ោង​កន្លងផុត​ទៅហើយ​៕

​ប្រភព​៖ Metro