១៥ មូលហេតុចម្បងដែលធ្វើឲ្យកើតមុន! អ្នកណាមានមុនច្រើនត្រូវអាន!!!

មុន គឺជាបញ្ហាស្បែកមួយប្រភេទដែលបណ្តាលមកពីមូលហេតុជាច្រើន ដូចនេះការព្យាបាលមុនក៏មានច្រើនខុសៗគ្នា ទៅតាមប្រភេទរបស់វាផងដែរ។ប្រសិនជាចង់ដឹងថា មុនកើតឡើងដោយសារអ្វីខ្លះ ហើយត្រូវធ្វើយ៉ាងណាខ្លះ ដើម្បីចៀសវាងមិនឲ្យកើតមុន យើងទៅមើលទាំងអស់គ្នាតែម្តងទៅ……

១. អរម៉ូនរាងកាយផលិតអរម៉ូន Androgen ធ្វើឲ្យការបង្កើតខ្លាញ់កាន់តែកើនឡើង ភាគច្រើនរាងកាយនឹងផលិតអរម៉ូននេះនៅអាយុរវាង 11 – 14 ឆ្នាំ ដូចនេះយើងតែងប្រទះឃើញមុនកើតឡើងច្រើនក្នុងរវាងអាយុប៉ុន្មានឆ្នាំនេះ។

២. អរម៉ូនផ្លាស់ប្តូរជាពិសេសគឺនារីៗតែម្តង ឧទាហរណ៍ដូចជា ពេលមុនមករដូវ ឬពេលមានគភ៌ ពួកនាងនឹងឡើងមុនច្រើនជាពិសេស។

៣. ភាពកើនឡើងនៃការផលិតខ្លាញ់រួមជាមួយកោសិកាស្បែក និងបាក់តេរីធ្វើឲ្យមានការរាំងស្ទះក្នុងរន្ធរោមបណ្តាលឲ្យកើតទៅជាមុន។

៤. ការផ្លាស់ប្តូរនៃសសក់ឬសសក់គឺមានលក្ខណៈលូតលាស់លឿន ដូចនេះកោសិកាមានការបែងចែកលឿន ហើយក៏មានកោសិកាងាប់ច្រើន ដែលបណ្តាលឲ្យមានភាពរាំងស្ទះនៅក្នុងក្រពេញខ្លាញ់

៥. បាក់តេរីជាពិសេស Propionibacterium acne នឹងធ្វើឲ្យមានមុនកើតឡើង

៦. តំណពូជតំណពូជក៏ជាមូលហេតុដែលធ្វើឲ្យកើតមុនរាំុរ៉ៃផងដែរ

៧. សម្អាតមុខមិនបានស្អាតល្អនឹងធ្វើឲ្យមានខ្លាញ់សេះសល់នៅលើមុខធ្វើឲ្យមានធូលីកខ្វក់ជាប់នៅលើផ្ទៃមុខ ធបណ្តាលឲ្យមានភាពស្ទះនៅក្នុងរន្ធរោម។

8. លាងមុខញឹកញាប់ពេកអាចធ្វើឲ្យមានការប៉ះពាល់ដល់ផ្ទៃមុខបានដូចគ្នា។

9. ចាញ់គ្រឿងសម្អាងរួមទាំងជាតិគីមីមួយប្រភេទរបស់លាបសក់ ឬ ថ្នាំលាបសក់។

10. ជាតិពុល និង កំដៅថ្ងៃអាកាសធាតុក្តៅ និងរងា ព្រមទាំងជាតិពុលកខ្វក់ជុំវិញខ្លួន ដូចជា ផ្សែងពុល ធូលី សុទ្ធតែប៉ះពាល់ដល់ស្បែកទាំងអស់។
11. គេងយប់ជ្រៅ សម្រាកមិនបានគ្រប់គ្រាន់ ជម្រុញឲ្យមុនកាន់តែកើតមានឡើង។

12. ការជក់បារីនឹងបណ្តាលឲ្យស្បែកស្រទាប់ក្រៅទទួលសារធាតុចិញ្ចឹម និងអុកសីុសែន មិនបានគ្រប់គ្រាន់ ធ្វើឲ្យស្បែកមិនសូវរឹងបឹុងក្នុងការការពារខ្លួនពីបាក់តេរី ធ្វើឲ្យកើតមុនបាន។

13. គ្រឿងសម្អាងប្រសិនជាសម្អាតគ្រឿងសម្អាងមិនស្អាតល្អ នឹងបណ្តាលឲ្យកើតមុន។

14. ប្រើក្រែមលាបមុខមិនសាក់សមនឹងប្រភេទស្បែកជាពិសេស សម្រាប់អ្នកដែលមានស្បែកឆាប់ចាញ់ នឹងធ្វើឲ្យងាយកើតមុនជាងអ្នកផ្សេងៗ។

15. ថ្នាំមួយចំនួនអាចធ្វើឲ្យឡើងមុនបានដូចជា INH Bromide Steroid Testerone Gonadotropine Anabolic steroid ជាដើម។

១៥ មូលហេតុចម្បងដែលធ្វើឲ្យកើតមុន! អ្នកណាមានមុនច្រើនត្រូវអាន!!!

វិធីព្យាបាល
– សម្អាតមុខឲ្យបានស្អាតល្អ ពី 2 -3 ដងក្នុងមួយថ្ងៃ ហាមដុសមុខខ្លាំងៗ
– ប្រសិនបើអ្នក Make Up ហើយគួរជ្រើសរើសប្រើ Cleansing និង Toner សម្អាតមុខឲ្យស្អាត
– ចៀសវាងកុំម៉ាស្សាមុខញយពេក
– កុំយកដៃកខ្វក់ប៉ះស្បែកមុខ
– កុំញេច ឬ កេះមុន ព្រោះអាចបណ្តាលឲ្យមុនទៅជារលាក ឬ អាចធ្វើឲ្យមុនកាន់តែកើនឡើង លើសពីនេះទៅទៀតវាអាចបណ្តាលឲ្យ កើតមានស្នាមទៀតផង។
– កុំបណ្តោយឲ្យសក់ឡើងប្រេង សម្រាប់អ្នកមានអង្គែគួរតែកក់សក់ឲ្យបានញឹកញាប់ ព្រមទាំងចៀសវាងក្នុងការប្រើផលិតផលប្រេងលាបសក់
– សម្រាកឲ្យបានគ្រប់គ្រាន់
– ញាំុបន្លែបៃតងឲ្យបានច្រើន ព្រោះវានឹងជួយលាងសម្អាតសារធាតុនៅក្នុងរាងកាយបានល្អ។ មិនគួរញាំុអាហារដែលមានជាតិខ្លាញ់ច្រើន។

១៥ មូលហេតុចម្បងដែលធ្វើឲ្យកើតមុន! អ្នកណាមានមុនច្រើនត្រូវអាន!!!

វិធីការពារព្យាបាលមុន
– សម្អាតផ្ទៃមុខដោយ Cleansing រាល់ព្រឹក និងមុនចូលគេង ប្រសិនជាមិនដឹងថាត្រូវប្រើប្រាស់ផលិតផលមួយណា លោកអ្នកគួរសូមការណែនាំពីពេទ្យស្បែក។
– លាងមុខជារៀងរាល់ថ្ងៃ ជាពិសេសក្រោយពីធ្វើសកម្មដែលត្រូវបែកញើស។
– មិនគួរខាត់ ឬ ដុសស្បែកមុខ ព្រោះនឹងធ្វើឲ្យមានអាការសង្គៀរ នឹងអាចឆ្លងមេរោគបាន។
– ពេលប្រើ Cleansing រួចហើយត្រូវសម្អាតមុខឲ្យស្អាត
– ការលាងមុខត្រូវលាងឲ្យដល់ជើងសក់ ដើម្បីលាងសម្អាតជាតិកខ្វក់ដែលជាប់នៅតាមជើងសក់
– ប្រសិនជា make up ឬប្រើគ្រឿងសម្អាងការពារកំដៅថ្ងៃរួចហើយ អ្នកគួរប្រើផលិតផលដែលអាចធ្វើការសម្អាតគ្រឿងសម្អាងទាំងនោះបានជ្រះល្អ ដើម្បីចៀសវាងកុំឲ្យមានជាតិកខ្វក់សេះសល់នៅលើស្បែកមុខ
– ប្រសិនជាមានបញ្ហាមុនធ្ងន់ធ្ងរ គួរតែទៅជួបពេទ្យឲ្យទាន់ពេលវេលា ហើយគួរចៀសវាងការកេះ ឬ ប៉ះមុនទាំងនោះ៕

ប្រភព៖ whatsupkhmer

  • ១៥ មូលហេតុចម្បងដែលធ្វើឲ្យកើតមុន! អ្នកណាមានមុនច្រើនត្រូវអាន!!!已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/15  Category:សុខភាព
Tags: