ការរលាកផ្លោកនោម (Cytitis) ជារឿងដែលនារីៗគួរយកចិត្តទុកដាក់ជាពិសេស!!!

ការរលាកផ្លោកនោម ជួបប្រទះជាញឹកញាប់នៅក្នុងចំណោមនារីៗ ជាពិសេសគឺនៅរវាងអាយុ 20-50 ឆ្នាំ។ មូលហេតុគឺមកពីបំពង់បង្ហូរទឹកនោមរបស់មនុស្សស្រីខ្លីជាងមនុស្សប្រុស ហើយស្ថិតនៅជិតទ្វារលាមកទៀតផង ដូចនេះហើយបានជានារីៗមានភាពប្រថុយប្រថានខ្ពស់ក្នុងការមានអាការរលាក។

ការរួមភេទជាពិសេសក្នុងពេលដែលទើបនឹងរៀបការថ្មីៗ ធ្វើឲ្យបាក់តេរីចូលទៅក្នុងផ្លោកនោមបានងាយ ធ្វើឲ្យមានអាការរលាកដែលហៅថា Honey Moon Cystitics

អាការនៃជម្ងឺរលាកផ្លោកនោម (Cytitis)
អាការរលាកបណ្តាលមកពីបាក់តេរីឆ្លងចូលទៅក្នុងផ្លោកនោមដែលនាំឲ្យកើតមានអាការដូចខាងក្រោម៖

១. បត់ជើងតូចញយ បត់ជើងម្តងៗគឺមានបរិមាណតិច ហើយទប់អត់បាន
២. មានអាការផ្សានៅក្នុងផ្លោកនោម ចុកឈឺបំផុតគឺនៅពេលបត់ជើង
៣. មានអារម្មណ៍តឹង និងឈឺបរិវេណក្រោមផ្សិត
៤. ទឹកនោមមានក្លិនខុសប្រក្រតី
៥. ទឹកនោមមានឈាមលាយ

ការវិនិច្ឆ័យទៅលើជម្ងឺរលាកផ្លោកនោម
ជម្ងឺនេះគឺអាចធ្វើការវិនិច្ឆ័យបានយ៉ាងងាយ ប្រសិនជាអ្នកមានអាការដូចខាងលើ គួបផ្សំជាមួយការត្រួតពិនិត្យមើលទឹកនោម។ អ្នកត្រូវបត់ជើងតូចលើកទីមួយឲ្យហើយសិន សឹមយកទឹកនោមដែលយើងបត់ជើងបន្ទាប់នោះ យកមកធ្វើការពិនិត្យ។ នៅពេលពិនិត្យ យើងនឹងឃើញថាចំនួនគ្រាប់ឈាមសនិងគ្រាប់ឈាមក្រហមមានភាពខុសប្រក្រតី សម្រាប់អ្នកជម្ងឺមួយចំនួនអាចមានអាការរាំុរ៉ៃរហូតដល់ត្រូវទុកទឹកនោមយកទៅពិនិត្យរកមើលប្រភេទបាក់តេរីទៀតផង។

ការព្យាបាលម្ងឺរលាកផ្លោកនោម
១. បរិភោគថ្នាំផ្សះតាមដែលពេទ្យប្រាប់ពី 3-5 ថ្ងៃ តែប្រសិនបើមានអាការធ្ងន់ធ្ងរ ត្រូវបរិភោគថ្នាំក្នុងរយៈពេលយូរជាងនេះគឺ ពី 7-10 ថ្ងៃ។
២. អ្នកដែលមានអាការងាយនឹងរងការរលាក ដូចជា ក្រោយពេលរួមភេទហើយ អាចនឹងត្រូវបរិភោគថ្នាំផ្សះ ដើម្បីការពារមិនឲ្យមានអាការរលាក។

ការរលាកផ្លោកនោម (Cytitis) ជារឿងដែលនារីៗគួរយកចិត្តទុកដាក់ជាពិសេស!!!

ការការពារមិនឲ្យកើតជម្ងឺរលាកផ្លោកនោម
១. ឧស្សាហ៍សម្អាតទ្វារមាស និងទ្វារលាមក
២. ពេលខ្លះនៅពេលដែលបាក់តេរីឆ្លងចូលទៅក្នុងផ្លោកនោមហើយ វានៅត្រូវការពេលក្នុងការចម្លងមេរោគ ដូចនេះការញាំុទឹកស្អាតឲ្យបានច្រើន ក៏អាចជួយបណ្តេញបាក់តេរីចេញមកវិញបាន
៣. មិនគួរទប់នោមរយៈពេលយូរ ព្រោះការទប់នោមគឺជាកត្តាដែលជម្រុញឲ្យបាក់តេរីកាន់តែអាចចម្លងមេរោគនៅក្នុងផ្លោកនោមបណ្តាលឲ្យកើតអាការរលាកបានងាយ។
៤. អ្នកជម្ងឺដែលមានអាការរលាកជាញឹកញយ ឬ រាំុរ៉ៃ គួរទៅជួបពេទ្យដើម្បីរកមូលហេតុ និងធ្វើការព្យាបាល៕

ប្រភព៖ whatsupkhmer

  • ការរលាកផ្លោកនោម (Cytitis) ជារឿងដែលនារីៗគួរយកចិត្តទុកដាក់ជាពិសេស!!!已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/15  Category:សុខភាព
Tags: