មណ្ឌល​ប្ដូរ​ និង​ពន្យារ​ប័ណ្ណ​បើកបរ​នៅ​ផ្សារ​ទំនើប​អ៊ី​អន ត្រូវ​បាន​បើក​ឲ្យ​ដំណើរការ

មណ្ឌល​ប្ដូរ​ និង​ពន្យារ​ប័ណ្ណ​បើកបរ​នៅ​ផ្សារ​ទំនើប​អ៊ី​អន ត្រូវ​បាន​បើក​ឲ្យ​ដំណើរការ

ភ្នំពេញ ​៖ ​មណ្ឌល​ប្តូរ និង​ពន្យារ​ប័ណ្ណ​បើកបរ​យានយន្ត ស្ថិតនៅ​ជាន់​ទី​១ ​នៃ​ផ្សារ​ទំនើប ​AEON ត្រូវ​បាន​បើក​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ ហើយ​កាលពី ព្រឹក ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៦​ក្រោម អធិបតីភាព លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រកាស​ឲ្យ​ដឹង​ថា ​មណ្ឌល ប្តូរ និង​ពន្យារ ប័ណ្ណ​បើកបរ​យានយន្ត​នេះ ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​សម្រួល​ដល់​សេវា​សាធារណៈ​ឲ្យ​មាន​ភាព​ងាយស្រួល និង​ឆាប់​រហ័ស ក៏ដូចជា​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​តម្លាភាព​ ចំណេញ​ពេលវេលា និង​កាត់បន្ថយ​ការ​ចំណាយ​លើ​សេវា​ប្តូរ ឬ ពន្យារ​ប័ណ្ណ​បើកបរ​យានយន្ត សម្រាប់​ប្រជាជន​កម្ពុជា​មកពី​២៥​ រាជធាន​-​ខេត្ត។ មណ្ឌល​នេះ​នឹង​ចាប់ផ្តើម​ដំណើរការ​ផ្តល់​សេវា​ប្តូរ និង​ពន្យារ ប័ណ្ណ​បើកបរ​យានយន្ត​គ្រប់​ប្រភេទ ជូន​សាធារណជន ចាប់ពី​ម៉ោង​០៩​ព្រឹក ដល់ ម៉ោង ១០​យប់ ជា​រៀងរាល់ថ្ងៃ។ សូមបញ្ជាក់ថា ការប្តូរ និង​ពន្យារ​ប័ណ្ណ​បើកបរ​នេះ សម្រាប់​ប័ណ្ណ​បើករថយន្ត​តម្លៃ​សេវា ៣០០០០​រៀល រីឯ ទោចក្រយានយន្ត​តម្លៃ ២០០០០​រៀល។

លោក​បន្ថែមថា សាធារណជន អាច​ទាញយក​ពាក្យ​ស្នើសុំ​ប្តូរ ឬ ពន្យារ​ប័ណ្ណ​បើកបរ​បាន​ពី​ទំព័រ Facebook របស់​ក្រសួង www.facebook.com/mpwt .gov.kh ឬ តាមរយៈ​គេហទំព័រ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន www.mpwt.gov.kh។ លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា នៅក្នុង​មួយឆ្នាំ​ម៉ូតូ​កើន​ប្រមាណ​កន្លះ​លាន​គ្រឿង ខណៈ​រថយន្ត ដែល​យកទៅ​ចុះបញ្ជី និង​ធ្វើ​ស្លាក​លេខ​ក្នុង​មួយខែៗ​មាន​ចំនួន​ប្រមាណ ៤-៥​ពាន់​គ្រឿង។ លោក​បន្តថា រយៈពេល​ជាង​៥-៦​ខែ នៅក្នុង​ឆ្នាំ​២០១៦​នេះ ប័ណ្ណ​បើកបរ​បានធ្វើ និង​ប្រគល់ជូន​ប្រជាពលរដ្ឋ​ចំនួន​ជាង​៨​ពាន់​នាក់ ខណៈ​ពេញ​មួយឆ្នាំ​២០១៥ ធ្វើ​បាន​ត្រឹមតែ ជាង​១​ម៉ឺន​នាក់។ លោក​រដ្ឋមន្ត្រី​បានបង្ហាញ​ឲ្យ​ដឹងថា ការធ្វើ​ប័ណ្ណ​នៅក្នុង​ឆ្នាំ​២០១៦​នេះ មាន​ភាពល្អប្រសើរ​លឿន​ជាង​ឆ្នាំមុន។

សូមបញ្ជាក់​ថា មណ្ឌល​ប្តូរ និង​ពន្យារ​ប័ណ្ណ​បើកបរ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​នេះ សាងសង់​ទីធ្លា​សាធារណៈ​មួយ​កន្លែង​ទំហំ ៤០​ម៉ែត្រការ៉េ​។ មជ្ឈមណ្ឌល​នេះ ប្រើប្រាស់​បច្ចេកវិទ្យា​ទំនាក់ទំនង​ជាមួយ​ប្រព័ន្ធ​ទិន្នន័យ​របស់​ក្រសួង ដែល​នឹង​ជួយ​សម្រួល​ដល់​ការប្តូរ និង​ពន្យារ​ប័ណ្ណ​បើកបរ​កាន់តែ​លឿន និង​កាន់តែ​ងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា។ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ធ្លាប់បាន​ហៅ​ការបង្កើត​មណ្ឌល​នេះ​ថា ជា​ការ​បង្ខិត​សេវា​ឲ្យ ទៅកាន់​តែ​ជិត​ប្រជាពលរដ្ឋ ហើយ​ការ​បង្កើត​មណ្ឌល​នេះ ក៏​ជា​ផ្នែក​មួយ នៃ​ផែនការ ១០០​ថ្ងៃ ក្នុងការ​ធ្វើកំណែទម្រង់​នៅ​ក្រសួង​សាធារណការ និង ដឹកជញ្ជូន​ផងដែរ។ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ធ្លាប់​បាន​លើកឡើង ឲ្យ​មន្ត្រី ជំនាញ ធ្វើឲ្យ​ប្រសើរ​ឡើង​ដល់​យន្តការ​ទាំ​ង​ឡាយ ដែល​ពាក់ព័ន្ធ​ការអនុវត្ត​ក្នុង​ប្រឡង ធ្វើ​យ៉ាងណា​បង្ហាញ​ពី​តម្លាភាព និង​ភាព​ត្រឹមត្រូវ ដើម្បី​ទទួល​បាន​មន្ត្រី​ថ្មី​ប្រកបដោយ​សមត្ថភាព​កាន់តែ​ខ្ពស់ ក៏ដូចជា​ការក​សាង​សមត្ថភាព និង​ការ​បង្កើន​ល្បឿន នៃ​ការអភិវឌ្ឍ​កិច្ចការ​សាធារណៈ និង​វិស័យ​ដឹកជញ្ជូន​របស់​ប្រទេស​ឲ្យ​មាន​ការ​រីកចម្រើន៕