ឃាតករ ISIS គម្រាម​ប្រែក្លាយ​ទីលាន​ប្រកួត​បាលទាត់ EURO-2016 ទៅជា​ទីលាន​បញ្ចុះសព​

Videos


កាលពីម្សិលមិញ គឺថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៦ នៅសង្កាត់ Yvelines តំបន់ Ile-de-France មានការវាយប្រហារភេរវកម្មមួយកើតឡើង ដោយមន្ត្រីប៉ូលិសម្នាក់ និង ភរិយា ត្រូវបានភរវករដែលជាក្រុមរបស់ ISIS បាញ់សម្លាប់នៅក្នុងផ្ទះ ។ បន្ទាប់មកកងកម្លាំងប្រឆាំងភេរវកម្មរបស់បារាំងបានបាញ់សម្លាប់ឃាតករនោះទៅ ។

ចំណែកកាសែតអង់គ្លេស Daily Miror បានបង្ហោះវីដេអូឃ្លីបរបស់ភេរវករនេះមុនពេលត្រូវបានសម្លាប់ ដោយនៅក្នុងវីដេអូឃ្លីននោះមានព្រលយពាក្យសម្តីថា នឹងប្រែក្លាយទីលានប្រកួតពាន EURO ទៅជាទីលានបញ្ចុះសព ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៦ ខ្មាន់កាំភ្លើងរូបនេះបានចូលទៅបាញ់សម្លាប់មន្ត្រីប៉ូលិស និង ភរិយាដល់ក្នុងផ្ទះ ដែលកាលណោះកូនប្រុសអាយុ ៣ ឆ្នាំរបស់គូស្វាមីភរិយានេះក៏នៅកន្លែងកើតហេតុដែរ តែខ្មាន់កាំភ្លើងមិនបានបាញ់សម្លាប់ទេ ។

Abballa ក្រោយពីសម្លាប់ប្តីប្រពន្ធមន្ត្រីប៉ូលិសរួចមក បានបង្ហោះវីដេអូឃ្លីបនៅក្នុងបណ្តាញហ្វេសប៊ុកផ្ទាល់ខ្លួនដោយបានសច្ចាថា ខ្លូនមានភក្តីភាពចំពោះក្រុម ISIS ។ Abballa បាននិយាយទៀតថា «ពួកអ្នកឯងស្មានថាពួកយើងនិយាយលេងសើចមែនទេ ? គឺនឹងអាចមានអ្វីៗមកដល់ភ្លាមៗនេះ… យើងនឹងរៀបចំសម្រាប់ផ្តល់ដល់ពួកអ្នកឯងនូវការភ្ញាក់ផ្អើលផ្សេងទៀត» ។ នៅមានទៀត Hollande ( ប្រធានាធិបតីបារាំង ) ខ្ញុំមិនអាចបំភ្លេចបាននូវអ្វីដែលលោកបាននិយាយ ហើយយើងក៏អាចចាត់ការពួកអ្នកឯងដោយគ្មានចិត្តមេត្តាដែរ ។ ខ្ញុំអាចចាត់ការយ៉ាងសាហាវឃោរឃៅទៅលើប៉ូលិស និង ប្រពន្ធបស់គេ ។

ឃាតករ ISIS គម្រាម​ប្រែក្លាយ​ទីលាន​ប្រកួត​បាលទាត់ EURO-2016 ទៅជា​ទីលាន​បញ្ចុះសព​

Abballa បានបន្តទៀតថា ខ្ញុំចង់ប្រាប់ពួកអ្នកឯងថាគ្មានជំនឿលើរដ្ឋាភិបាលបារាំងនេះហើយគឺជាតម្លៃរបស់អ្នក ។ ពួកអ្នកឯងបានបិទទ្វារធំនៃជនភៀសខ្លួនសម្រាប់ពួកយើង ពួកអ្នកឯងបានបិទទ្វារធំសម្រាប់ពិភពជនជាតិអារ៉ាប់ ដូច្នេះពួកយើងត្រូវតែធ្វើសង្គ្រាមដ៏ចម្លែក ដើម្បីបើកទ្វារធំនៅក្នុងទឹកដីរបស់ពួកអ្នកឯង ៕

                                                                             គ. ឡេង